Friday, February 04, 2011

រៀបចំ​វេទិកា​ដើម្បី​ផ្តល់​ឱកាស​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា កូរ៉េ​

ភ្នំពេញ: ទីភ្នាក់ងារ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​និង​វិនិយោគ​របស់​កូរ៉េ​ខាង ត្បូង​(KOTRA,​កូ​ត្រា​)​ប្រចាំ​នៅ​ក្រុងភ្នំពេញ​បាន​អោយដឹងថា​កូត្រា​នឹង​រៀបចំ​ជា​វេទិកា​មួយ​នៅក្នុង​​ខែ​មីនា ​
ឆ្នាំ​២០១១​ខាងមុខ​នេះ​ដើម្បី​ផ្តល់ ឧកាស​ដល់​វិនិយោគិន​នៃ​ប្រទេស​ទាំង​ពីរ​បាន​មក
ជួប​គ្នា​និង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​និង​ទីផ្សារ​នៅ​កម្ពុជា​។​

​លោក​វ៉ាង​ហូ​លី​ប្រធាន​ទីភ្នាក់ងារ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​និង​វិនិយោគ​របស់​កូរ៉េខាង ត្បូង​ប្រចាំ​នៅ​ក្រុងភ្នំពេញ​បាន​ជំរាប​ប្រាប់​លោក​ឧបនាយក​រដ្ឋមន្ត្រី​គាត​ឈ​ន់​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៅ ក្នុងជំនួប​មួយនា​ថ្ងៃទី​៣​កុម្ភះ​ឆ្នាំ​២០១១​នេះ​ថា​វេទិកា​នេះ​មានឈ្មោះ​ថា​«​វេទិកា​ម​មេគង្គ​កម្ពុជា​ឆ្នាំ​២០១១​ដែល​ខាង​ទីភ្នាក់ងារកូត្រា Kotra នឹង​អញ្ជើញ​និង​នាំ​ក្រុមហ៊ុន​មក​ពី​កូរ៉េ​ព្រមទាំង​វិនិយោគិន​កូរ៉េ​ជាច្រើន​មក​ជួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​នៅ​កម្ពុជា​ដើម្បី​ពិភាក្សា​ស្វែងរក​ដៃគូ​ធ្វើ​ពាណិជ្ជកម្ម​និង​រក​ទីផ្សារ​នៅ​កម្ពុជា​។​ កម្មវិធី​ណាត់​អោយ​ជួប​គ្នា​នេះ​នឹង​រៀបចំ​ធ្វើឡើង​នៅ​ខែ​មីនា​ឆ្នាំ​២០១១​ខាងមុខ​នេះ​នា​មជ្ឈមណ្ឌល​វប្បធម៌​កូរ៉េ​នៅ​ក្រុងភ្នំពេញ​(​នៅ​ជិត​អតីត​សាល​មហោស្រព​)​។​

​ស្ថាន​តំណាង​ពាណិជ្ជកម្ម​កូរ៉េ​និយាយ​ដែរ​ថា​នេះ​ជា​ឧកាស​ល្អ​សំរាប់​អ្នក​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​និង​ជំនួញ​ជាមួយ​ពាណិជ្ជករ​កូរ៉េ​។​កា​រៀបចំ​នេះ​ក៏​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​​ពីរ​ផង​ដែរ​។​ លោក​ឧបនាយករដ្ឋមន្ត្រី​គាត​ឈន់​មាន ប្រសាសន៍ថា​លោក​នឹង ចូលរួម​ក្នុង​ពិធី​ណាត់​ជូ​ប​គ្នា​នេះ​ដើម្បី​ជា​ការជួយ​ជំរុញ​និង​លើកទឹកចិត្ត​ដល់​មក​ធ្វើ​ធុរកិច្ច​និង​វិនិយោគ​របស់​វិនិយោគិន​កូរ៉េ​។​

 ជា​រៀងរាល់​ឆ្នាំ​កូត្រា (KOTRA) តែ​បាន​រៀបចំ​កម្មវិធីជូនពាណិជ្ជករ​ខ្មែរ​ចំនួន​១​លើក​ឬ​ពីរ​លើក​ក្នុង​មួយ​ឆ្នាំ​ទៅ​ចូលរួម​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​ផ្សេងៗ​នៅ​ប្រទេស​កូរ៉េ​៕
 
ដោយ : សម្បត្តិ

No comments:

Post a Comment