បន្ទាយមានជ័យ: ទាហានឈុតខ្មៅសៀមការពារព្រំដែននៅក្បែរបង្គោលព្រំដែនលេខ២៦ ស្រុកឡាក់ហានសាយ ខេត្តបូរីរម្យរបស់ថៃបានស្ទាក់បាញ់រះលើហ្វូងពលរដ្ឋខ្មែរក្រីក្រ ប្រមាណ ១០នាក់ ដែលឡើងកាប់ឈើគ្រញូងនៅខ្នងភ្នំដងរែកដោយបានសម្លាប់ពលរដ្ឋខ្មែរ ម្នាក់និងធ្វើឲ្យរបួសម្នាក់ ។
លោកយ៉ត រ៉ាយ អធិការប៉ូលិសស្រុកថ្មពួកបាននិយាយថា កាលពីម៉ោង៣និង៣០នាទី ថ្ងៃទី៦មករា២០១១ នៅខាងជើងបង្គោលព្រំដែនលេខ២៦ លើខ្នងភ្នំដងរែក ឈមនឹងភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទាហានឈុតខ្មៅសៀមឈរជើងក្បែរបង្គោលព្រំដែននោះបានស្ទាក់បាញ់ប្រហារលើ ហ្វូងពលរដ្ឋខ្មែរក្រីក្រចំនួន ១០នាក់ ដែលស៊ីឈ្នួលឈ្មួញឡើងកាប់ឈើគ្រញូងតាមព្រំដែន ។
លោកបន្តថា ជនរងគ្រោះម្នាក់ដែលបានត្រូវបាញ់ស្លាប់ ហើយពុំទាន់បញ្ជូនសពត្រឡប់មកវិញមានឈ្មោះឡាង សម្បត្តិ អាយុ ៣២ឆ្នាំ រស់នៅភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ម្នាក់ទៀតបាត់ខ្លួនតែបានវិលមកផ្ទះនៅថ្ងៃទី៧ មករា ២០១១ ។ ពលរដ្ឋទាំងនោះ គឺ៦នាក់រស់នៅបឹងតាស្រី និង ៤នាក់ទៀតនៅភូមិធ្នង់ ឃុំបន្ទាយឆ្មារ ។ ពួកគេបានរត់ប្រសេចប្រសាចទម្លាក់ខ្លួនពីលើភ្នំមកក្រោមវិញហើយវិលមក ភូមិ ។ ឈ្មួញបានជួលពួកគេកាប់ឈើគ្រញូងរួចស្តុកក្នុងកន្លែងដែលយោធា ការពារព្រំដែនកម្ពុជាការពារ ។
ទោះយ៉ាងណាមានប្រភពមួយទៀតថា មានពលរដ្ឋម្នាក់ទៀតបានរបួសហើយកំពុងសម្ងំព្យាបាលនៅពេទ្យឯកជន ណាមួយ ព្រោះគេចវេះពីសមត្ថកិច្ចតាមស្រាវជ្រាវរកជនល្មើសរកស៊ីឈើគ្រញូង ។
ចំណែកលោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមានប្រសាសន៍ថា យើងទើបតែទទួលបានព័ត៌មានបឋមទាក់ទងនឹងរឿងនេះ ។ ក្រសួងការបរទេសបានប្រាប់ឲ្យអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ពិនិត្យជាក់ស្តែង និងស្វែងរកព័ត៌មានលម្អិតអំពីមូលហេតុ និងអត្តសញ្ញាណរបស់ជនរងគ្រោះ ។
នៅពេលសួរថា តើកម្ពុជានឹងមានប្រតិកម្មយ៉ាងណាចំពោះករណីនេះលោកកុយ គួង បានឆ្លើយថា យើងរង់ចាំព័ត៌មានលម្អិតសិន ។ ទោះជាយ៉ាងណាក្តីលោកបាននិយាយបន្ថែមទៀតថា ជាទូទៅនៅពេលមានករណីកាចសាហាវបែបនេះយើងតែងធ្វើការតវ៉ាតាមកំណត់ ការទូតដោយមិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងប្រទេស កម្ពុជានិងប្រទេសថៃឡើយ ។
ចំពោះបញ្ហាដែលថា តើករណីបាញ់សម្លាប់ពលរដ្ឋកម្ពុជានេះអាចនឹងជះឥទ្ធិពលដល់ករណីជនជាតិ ថៃ ៧នាក់ ដែលកំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំងកម្ពុជាដែរ ឬ អត់នោះលោកកុយ គួងបាននិយាយថា យើងមិនបានភ្ជាប់ករណីមួយជាមួយនឹងករណីមួយផ្សេងទៀតឡើយ ។ យើងមិនចង់ធ្វើអ្វីនាំឲ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ថៃឡើយ ៕

CEN
No comments:
New comments are not allowed.