Tuesday, January 18, 2011

សវនាការនៅតុលាការសាលាឧទ្ធរណ៍នាព្រឹកនេះ មិនអនុញ្ញាតឲ្យអ្នកកាសែត ចូលស្តាប់ឡើយ

ភ្នំពេញ: នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ៍ ទី​១៨​មករា ឆ្នាំ​២០១១ តុលាការ​សាលាឧទ្ធរណ៍ បាន​បើក​សវនាការ​លើ​ករណី​ជនជាតិ​ថៃ ៥ នាក់ សុំ​នៅក្រៅ​មន្ទីរឃុំឃាំង​ជា​បណ្តោះអាសន្ន​។ ជនជាតិ​ថៃ​ទាំង ៥ នាក់​នោះ ត្រូវបាន​នាំ​ខ្លួន​ពី​ពន្ធនាគារ​ព្រៃ​ស មក​កាន់​តុលាការ​ឧទ្ធរណ៍ តាំងពី​ព្រឹក​ព្រលឹម​ម៉ោង ៦ និង ៣០ នាទី​។​

​    ​សវនាការ ដែល​ដឹកនាំ​ដោយ​លោក​ចៅក្រម ជួន ស៊ុន​ឡេង នៅ​ព្រឹក​នេះ មិន​អនុញ្ញាត​ឲ្យ​អ្នកកាសែត ចូល​ស្តាប់​ឡើយ​។​
​    ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ជនជាតិ​ថៃ ២ នាក់ ក្នុងចំណោម​ជនជាតិ​ថៃ​ទាំង ៧ នាក់ បាន​ស្ថិតនៅ​ក្រៅ​មន្ទីរឃុំឃាំង​ជា​បណ្តោះអាសន្ន កាលពី​សប្តាហ៍​មុន​។ 
​    ​ជនជាតិ​ថៃ​ទាំង ៧ នាក់ ដែល​រួមមាន តំណាងរាស្ត្រ​ថៃ​ម្នាក់ បាន​ចូល​ក្នុង​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់ កាលពី​ថ្ងៃ​ទី​២៩​ធ្នូ ឆ្នាំ​២០១០ នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ ជនជាតិ​ថៃ ២ នាក់ ដែល​មាន​មេដឹកនាំ​អាវ​លឿង​ម្នាក់ ត្រូវបាន​ចោទប្រកាន់​បន្ថែម​ពី​បទ​ចារកម្ម ធ្វើឲ្យ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ​៕​

ដោយ : លីហូវ

No comments:

Post a Comment