ការវាយលុកផ្នែកនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាទៅលើពួកឈ្មួញ សង្គ្រាមឈ្លានពានសៀមនៅប៉ុន្មានថ្ងៃចុងក្រោយនេះបណ្ដាលឱ្យពួកចោរសៀម ពីលើដល់ក្រោមស្លន់ស្លោត្រដរខ្យល់ស្ទុះរកច្រកចេញស្ទើរលែងរួច ។ ការបើក កិច្ចជំនុំជាបន្ទាន់របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិដោយកោះហៅចោរ សៀមឱ្យចូលរួម , ការប្រកាសផ្ដល់ជូនផែនទីអតីតសហព័ន្ធឥណ្ឌូចិនពីប្រទេស បារាំង និងការត្រៀមបញ្ជូនបេសកជនរបស់អង្គការវប្បធម៌ពិភពលោក (យូណេ ស្កូ ) មកពិនិត្យការបាញ់បំផ្លាញប្រាសាទព្រះវិហារពីសំណាក់ចោរសៀមជាដើម សុទ្ធតែជាអន្លូងសំពងក្បាលចោរសៀមឈ្លានពានព្រមៗគ្នាពីសំណាក់អន្ដរជាតិ ធ្វើឱ្យក្រុមចោរញញីញញ័រស្លាឈាមខំស្រែកបិទបាំងទង្វើទុច្ចរិតគ្រប់យ៉ាងរបស់ខ្លួន ទាំងអស់សង្ឃឹម ។
ទោះបីជាក្រុមមេដឹកនាំចោរសៀមខំជំទាលលុបដានឈ្លានពានរបស់ខ្លួនដោយ វិធីទុច្ចរិតយ៉ាងណា ក៏នៅថ្ងៃចន្ទសបា្ដហ៍ខាងមុខ ក្រុមប្រឹក្សាសន្ដិសុខអង្គការ សហប្រជាជាតិដែលមាន១៥ប្រទេសចូលរួមនឹងបើកជំនុំពិនិត្យលើផលវិបាកនៃ សង្គ្រាមឈ្លានពានរបស់សៀមមកលើកម្ពុជា ពិសេសការបំផ្លាញដោយគ្រាប់ ផ្លោងទៅលើប្រាសាទព្រះវិហារ និងការប្រើអាវុធគីមីនៅក្នុងសង្គ្រាមនេះមកលើ ទឹកដីកម្ពុជាកាលពីសប្ដាហ៍មុននេះដែរ ។ ដូច្នេះ នៅលើវេទិកានយោបាយអន្ដរជាតិ លើកទី១នេះ អន្ដរជាតិនឹងពិតជាឃើញនូវសារជាតិនិងទង្វើឧក្រិដ្ឋរបស់ក្រុមចោរ សៀមយ៉ាងប្រត្យក្ស ។ បន្ទាប់ពីនោះ ក្រុមបច្ចេកទេសនៃអង្គការយូណេស្កូនឹងចូល មកកម្ពុជា ដើម្បីកត់ត្រាបូកសរុបការខូចខាតប្រាសាទដែលបណ្ដាលមកពីសង្គ្រាម ឈ្លានពានរបស់ក្រុមសៀមនេះជាបន្ដទៀត ។ ទាំងនេះជាការប្រមូលសំណុំរឿង ឧក្រិដ្ឋរបស់ចោរសៀម ដើម្បីចាប់មេខ្លោងឈ្លានពានមួយនេះឱ្យទទួលខុសត្រូវ លើមហន្ដរាយមួយនេះនៅចំពោះមុខច្បាប់ និងចំពោះមុខអង្គការសហប្រជាជាតិ។
ក្រៅពីសកម្មភាពជាបន្ដបន្ទាប់របស់អង្គការពិភពលោកដូចបានរៀបចំនិង ប្រព្រឹត្ដទៅនៅថ្ងៃខាងមុខឆាប់ៗនេះ បញ្ហាមួយដែលធ្វើឱ្យក្រុមចោរសៀមកាន់តែ ស្លន់ស្លោស្លឈាមមែនទែន គឺការប្រកាសផ្ដល់ជូនផែនទីឥណ្ឌូចិនពីប្រទេស បារាំងទៅឱ្យប្រទេសកម្ពុជានិងសៀម ។ ផែនទីដែលមានចំណាស់ជាង១០០ឆ្នាំនេះ ជាលិខិតូបករណ៍ដ៏មានតម្លៃបំផុតមួយក្នុងការផ្ទៀងផ្ទាត់ស្វែងរកខ្សែបន្ទាត់ព្រំ ប្រទល់ជាក់លាក់រវាងកម្ពុជានិងសៀម ។ ប្រទេសកម្ពុជាបានស្នើសុំជាផ្លូវការទៅ ប្រទេសបារាំងដើម្បីយកផែនទីនេះហើយ , ប៉ុុន្ដែប្រទេសសៀម តាមរយៈក្រុមមេ ខ្លោងសង្គ្រាម ដូចជាអាប់ភីស៊ីត , ស៊ូថេប និងកាស៊ីត ភិរម្យ ជាដើមបានបដិសេធ ទាំងធ្មេចភ្នែក ហើយនិយាយទាំងពភ្លឺពភ្លើរវើរវាយដូចក្មេងបៀមដៃឱ្យបារាំងជួយ ទប់ស្កាត់យូណេស្កូ កុំទទួលបញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ទៅវិញ ។ ពិនិត្យឥរិយាបទរបស់ពួកចោរសៀមក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ វា ដូចពួកនេះកំពុងត្រដរខ្យល់យ៉ាងសំបើម ហើយខំស្រែកអំពាវនាវរកការជួយបន្ធូរ សម្ពាធទាំងគ្មានសង្ឃឹម ។
ប្រការទាំងឡាយដែលគួរឱ្យកត់សម្គាល់ទៀតគឺ ពេលនេះពួកចោរសៀមពុំ មានហេតុផលឬតឹកតាងស្របច្បាប់ណាមួយដើម្បីពន្យល់អង្គការសហប្រជាជាតិ អំពីលក្ខណៈសង្គ្រាមឈ្លានពានរបស់ខ្លួនមកលើកម្ពុជា ហើយក៏ពុំមានសិទ្ធិអ្វីហាម ឃាត់ក្រុមបេសកជនយូណេស្កូចូលមកកម្ពុជា ដើម្បីពិនិត្យស្លាកស្នាមបំផ្លិច បំផ្លាញប្រាសាទព្រះវិហារដែរ ពីព្រោះប្រាសាទនេះស្ថិតនៅក្នុងបូរណភាពដែនដី កម្ពុជា ដូចដែលសាលក្រមតុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡាអេបានសម្រេច កាលខែមិថុនា ឆ្នាំ១៩៦២ ជាភស្ដុតាងស្រាប់ ។
ព្រឹត្ដិការណ៍ជំនុំរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិស្ដីពីសង្គ្រាម ឈ្លានពានរបស់សៀមមកលើកម្ពុជានៅថ្ងៃចន្ទដើមសបា្ដហ៍ខាងមុខនេះ ជាដំណាក់ កាលបឋមនៃការពិនិត្យរាវរកបទឧក្រិដ្ឋរបស់ចោរសៀមតាមសំណើរបស់ប្រទេស កម្ពុជា ។ នេះជាព្រឹត្ដិការណ៍វាយលុកផ្នែកនយោបាយដ៏មានប្រសិទ្ធភាពរបស់ កម្ពុជា បន្ទាប់ពីកម្ពុជាទប់ទល់បង្ក្រាបកម្លាំងឈ្លានពានរបស់សៀមឱ្យបាក់ បបខ្លបខ្លាចនៅតាមបណ្ដោយព្រំដែនរួចហើយ ។ ចំណែកខាងពួកចោរសៀម ឈ្លានពានវិញ ពេលនេះកំពុងស្ថិតក្នុងស្ថានភាពទ័លច្រក ដោយត្រូវកម្ពុជានិង អន្ដរជាតិជាន់ស្ទើរលៀនអណ្ដាតទាំងកណ្ដាលថ្ងៃ ។ ពេលនេះអ្វីដែលគេបានឮ យ៉ាងច្បាស់នោះគឺ ក្រុមចោរសៀមកំពុងអង្វរកម្ពុជាឱ្យវិលទៅរកកិច្ចចរចា ទ្វេភាគីដើម្បីដោះស្រាយបញ្ហា ប៉ុន្ដែដោយសារតែការចរចាទ្វេភាគីមិនមាន ប្រយោជន៍ ពោលគឺចោរសៀមចេះតែភូតភរកុហកអូសបន្លាយពេលដើម្បី បំពេញមហិច្ឆតាឈ្លានពានរបស់ខ្លួនជារហូតនោះ , ដូច្នេះ ទ្វេភាគីមិនអាចវិល ត្រឡប់ថយក្រោយជាដាច់ខាត ។
ពិនិត្យលើវិវត្ដន៍នៃដំណើរបញ្ចប់សង្គ្រាមឈ្លានពានរបស់សៀមពេលនេះ វាមានលំនាំដូចកម្ពុជានិងអន្ដរជាតិកំពុងសហការជាន់ពន្លិចឱ្យលិចលង់ពួកចោរ សៀមសម័យថ្មីដ៏មហាយង់ឃ្នងនេះដែរ ។ ចោរសៀមសមតែនឹងត្រូវទទួលវាសនាយ៉ាងនេះ ៕
ដោយ ៖ អាចារ្យ កេត