Saturday, December 18, 2010

ពិនិត្យស្ថានភាពទេសចរណ៍នៅច្រកប៉ោយប៉ែត

ក្រុមការងារអគ្គបញ្ជាការកង យោធពលខេមរភូមិន្ទថៃ និងទាហានឈុតខ្មៅថៃ មួយក្រុម ដែលមានគ្នា ប្រមាណជា២០នាក់ បានចុះមកទស្សនកិច្ច នៅតំបន់ច្រកព្រំដែន ស្ថិតក្នុងស្រុក អារញ្ញ ខេត្តស្រះកែវ ទល់មុខនឹងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ដំណើរទស្សនកិច្ច កាលពីរសៀលថ្ងៃ សុក្រម្សិលមិញនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរនៃ ប្រទេសកម្ពុជាថៃ បានធ្វើពិធីលើកលែងទិដ្ឋាកា កាលពីថ្ងៃទី១៦ខែឆ្នូកន្លងទៅ។
យោងតាមមន្រ្តីការិយាល័យ ទំនាក់ទំនងថៃកម្ពុជា បានឲ្យដឹងថា គោលបំណងដែល គណៈប្រតិភូថៃ មកទស្សនកិច្ចនៅតំបន់ច្រកព្រំដែននេះ គឺដើម្បីត្រួតពិនិត្យ ពីស្ថានភាព ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលធ្វើដំណើរចេញចូល ក្នុងប្រទេសទាំង២ ក្រោយការធ្វើពិធីលើកលែងទិដ្ឋាកា កាលពីថ្ងៃទី១៦ខែឆ្នូកន្លងទៅ។ 

No comments:

Post a Comment