អាប់ភីស៊ីត និង មហន្តរាយប្រទេសថៃ
ចាប់តាំងពីប្រទេសថៃដឹកនាំដោយនាយករដ្ឋមន្រ្តី អាប់ភីស៊ីត ធ្វើឲ្យប្រទេសថៃអាប់ អោនកិតិ្តយស និង បាត់បង់កិតិ្តស័ព្ទរបស់ប្រទេស លើឆាកអន្តជាតិជាខ្លាំង ព្រមទាំង បង្ក សង្រ្គាមបង្កើតទំនាស់ផ្ទៃក្នុង និង ក្រៅប្រទេសរបស់ខ្លួន ។ ម្យ៉ាងទៀត ធ្វើឲ្យជាតិសាសន៏ មានសត្រូវច្រើន ដែលនាំឲ្យប្រទេសជិតខាងស្អប់ខ្ពើមជាតិសាសន៏ខ្លួនកាន់តែខ្លាំង ដោយ សារតែទង្វើល្ងីល្ងើរបស់ខ្លួនជានាយករដ្ឋមន្រ្តី ។
អាប់ភីស៊ីត បានបណ្តោយឲ្យបាតុករបិទព្រលានយន្តហោះបង្កការលំបាក ដល់ជន បរទេសគ្រប់ជាតិសាសន៍ ដែលធ្វើដំណើរឆ្លងកាត់ប្រទេសថៃ ធើ្វឲ្យក្រុមហ៊ុនមានការខាតបង់ យ៉ាងធ្ងន់ធ្ងរដែលប៉ះពាល់យ៉ាងខ្លាំងដល់កិត្យានុភាពប្រទេសជាតិទាំងមូល មានបញ្ហាប៉ុណ្ណេះហើយ អាប់ភីស៊ីត នៅតែមុខក្រាស់គឃ្លើនស្រែកថាជោគជ័យៗ ។
ដើម្បីបានឡើងកាន់អំណាចអាប់ភីស៊ីតហ៊ានសន្យា ដោយឥតអៀនខ្មាស់ដោយមិនមើលប្រវត្តិសាស្រ្តថា នឹងយកទឹកដី និង បា្រសាទព្រះវិហារមកវិញឲ្យបាន ដោយបា្រប់ជនជាតិរបស់ខ្លួនថា នេះជាទឹកដី និង បា្រសាទរបស់ថៃ ជាពិសេស អាប់ភីស៊ីត បានបញ្ជូនកងទ័ពរបស់ខ្លួនមកឈ្លានពានទឹកដីកម្ពុជាទៀតផង នេះហើយជាដើមចមនៃជម្លោះរវាងកម្ពុជា និងថៃ ។ អាប់ភីស៊ីត មិនត្រឹមតែបោករាស្រ្តរបស់ខ្លួន ព្រមទាំងបោកមតិអន្តរជាតិទេ ថែមទាំងបោកខ្លួនឯងទៀតផង។ អាប់ភីស៊ីត ធ្វើមិនដឹងមិនឮ និងបានបំភ្លេចចំពោះសាលក្រម ដែលចេញដោយតុលាការយុត្តិធម៌អន្តរជាតិនៅវិមានសន្តិភាពទីក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ តុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចដោយសម្លេង៩ទល់ នឹង៣ ថាបា្រសាទព្រះវិហារស្ថិតក្នុងទឹកដីក្រោមអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ថៃត្រូវមានកាតព្វកិច្ចដកកងកម្លាំងទ័ព ឬប៉ូលិស ឬអ្នកថែរក្សា ឬឆ្មាំដទៃទៀត ដែលថៃបានដាក់ក្នុងបា្រសាទនេះ ឬ ក៏តំបន់ក្បែរបា្រសាទ ដែលស្ថិតក្នុងទឹកដីកម្ពុជា ហើយថៃមានកាតព្វកិច្ចប្រគល់មកកម្ពុជាវិញ នូវវត្ថុទាំងឡាយតាមប្រភេទ ដែលបានបញ្ជាក់នៅក្នុងសេចក្តីស្នើសុំឲ្យវិនិច្ឆ័យ ទី៥ របស់ កម្ពុជាដែលអាចត្រូវបានយកចេញពីបា្រសាទ ឬ តំបន់បា្រសាទដោយអាជ្ញាធរពាក់ពន្ធ័របស់ ថៃ ចាប់តាំងពីកាលបរិច្ឆេទនៃការកាន់កាប់បា្រសាទនេះ ដោយថៃនាឆ្នាំ១៩៥៤។ ប៉ុន្តែរហូត បច្ចុប្បន្នវត្ថុបូរាណទាំងអស់ដែលថៃបានយកពីបា្រសាទខ្មែរ ថៃមិនទាន់ទាំងប្រគល់មកឲ្យខ្មែរ គ្រប់ចំនួនតាមសាលក្រមនៃតុលាការយុត្តិធម៌អន្តរជាតិផង ។
គ្រាន់តែកាន់អំណាចបានប៉ុន្មានឆ្នាំប៉ុណ្ណោះ អាប់ភីស៊ីត ធ្វើឲ្យប្រទេសថៃបានធ្លាក់ចូលក្នុងជម្លោះរវាងជាតិសាសន៏ឯងឥតឈប់ឈរ គឺដោយគ្រាន់តែខុសគណបក្សឬ ខុសពណ៌អាវ ក៏បង្កជាជម្លោះកាប់ចាក់គ្នាបង្ហូរឈាម បង្កើតជាចលាចលពាសពេញទីក្រុងបាងកក និង បណ្តាខេត្តមួយចំនួន ជាពិសេសថៃភាគខាងត្បូង ដែល អាប់ភីស៊ីត ធ្លាប់តែបានអួតក្អេងក្អាងថាប្រសិនបើខ្លួនក្លាយជានាយករដ្ឋមន្រ្តី ឬ បានឡើងកាន់អំណាចនឹងធ្វើការដោះស្រាយវិបតិ្តថៃភាគខាងត្បូងក្នុងរយៈពេលត្រឹមតែ ៩៩ ថ្ងៃប៉ុណ្ណោះ ។ ប៉ុន្តែជាក់ស្តែងអាប់ភីស៊ីតមិនអាចបញ្ឈប់ការបង្ហូរឈាមនោះបានទេ ថែមទាំងធ្វើឲ្យជនជាតិថៃភាគខាងត្បូង ស្លាប់អស់ជាង ៩០០នាក់បន្ថែមទៀត នៅក្នុង ចំណោម ៤.០០០នាក់ ។ តើនេះរឺមេដឹកនាំល្អរបស់ប្រទេសថៃ? អាប់ភីស៊ីត គឺជាមេដឹកនាំ ដែលមាន ចរិតលក្ខណៈជាមនុស្សល្មោភអំណាច ល្មោភសង្គ្រាម និង ឃោរឃៅ ដោយធ្វើការបង្រ្កាបបាតុកម្ម យ៉ាងសាហាវយ៉ង់ឃ្នងកណ្តាលទីក្រុងបាងកក ទៅលើជាតិសាសន៏របស់ខ្លួន មិនគិតពិចារណាពី អាយុជីវិត សេចកី្តសុខ ឬ ទុក្ខវេទនារបស់ប្រជាជនខ្លួនឯងឡើយ គឺគិតតែផលប្រយោជន៏ខ្លួន និង ក្រុមបក្សពួកតែប៉ុណ្ណោះ ។
សរុបសេចកី្តមកបើប្រទេសថៃ នៅតែដឹកនាំដោយនាយករដ្ឋមន្រ្តីប្រភេទ អាប់ភីស៊ីត នោះប្រទេសថៃនឹងធ្លាក់ក្នុងគ្រោះមហន្តរាយ ដោយស្នាដៃដ៏ប៉ិនប្រសព្វខាងបំផ្លិចបំផ្លាញ និង បំផ្លៃ របស់ អាប់ភីស៊ីត បើប្រជារាស្រ្តថៃខ្លួនឯងមិនយល់ហើយនៅតែគាំទ្រទង្វើរបៀបនេះ ។
ស.ធារឹទ្ធ
No comments:
Post a Comment