Tuesday, January 18, 2011

ពិរុទ្ធជនថៃម្នាក់ដែលកម្ពុជាបានដោះលែងអោយ នៅក្រៅឃុំជាអតីតជនសង្ស័យបាតដៃប្រឡាក់ ឈាមក្រុមថៃអាវក្រហម

ពិរុទ្ធជនថៃម្នាក់ដែលកម្ពុជាបានដោះ លែងអោយនៅក្រៅឃុំកាលពីព្រឹក មិញត្រូវគេរាយការណ៍ថាជាអតីត ជនសង្ស័យដែលមានបាតដៃប្រឡាក់ ឈាមក្រុម ថៃអាវក្រហម ក្នុងអំឡុងបាតុកម្មបង្ហូរឈាមកាលពីខែមេសា កន្លងទៅនៅក្រុងបាងកក។ សាក្សីដែលតាមដានការវិវត្តន៍ ព្រឹត្តិការណ៍ បង្ហូរឈាមរវាងក្រុម ទាហាននិងក្រុមថៃអាវក្រហម បានប្រាប់ទូរទស្សន៍ស៊ីធីអិន កាលពីព្រឹកមិញថា ឈ្មោះ សែនឌីន ឡឹតប៊ូឆា គឺជាអនុសេនីយ៍ត្រីយោធាបំរើក្នុងក្រុមថៃអាវលឿង ដែលជាជនសង្ស័យរួមចំណែក នៃការប្រើអំពើហិង្សា បាញ់សម្លាប់ក្រុមថៃអាវ ក្រហមដែលធ្វើបាតុកម្មនាកណ្តាលក្រុងបាងកក កន្លង មកនេះ។ សូមជំរាបថាក្នុងព្រឹត្តិការណ៍បង្ហូរឈាមនាកណ្តាលក្រុងបាងកក កាលពីខែមេសាកន្លងទៅ មានក្រុមថៃអាវក្រហម ប្រមាណ៨០នាក់ ត្រូវគេ សម្លាប់ និងទាហានថៃ៦នាក់ បានស្លាប់ ចំណែកអ្នករងរបួសក្នុងពេលនោះ មានចំនួនដល់ទៅប្រមាណ ២១០០នាក់។ សាក្សីដែលបាន ទូរស័ព្ទរាយការណ៍ក្នុងកម្មវិធីព័ត៌មានទូរទស្សន៍ ស៊ីធីអិន បានរាយការណ៍អោយ កម្ពុជា ប្រុងប្រយ័ត្នចំពោះបុគ្គល សែនឌីន ឡឹតប៊ូឆា រូបនេះ ដែលនឹងអាចសង សឹកចំពោះហេតុការណ៍ដែលកម្ពុជា បានចាប់ខ្លនគាត់នោះ។

No comments:

Post a Comment