Tuesday, November 23, 2010

សាលាក្រុង​កំពុង​រៀបចំ​មឈូស​ចំនួន ៤០០ សម្រាប់​ដាក់​សាកសព

CEN; បញ្ញវន្ត (ថ្ងៃទី 23 វិច្ឆិកា 2010)
ភ្នំពេញ: សាលា​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​មឈូស​ចំនួន ៤០០ សម្រាប់​ដាក់​សាកសព​ដែល​បាន​ស្លាប់​កាល​ពី​យប់មិញ ។ មឈូស​នីមួយៗ​មានតម្លៃ​ចាប់ពី ១៧០ ដល់ ៣០០ ដុល្លារ​អាមេរិក​។​

​រដ្ឋាភិបាល​ជា​អ្នក​ចាត់ចែង​ដឹក​សព និង​ចេញថ្លៃ​ធ្វើបុណ្យ​ឲ្យ​ស​ពម្នាក់ៗ​ចំនួន ៥​លាន​រៀល​។ ការដឹកជញ្ជូន​សាកសព​ដោយ​ប្រើប្រាស់​រថយន្ត​របស់​ក្រសួង​ការពារជាតិ​ដែល​ជា​អំណោយ​របស់​ប្រទេស​ចិន​។ 

​ក្រៅ​ពី​មន្ទីរពេទ្យ​ធំៗ​ទាំង​៤ គឺ កាល់ម៉ែ​ត្រ ពេទ្យរុស្ស៊ី ពេទ្យ​លោកសង្ឃ និង​ពេទ្យ ព្រះ​កេតុមាលា នៅ​មាន​មន្ទីរពេទ្យ​រណប​៣​ទៀត​ដែល​ទទួល​អ្នក​រងគ្រោះ​ផងដែរ​គឺ​មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​ច្បារអំពៅ​។ សាកសព កំពុង​ត្រូវ​គេ​រៀបចំ​ដឹក​ចេញ​។ 

​គ្រួសារ​សព​កំពុង​តែ​ពិនិត្យ​មើលរូប​ថត​ដើម្បី​ស្វែងរក​អត្តសញ្ញាណ​ក្រុមគ្រួសារ​របស់​ខ្លួន​។ នៅ​មាន​ក្មេង​ដែល​វង្វេង​ជាច្រើន​នាក់​ទៀត​កំពុងស្ថិត​នៅ​ឯ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មិន​ទាន់​រកឃើញ​សាច់ញាតិ​របស់​ខ្លួន​នៅឡើយ​៕

No comments:

Post a Comment