ព្រះវិហារ ៖ បើតាមការប្រាប់ឲ្យដឹងពីមេទ័ពព្រំដែនប្រចាំនៅព្រះវិហារ និយាយថា នៅព្រឹកថ្ងៃទី៨ មករានេះកងទ័ពថៃបានបង្កើនកម្លាំងមិនធ្លាប់មាន មកដាក់ពង្រាយនៅខ្សែបន្ទាត់ព្រំដែនជួរមុខ ប្រឈម ជាមួយកម្ពុជាម្តងទៀត ។ មេទ័ពនោះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កងទ័ពសៀមឥឡូវបានបង្កើន សព្វាវុធទំនើបៗនិងរថក្រោះជាច្រើនគ្រឿង ហាក់ដូចជាមាន យុទ្ធ សាស្រ្តត្រៀមធ្វើសង្រ្គាមអ្វីមួយ។
កងទ័ពកម្ពុជារបស់យើងក៏ត្រៀមជើងការខ្ពស់ផងដែរ នៅពេលដែលឃើញសភាពការបែបនេះ ។
ដោយឡែកជំនួបមេទ័ពនិងមេទ័ពនិយាយហាក់ដូចជាមិនស៊ីចង្វាក់គ្នាទេនៅព្រឹកនេះ។ បំណងរបស់កងទ័ពថៃគេចង់ឡើងមកនៅលើវត្តខ្មែរវិញ តែកម្ពុជាបដិសេធចំពោះបំណងនេះ ៕
ដោយឡែកជំនួបមេទ័ពនិងមេទ័ពនិយាយហាក់ដូចជាមិនស៊ីចង្វាក់គ្នាទេនៅព្រឹកនេះ។ បំណងរបស់កងទ័ពថៃគេចង់ឡើងមកនៅលើវត្តខ្មែរវិញ តែកម្ពុជាបដិសេធចំពោះបំណងនេះ ៕
No comments:
New comments are not allowed.