Saturday, January 08, 2011

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នឹងដឹកនាំមនុស្ស១៥នាក់ទៅព្រំដែន កម្ពុជាវៀតណាមខេត្តព្រៃវែង

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោករ៉ុងឈុន នៅតែមិនបោះបង់ ការចុះទៅពិនិត្យ បង្គោល ព្រំដែនកម្ពុជា វៀតណាមនៅខេត្តព្រៃវែងនាវេលាថ្ងៃ ស្អែកនោះឡើយ បើទោះបីជាមាន ការ ថ្កោលទោសពីប្រមុខដឹកនាំរាជរដ្ឋាភិបាល នោះក្តី ។ លោក រ៉ុងឈុនបានប្រាប់ វិទ្យុនគរវត្ត ឲ្យដឹង នៅថ្ងៃទី០៨នេះថា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានគ្នាចំនួន១៥នាក់ នឹងធ្វើដំណើរទៅពិនិត្យ បង្គោលព្រំដែនលេខ ១៣០និង១៣១ស្ថិតនៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងតាមការ គ្រោងទុកដដែល ។

សូមជម្រាបថានៅមុនការធ្វើដំណើរទៅពិនិត្យបង្គោលព្រំដែន សម្តេចជាស៊ីម បានមានប្រសាសន៍ ថ្កោលទោសចំពោះសកម្មភាពក្រុមប្រឆាំង ដែលរារាំង ដំណើរការបោះបង្គោល ព្រំដែនកមជា និងវៀតណាម។ ប្រសាសន៍ នេះបានធ្វើឡើងនៅថ្ងៃទី៧មករាម្សិលមិញនេះ ខណៈដែល ក្រុម អ្នកប្រឆាំង ចង់ធ្វើ សកម្មភាពចុះទៅខេត្តព្រៃវែងដើម្បីធ្វើការរិះគន់និង ព្យាយាមចង់រារាំង កិច្ច ប្រឹងប្រែង រាជរដ្ឋាភិបាល មិនអោយធ្វើការបោះបង្គោលព្រំដែនបានសម្រេច តាម បំណង។

No comments: