Tuesday, November 23, 2010

លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន សម្តែង​ស​មានទុក្ខ ចំពោះ​សោកនាដកម្ម​ក្នុង​ពិធី​បុណ្យ​អុំទូក​

CEN;  សេរី (ថ្ងៃទី 23 វិច្ឆិកា 2010)
ភ្នំពេញ: ​នៅក្នុង​សេចក្តី​ថ្លែង​ការ​ណ៍មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃនេះ លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​សម្តែង​ស​មានទុក្ខ​ក្រៀមក្រម​ចំពោះ​សោកនាដកម្ម​នៅ​កម្ពុជា ​។​

​លោកស្រី​សរសេរថា តាំងនាម​អោយ​លោក​ប្រធានាធិបតី អូ​បា​ម៉ា និង​ប្រជាជនអាមេរិក ខ្ញុំ​សូម​សម្ដែង​នូវ​ស​មានទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការបាត់បង់​អាយុជីវិត និង​ការរង​របួស​​ដោយ​សោកនាដកម្ម​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ពិធី​បុណ្យ​អុំទូក​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា ។​

យើង​សូម​ធ្វើការ​បន់​ស្រន់​អោយ​ប្រកប​តែ​សេចក្តីសុខ​ដល់​គ្រួសារ និង​មិត្តភក្តិ​របស់​ជនរងគ្រោះ ហើយ​និង​ប្រជាជន​គ្រប់​គ្នា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ខ្ញុំ​បាន​ឃើញ​ដោយផ្ទាល់​នូវ​ភាពខ្លាំង និង​ស្មារតី​រឹងប៉ឹង​របស់គេ ក្នុងអំឡុង​ទស្សនកិច្ច​របស់​ខ្ញុំ នៅក្នុង​ពេល​ថ្មីៗ​នេះ ហើយ​ខ្ញុំ​មាន​ជំនឿ​ជឿជាក់ថា ពួកគេ​នឹង​ប្រឹងប្រែង​តស៊ូ​រួមគ្នា​ក្នុង​រយៈកាល​ដ៏​លំបាក​នេះ ​៕

No comments:

Post a Comment