នៅពីក្រោយសង្គ្រាមឈ្លានពានរបស់សៀមមកលើកម្ពុជាបច្ចុប្បន្ន គេសង្កេត ឃើញលេចឡើងនូវចលនាជាតិនិយមយ៉ាងស្រួចស្រាល់ចំនួនពីរ ដែលតំណាងឱ្យ ប្រទេសទាំងពីរ គឺចលនាជាតិនិយមជ្រុលរបស់ចោរសៀមឈ្លានពាន និងចលនា ជាតិនិយមយុត្ដិធម៌របស់ពលរដ្ឋកម្ពុជា ។ ចលនាជាតិនិយមពីរក្រុមនេះកំពុង ប្រកួតប្រជែងដើម្បីដណ្ដើមជាញជ័យលើសមរភូមិមួយដែលមានគោលដៅពីរគឺ សមរភូមិឈ្លានពានទឹកដីនិងសមរភូមិការពារទប់ទល់ពីសង្គ្រាមឈ្លានពាន ។
នៅប្រទេសសៀម គេសង្កេតឃើញមានចលនាជាតិនិយមជ្រុលមួយក្រុមដឹក នាំដោយក្រុមអាវលឿង ។ ក្រុមជាតិនិយមជ្រុលមួយនេះកំពុងធ្វើចលនាបំបះ បំបោរពលរដ្ឋសៀមនិងរដ្ឋាភិបាលក្រុងបាងកករបស់លោកអាប់ភីស៊ីតឱ្យចូលក្នុង ភ្នក់ភ្លើងសង្គ្រាម គឺគេពន្យុះឱ្យបើកការវាយប្រហារដណ្ដើមយកទឹកដីនិងប្រាសាទ បុរាណរបស់កម្ពុជា ។ ក្រុមជាតិនិយមជ្រុលអាវលឿងដែលជាអាមាត្យហ្លួងសៀម នេះ មានគ្នាមិនច្រើនទេ, ប៉ុន្ដែគេមានអំណាចបង្គ្របលុបលើអ្នកនយោបាយក្រុង បាងកក ដែលអាចបញ្ជាបង្វិលអ្នកនយោបាយឱ្យវិលដូចអាប៉ោងដូចសព្វថ្ងៃនេះ បានដូចចិត្ដ មកពីគេប្រើអំណាចស្ដេចដើម្បីបំប៉នសកម្មភាពទុច្ចរិតឧក្រិដ្ឋគ្រប់ យ៉ាងរបស់ខ្លួន ។ ប៉ុន្ដែចលនាជាតិនិយមជ្រុលហួសហេតុរបស់ក្រុមអាវលឿង ឈាមថោកអស់នេះ កំពុងរុញសង្គមសៀមឱ្យឈានទៅរកវិនាសកម្មយ៉ាងប្រាកដ មួយផ្នែកក្រុមនេះបានពុះបំបែកធ្លុងសាមគ្គីជាតិឱ្យបែកបាក់ទៅជាក្រុមអាវលឿង, អាវក្រហម, អាវខៀវ ហើយប្រកាប់ប្រចាក់គ្នាតាមអំពើចិត្ដ ទីបំផុតបង្កបង្កើត បានជាវេទិកាបង្ហូរឈាមគ្នាពាសវាលពាសកាលគ្មានថ្ងៃសម្រាក ។ ក្រុមចលនា ជាតិនិយមនេះសោត ក៏ជាមេភ្លើងនៃសង្គ្រាមឈ្លានពានរបស់សៀមមកលើ កម្ពុជានាបច្ចុប្បន្នកាលដែរ ហើយដែលនៅនាទីចុងក្រោយ ក្រុមអ្នកននយោបាយ សៀមនិងប្រទេសសៀមទាំងមូលត្រូវជាប់ឈ្មោះជាចោរឈ្លានពានដ៏អសោចិ៍នៅ ដើមសតវត្សរ៍ទី២១នេះ ដូចដែលក្រុមចោរសៀមទុរយសជាមេខ្លោងមួយចំនួន កំពុងត្រូវអង្គការសហប្រជាជាតិកោះទៅបង្ហាញមុខនៅក្រុងញូវយ៉ក សហរដ្ឋ អាមេរិកនៅថ្ងៃចន្ទ ១៤ កុម្ភៈ ជាឧទាហរណ៍ជាក់ស្ដែង ។ ដូច្នេះ ចលនាស្នេហា ជាតិឈាមថោករបស់សៀមនេះ ជាក្រុមចោរមុខក្រាស់ ជាមុខសញ្ញាត្រូវកម្ទេច ពីពលរដ្ឋថៃខ្លួនឯងផង ពីពលរដ្ឋសកលលោកផង ។
ឯចលនាជាតិនិយមខ្មែរវិញ គឺខុសឆ្ងាយពីចលនាជាតិនិយមសៀមដូចមេឃ និងដី ។ ទោះបីជាកម្ពុជាត្រូវហែកហួរដោយសង្គ្រាមរាំងជល់រាប់ទសវត្សរ៍ ប្រទេសជាតិត្រូវបែងចែកពុះកាត់ជាតំបន់តូចៗរាប់ជំនាន់មកហើយក៏ដោយ ក៏ មកទល់ពេលនេះ ពលរដ្ឋខ្មែរនៅតែមានមនសិការជាតិយ៉ាងត្រឹមត្រូវខ្ពង់ខ្ពស់ច្បាស់ លាស់ ហើយមានសាមគ្គីជាភាតរៈយ៉ាងខ្ជាប់ខ្ជួននៅក្នុងរង្វង់សង្គមជាតិទាំងមូល។ ទោះបីជាកម្ពុជាមាននិន្នការនយោបាយពហុបក្ស ពហុសាសនានិងមានជាតិ សាសន៍ចម្រុះគ្នា មានទស្សនៈខុសប្លែកគ្នាយ៉ាងណាក៏ដោយ ក៏ពេលប្រទេសជាតិ កំពុងប្រឈមនឹងគ្រោះថ្នាក់ពីអំពើឈ្លានពានពីសៀមដូចនៅពេលនេះ ពលរដ្ឋខ្មែរ គ្រប់ឋានានុក្រមបានបង្ហាញនូវទឹកចិត្ដជាតិនិយមដ៏ស្រួចស្រាល់ដូចគ្នានៅទូទាំង ប្រទេសនៅជុំវិញរដ្ឋាភិបាលយ៉ាងអង់អាចក្លាហានបំផុត ។ ជាក់ស្ដែងនៅពេលនេះ គឺពេលដែលប្រមុខរដ្ឋាភិបាលកម្ពុជាប្ដឹងចោរសៀមឈ្លានពានទៅកាន់អង្គការ សហប្រជាជាតិកាលពីដើមសបា្ដហ៍នេះ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រ កំពុងសោយរាជសម្បត្ដិ គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល ព្រះសង្ឃ គ្រហស្ថ ប្រុសស្រី ចាស់ក្មេង ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេសបាន បញ្ចេញជយឃោសន៍គាំទ្ររាជរដ្ឋាភិបាលយ៉ាងក្លៀវក្លាកក់ក្ដៅជាទីបំផុត ។ ចលនា ជាតិនិយមនេះបានក្លាយជាកម្លាំងសរុបរបស់ជាតិមួយពោរពេញទៅដោយ ថាមពលក្លៀវក្លានិងរឹងមាំបំផុត ក្នុងការទប់ស្កាត់រុញច្រានកម្លាំងចោរឈ្លានពាន គ្រប់ប្រភេទរបស់សៀមឱ្យវិនាសហិនហោចជាបន្ដបន្ទាប់ ។ ចំណុចដែលធ្វើឱ្យ ខ្មែរគ្រប់រូបមានមោទនភាពបំផុត គឺការផ្សារភ្ជាប់បេះដូងរបស់ជាតិឱ្យចូលជា បេះដូងខ្មែរតែមួយ គឺការស្ម័គ្រស្មាគមរបស់កុលបុត្រគ្រប់រូប បរិច្ចាគធនធាន តាមលទ្ធភាពដើម្បីឧបត្ថម្ភសមរភូមិមុខ និងការផ្លាស់វេនគ្នានាំយកអំណោយទៅ សួរសុខទុក្ខលើកទឹកចិត្ដយុទ្ធជនដ៏ក្លាហានអង់អាចដែលនៅប្រចាំការតាមបណ្ដោយ ព្រំដែនទប់ទល់នឹងចោរសៀមឈ្លានពានដ៏ព្រៃផ្សៃយង់ឃ្នង ។
យើងអាចវាយតម្លៃបានថា សាមគ្គីភាពរបស់ពលរដ្ឋខ្មែរក្នុងសម័យកាលទប់ ទល់សង្គ្រាមឈ្លានពានថ្មីរបស់ចោរសៀមនេះ ជាកម្លាំងមហាសាលមួយដែលពុំធ្លាប់ មានទាល់តែសោះនៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា ។ ចំណុចដែលគួរឱ្យមានមោទន ភាពមួយទៀត គឺចលនាស្នេហាជាតិរបស់ពលរដ្ឋខ្មែរជាចលនាយុត្ដិធម៌ដើម្បី ការពារព្រលឹងវប្បធម៌និងទឹកដីដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លារបស់ជាតិសុទ្ធសាធ ដែលខុស ស្រឡះពីក្រុមជាតិនិយមជ្រុលចង្អៀតចង្អល់បម្រើសង្គ្រាមឈ្លានពាននិងបំបែកបំបាក់ សង្គមជាតិឱ្យធ្លុះធ្លាយនៅស្រុកសៀមសព្វថ្ងៃនេះ ។ ពលរដ្ឋខ្មែរគ្រប់រូបពិតជាមាន មនសិការខ្ពង់ខ្ពស់អស្ចារ្យនិងប្រកបដោយសុចរិត យុត្ដិធម៌ស្អាតស្អំផូរផង់ គួរឱ្យ លើកទឹកចិត្ដនិងកោតសរសើររកអ្វីប្រៀបផ្ទឹមពុំបាន ។ ចលនាជាតិនិយមព្រោះ បុព្វហេតុជាតិនេះ កំពុងរុញច្រានកម្លាំងចោរសៀមឈ្លានពានឱ្យវិនាសជាសន្សឹមៗ ដូចយើងទាំងអស់គ្នាបានឃើញនៅនឹងមុខនាពេលនេះស្រាប់ ។
សរុបសេចក្ដីមក ចលនាជាតិនិយមសៀមជាប្រភេទជាតិនិយមដែលនាំភ្លើង ចូលដុតកម្លោចសង្គមប្រទេសសៀម ។ ឯចលនាជាតិនិយមខ្មែរជាចលនាបង្រួប បង្រួមកម្លាំងដើម្បីវាយបណ្ដេញនិងបោសជម្រះសត្រូវឈ្លានពានចេញពីមាតុ ភូមិរបស់ខ្លួន ។ ដូច្នេះ សង្គមនិងប្រទេសសៀមនឹងត្រូវភប់ប្រសព្វនឹងក្ដីវិនាស ជាយថាហេតុ ដោយសារចលនាជាតិនិយមឆ្កួតឡប់របស់ក្រុមអាវលឿងមួយក្ដាប់ នេះជាប្រាកដ បើសិនជាប្រទេសមួយនេះបោសសំអាតរំលាយពួកនេះមិនបាន ទាន់ពេលវេលា ។ ឯក្រុមជាតិនិយមខ្មែរវិញ នឹងដណ្ដើមជ័យជំនះយ៉ាងត្រចះត្រចង់ នៅទីអវសាន ក្នុងការការពារទឹកដីនិងវប្បធម៌ដ៏ល្អផូរផង់របស់ខ្លួន ហើយរក្សា កិត្ដិយសកម្ពុជាឱ្យឋិតថេររុងរឿងនៅលើលោកាជារៀងរហូត ៕
ដោយ ៖ អាចារ្យ កេត
No comments:
Post a Comment