Tuesday, January 18, 2011

ស្ថាន​ការ​ព្រំដែន​មាន​ភាពល្អប្រសើរ តែ​ឡាន​ដឹកស្រូវ​នៅតែ​កកស្ទះ​

បន្ទាយមានជ័យ: រហូតមក​ទល់​នឹង​ពេលនេះ ស្ថានភាព​តាម​ជាយ​ដែន​ខ្មែរ​ថៃ​រវាង​ខេត្ត​ស្រះកែវ​និង​ខេត្ត​បន្ទាយមានជ័យ​បាន​វិលត្រឡប់​ទៅរក​ភាពប្រក្រតី​ឡើងវិញ​ហើយ​។ ច្រករបៀង​មួយចំនួន​ត្រូវបាន​បើក​ឡើង​វិញ​ដូចជា​ច្រ​របៀង​ម៉ា​ល័យ ច្រក​សិលា​ខ្មែរ ច្រក​ទំនប់​ដាច់ ច្រក​តំបន់​៥​ជាដើម​បាន​បើក​ឡើង​វិញ​ដោយ​គេ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចេញចូល​ដើម្បី​ទិញ​ទំនិញ​បាន​។​

​ប៉ុន្តែ ច្រក​មួយចំនួន​ទៀត​ដូចជា​ច្រករបៀង​នៅ​ប៉ោយ​ប៉ែត ច្រក​ជោគជ័យ និង​អូរ​បី​ជាន់​ជាដើម នៅតែ​បិទ​ដដែល​។ យ៉ាងណាក៏ដោយ នៅតែ​មាន​ពលរដ្ឋ​ខ្មែរ​លួច​ឆ្លង​ដែន​ជា​ហូរហែ​ទាំង​ពេល​ថ្ងៃ​និង​ពេលយប់​។​

​អ្វី​ដែល​សំខាន់​នោះ​គឺ​ឡាន​ដឹក​ស្រូវ​នៅតែ​កកស្ទះ​ដដែល​ព្រោះ​អាជ្ញាធរ​ថៃ​មិន​អនុញ្ញាត​ឲ្យ​ដឹក​ចូល​ស្រុក​គេ​ឡើយ​។ រី​ឯ​ទាហាន​ទាំងសងខាង​នៅតែ​មិនទាន់​ដកថយ​នៅឡើយ​ទេ​។​

​នៅក្នុង​ព្រឹត្តិការណ៍​មួយទៀត ទាហាន​ឈុតខ្មៅ​ថៃ​កងពល​លេខ​១២​បាន​អញ្ជើញ​ទាហាន ប៉ូលិស និង​អាជ្ញាធរ​ខ្មែរ​នៅ​ទល់ដែន​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​ចូលរួម​ទី​២៨​ឆ្នាំ​នៃ​ការបង្កើត កង​ទាហាន​ឈុតខ្មៅ​ថៃ​នៅ​ថ្ងៃ​ទី​១៩​មករា​ស្អែក​នេះ​ក្នុង​ខេត្ត​ស្រះកែវ​។ អាជ្ញាធរ​និង​ប៉ូលិស​ទាហាន​ខ្មែរ​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះ​ដើម្បី​បង្ហាញ​ទំនាក់ទំនង​កាន់តែ​ល្អ​ជាមួយ​គ្នា​៕

ដោយ : សុផុន

No comments:

Post a Comment