នៅថ្ងៃអាទិត្យទី១៩ ព្រឹកនេះនៅទីលានវាយកូនគោល Siem Reap Lake Golf Club ខេត្ដសៀមរាប នឹងមានរៀបចំនូវកម្មវិធី ប្រគួតកីឡាវាយកូនគោល ពានរង្វាន់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ឆ្នាំទី២ដើម្បីអបអរសាទរ ខួបលើកទី៣២ នៃទិវាជ័យ
ជំនះ ៧មករា ១៩៧៩-៧មករា ២០១១។ក្រោមទស្សនៈ វិស័យដ៍ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជា ហើយកម្មវិធីនេះក៍ នឹង ដំណើការក្រោមវត្ដមាន ឯកឧត្ដមនាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ការពារជាតិ ប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយក៍ និង មានការចូល រួមពីកីឡាករ មកពីសមាជិកព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាលកម្ពុជាក្រោមការជួយ ឧបត្ថម្ភពី ក្រុបហ៊ុន KTC Leisure Co.,Ltd ដែលជាក្រុមហ៊ុនដ៍ធំ និង មានឈោ្មះល្បីរបស់សាធារណៈរដ្ឋកូរ៉េ និងមានបណ្ដាញសាខាជាច្រើន នៅលើពិភពលោកដែលបានបណ្ដាក់ ទុនវិនិយោគជាច្រើននៅលើ ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងដូចជាៈ ការផលិតខ្សែកាបអគ្គីសនី វារីអគ្គីសនី ការផ្គត់ផ្គង់ទឹក ស្អាត រួមនិងវិស័យផ្សេងៗជាច្រើនទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងការ
អភិវឌ្ឍន៍ ប្រទេសជាតិ ក៍ដូចជាការផ្ដល់ការងារជាច្រើនសន្ធឹកសន្ធាប់ សំរាប់ប្រជាពលរដ្ឋរបស់យើង ជាក់ស្ដែងដូចជាការផ្ដល់ការងារដល់ ប្រជាពលរដ្ឋនៅខេត្ដសៀមរាប នាទីទីលានវាយកូនគោល Siem Reap Lake Golf Club ខេត្ដសៀមរាប ដែលមានលក្ខណៈស្ដង់ដាលំដាប់ពិភពលោក។ ទាំងនេះក៍យើងមិនត្រូវភ្លេចទេ នៅរាល់សមិទ្ធិផលដែលបានកើត ឡើងនាពេលនេះក៍ដោយ សារ មហា គុណូប ការៈថ្ងៃ៧មករា១៩៧៩ដែលមានឥស្សរជនឆ្នើមទាំង៣ ដូចជា សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និង សម្ដេច ហ៊ុន សែន ដែលបានពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ និង ប្រជាជន។
No comments:
Post a Comment