ជីវិតនយោបាយ របស់នាយករដ្ឋមន្ដ្រីថៃ កំពុងលិចអណ្ដែត តាមជោគវាសនា របស់ជនជាតិសៀម ៧នាក់ដែលកំពុងជាប់ឃុំក្នុង គុកព្រៃស របស់ប្រទេស កម្ពុជា។ បើសិនជនជាតិសៀមទាំងនេះឆាប់បានរួចចេញពីពន្ធនាគារ លោកនាយករដ្ឋមន្ដ្រី សៀមនឹងមានគ្រោះជោគល្អ , តែបើសិនក្រុមនេះត្រូវនៅអនុវត្ដទោសទណ្ឌតាម កំហុសជាយូរថ្ងៃ នុ៎ះនាយករដ្ឋមន្ដ្រីក៏នឹងប្រសព្វជាមួយគ្រោះកាចយ៉ាងទាន់ ហន់ដែរ ពីព្រោះលោកជាមេគំនិតជម្រុញឱ្យជនជាតិសៀមទាំង៧នាក់រំលោភ ច្បាប់នៅក្នុងប្រទេសកម្ពុជា ។
តាមប្រភពនានាផ្សាយនៅទីក្រុងបាងកកប្រទេសថៃបានឱ្យដឹងថា ក្រុមសម្ពន្ធ ភាពអ្នកស្នេហាជាតិថៃ (ក្រុមអាវលឿង ) ដែលធ្លាប់ជាកម្លាំងស្នូលលើកបន្ដុប លោកអាប់ភីស៊ីត វេចាជីវ៉ា ឱ្យធ្វើជានាយករដ្ឋមន្ដ្រីក្រោយរដ្ឋប្រហារអតីត នាយករដ្ឋមន្ដ្រីថាក់ស៊ីន ស៊ីណាវ៉ាត្រ ចាប់ពីពាក់កណ្ដាលឆ្នាំ២០០៦មកនេះ បាន ប្រមូលគ្នាធ្វើបាតុកម្មរយៈពេលពីរថ្ងៃមកហើយ ទាមទារលោកអាប់ភីស៊ីតឱ្យចុះ ចេញពីតំណែង ។ ហេតុផលនៃការទាមទារនេះ គឺមកពីគេបានដឹងច្បាស់ថា អាប់ភីស៊ីតជាមេខ្លោងបញ្ជាឱ្យជនជាតិសៀមទាំង៧នាក់ ក្នុងនោះមានសមាជិក សភាម្នាក់ផងឱ្យចូលព្រំដែនខ្មែរដោយខុសច្បាប់ ធ្វើឱ្យអាជ្ញាធរកម្ពុជាចាប់ខ្លួន កាត់ទោស ហើយលោកអាប់ភីស៊ីតគេចកែមិនជួយធ្វើអន្ដរាគមន៍នាំយកអ្នកទាំង ៧មកវិញ ។ ក្រុមអាវលឿងនិយាយថា នេះជាទង្វើអសមត្ថភាពនិងនាំមកនូវក្ដី អន្ដរាយបំផ្លាញកិត្ដិយសជាតិថៃពេញទី , អាប់ភីស៊ីតមិនសមជាមេដឹកនាំតទៅ ទៀតទេ ។ បាតុកម្មទាញទម្លាក់លោកអាប់ភីស៊ីតចេញពីកៅអីនាយករដ្ឋមន្ដ្រីនេះ ធ្វើឡើងបន្ទាប់ពីក្រុមអាវលឿងនិងអ្នកសារព័ត៌មានថៃបានមកមើលកន្លែងដែល ជនជាតិសៀមត្រូវចាប់ខ្លួននោះថាឋិតនៅក្នុងទឹកដីខ្មែរមែន និងនៅក្រោយ ពេលរដ្ឋមន្ដ្រីការបរទេសថៃលោកកាស៊ីត ភិរម្យ សារភាពត្រង់ៗថា លោកទទួល បរាជ័យក្នុងការអន្ទងរដ្ឋាភិបាលកម្ពុជាឱ្យជួយអន្ដរាគមន៍ដោះលែងជនជាតិថៃ ទាំង៧នាក់ត្រឡប់វិញនោះ ។
នៅឯតុលាការក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍នេះ ក៏ដូចកាលដំណាច់ខែធ្នូ ឆ្នាំទៅ សមាជិកសភាសៀមម្នាក់ដែលតុលាការខ្មែរសួរចម្លើយ គាត់បានឱ្យដឹង ថា ពេលមកដល់ព្រំដែនកម្ពុជា -ថៃ គាត់មិនជួបទាហានការពារព្រំដែនថៃណា ម្នាក់ទេ ម្ល៉ោះហើយលោកនិងសហសេវិក៦នាក់ទៀត ក៏បន្ដដំណើរទៅមុខរហូត ដល់ចូលជ្រៅក្នុងទឹកដីកម្ពុជាជាង១គីឡូម៉ែត្រ ក៏ត្រូវសមត្ថកិច្ចកម្ពុជាចាប់ឃាត់ ខ្លួនតែម្ដង ។ ចម្លើយនេះបានធ្វើឱ្យលោកអាប់ភីស៊ីតភ្ញាក់ផ្អើលនិងភ័យខ្លួន តើ ទាហានព្រំដែនថៃទៅណាអស់នៅពេលនោះ ? ឬមួយនេះជាល្បិចរបស់ក្រុមទាហាន ដែលរុញទូកបណ្ដោយទឹកដើម្បីបំបាក់ក្រុមអាវលឿង កុំឱ្យបន្ដការរំខានខ្លាំងពេកនៅ ព្រំដែនឬក៏ជាការរុញគាត់(អាប់ភីស៊ីត )ឱ្យចូលជាប់គន្លឹះនយោបាយបដិបក្ខផ្ទៃក្នុង ជាមួយក្រុមអាវក្រហម ។ ព្រឹត្ដិការណ៍ក្រឡាប់ចាក់ភ្លាមៗបែបនេះ លោក អាប់ភីស៊ីតពិតជាកំពុងប្រឈមនឹងទ្វេគ្រោះយ៉ាងសែនលំបាក ព្រោះខាងក្រុមអាវ ក្រហមមិនទាន់ឈប់ទាមទារគាត់ឱ្យចុះចេញពីតំណែងផង ឥឡូវក្រុមអាវលឿង គ្នាឯង ក៏ធ្វើបាតុកម្មបណ្ដេញគាត់ចុះចេញពីតំណែងដែរ ។ តាមដំណឹងថាលោក នាយករដ្ឋមន្ដ្រីថៃពុំទាន់បានបង្ហាញនូវវិធីដោះស្រាយបញ្ហានេះជាក់លាក់បែប ណាទេ ក្រៅតែពីនិយាយដោះទ័លថា ត្រូវរង់ចាំមើលដំណើរការតុលាការកម្ពុជា ទៅលើជនជាតិថៃទាំង៧នាក់សិនតែប៉ុណ្ណោះ ។
ពិនិត្យមកលើជនជាតិសៀមស្នេហាជាតិជ្រុលទាំង៧នាក់ដែលកំពុងដេកក្នុង គុកព្រៃសរង់ចាំការកាត់ទោសឯណេះវិញ ដែលយោងតាមតម្រុយសារភាពក្នុង ការសួរចម្លើយពីរលើកកន្លងមក ពួកនេះនឹងត្រូវកាត់ឱ្យមានទោសជាយថាហេតុ ពីព្រោះពួកគេបានចូលក្នុងទឹកដីខ្មែរដោយខុសច្បាប់ផង ហើយបានចូលក្នុងទីលាន យោធាខ្មែរក្នុងបំណងទុច្ចរិតផង ។ ដូច្នេះ នៅពេលកាត់ទោសពួកសៀមទាំង៧នាក់ នេះ ជាផ្លូវការពេលណាហើយ ពេលនោះនៅក្រុងបាងកកនឹងមានរលកបាតុកម្ម យ៉ាងរំជើបរំជួលរាល់ថ្ងៃជាក់ជាមិនខាន គឺបាតុកម្មពីក្រុមអាវលឿងផង បាតុកម្ម របស់ក្រុមអាវក្រហមផង ហើយដែលមានគោលបំណងតែមួយដូចគ្នា គឺបណ្ដេញ អាប់ភីស៊ីតឱ្យចុះចេញពីតំណែងនាយករដ្ឋមន្ដ្រី ។
មុននេះបន្ដិច លោកកាស៊ីត ភិរម្យ រដ្ឋមន្ដ្រីការបរទេសថៃបានប្រើភាសា គម្រាមដោយស្នើគណៈរដ្ឋមន្ដ្រីថៃឱ្យសើរើទំនាក់ទំនងការទូតជាមួយកម្ពុជា ដោយ សារកម្ពុជាចាប់មនុស្សសៀមគ្នាគាត់៧នាក់ ដែលឆ្លងចូលដែនដីកម្ពុជាដោយ ខុសច្បាប់នោះ ។ គាត់នេះបានពោលពាក្យយ៉ាងក្រឡេះខេះថាការឆ្លងដែនខុស ច្បាប់ គ្រាន់តែជាបទល្មើសមជ្ឈិម មិនគួរកាត់ទោសដាក់ពន្ធនាគារទេ។ ប៉ុន្ដែ គាត់ ភ្លេចគិតថា ទាហានសៀមសាសន៍គាត់បានបាញ់សម្លាប់ ចាប់ធ្វើទារុណខ្មែរ រាប់រយរាប់ពាន់នាក់ជាបន្ដបន្ទាប់រាប់ឆ្នាំមកហើយ ដោយគ្រាន់តែពលរដ្ឋខ្មែរ ច្រឡំផ្លូវឆ្លងដែនចូលទឹកដីសៀមតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ។ ទោះយ៉ាងណាជាតិ សាសន៍ខ្មែរមិនយកការសម្លាប់មនុស្សជាត្រីវិស័យដូចពូជសាសន៍សៀមទេ ជាក់ ស្ដែងដូចនៅពេលនេះ ទោះបីជានាយករដ្ឋមន្ដ្រីថៃបញ្ជូនមនុស្សឱ្យឆ្លងចូលទឹកដី ខ្មែរក្នុងជម្រៅជាង១គីឡូម៉ែត្រ និងបានចូលក្នុងបរិវេណយោធាក្នុងបំណងទុច្ចរិត យ៉ាងនេះក្ដី ក៏កម្ពុជាគ្រាន់តែឃាត់ខ្លួនពួកគេមកកាត់ទោសតាមច្បាប់ជាធរមាន របស់កម្ពុជាតែប៉ុណ្ណោះ ។ កម្ពុជាមិនមានចរិតឃោរឃៅព្រៃផ្សៃដូចពួកសៀម សោះឡើយ ។ សរុបសេចក្ដីមក ករណីជនជាតិសៀម៧នាក់ដែលកំពុងរង់ចាំការ កាត់ក្ដីនៅភ្នំពេញនេះ នាយករដ្ឋមន្ដ្រីថៃអាប់ភីស៊ីតនៅបាងកក ក៏កំពុងប្រឈម នឹងការដេញទម្លាក់ពីកៅអីពីក្រុមអាវលឿងនិងអាវក្រហមដែរ ។ ទាំងនេះជាបច្ច័យ នៃនយោបាយទុច្ចរិតរបស់ក្រុមអ្នកនយោបាយថៃ ក្រោយសម័យរដ្ឋប្រហារ ដណ្ដើមអំណាចគ្នានៅក្រុងបាងកក ៕
No comments:
New comments are not allowed.