គំរោងការធ្វើ ស្ពានអាកាសថែមមួយទៀត នឹងស្ថិតនៅលើទីតាំងស្តុបចំនុចប្រសព្វ មហាវិថី សហព័ន្ធ រុស្សី ផ្លូវ271 និងផ្លូវ598 (ស្តុបពេទ្យ លោកសង្ឈ) ។ ក្រោយពី មានការប្រជុំពិភាក្សា លើគំរោងជា ច្រើនលើក ជាមួយ នឹងក្រុមហ៊ុនOCIC ដែលជាក្រុមហ៊ុនវិនិយោគលើកោះពេជ្រ និងជាក្រុមហ៊ុន ដែលម៉ៅការសាងសង់ ស្ពានអាកាស ក្បាលថ្នល់ផង ដែរនោះ សាលារាជធានី នឹងសំរេច ស្នើសុំគោលការណ៍ ពីរាជរដ្ឋាភិបាល ដើម្បីធ្វើការសាងសង់ស្ពាន អាកាសទីពីរ ដែលមាន ប្រវែង ៣៤៥ម៉ែត្រ ទទឺង១៥.២ម៉ែត្រ កំពស់៥.៥០ម៉ែត្រ ត្រូវប្រើប្រាស់ទឹក ប្រាក់អស់ប្រមាណ ជាង ៨លាន៧សែន ដុលា្លសហរដ្ឋអាមេរិក។
ស្ពាននេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសំរួលចរាចរណ៍ នៅចំនុចប្រសព្វ នោះដែលបច្ចុប្បន្ន ទទួលរងការកក ស្ទះយ៉ាងខ្លាំង។ គួរបញ្ជាក់ដែរថា កន្លងមកអជ្ញាធរ រាជធានីភ្នំពេញ សហការជាមួយ អុ្នកជំនាញការជប៉ុន ខិតខំរិះរក មធ្យោបាយដើម្បី សំរួលស្ថានភាព នៅទីតាំងចំនុច ប្រសព្វនេះ ក៏នៅតែមិនអាច ឆ្លើយតបនឹងកំនើន នៃចរាចរ យានយន្ត នៅតំបន់ នោះដែរ។
ក្រុមហ៊ុនម៉ៅការសាងសង់គ្រោង ប្រើប្រាស់ រយៈពេល យ៉ាងតិច១៥ខែ ដើម្បីស្ថាបនា ស្ពានអាកាស ថ្មីនេះ ដែល សាលារាជធានី តំរូវ ឲ្យបញ្ចប់បាន ប្រើប្រាស់ ស្របពេលដែល ព្រះរាជាណាចក្រកម្ពុជា នឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ដើម្បី រៀបចំកិច្ចប្រជុំ កំពូលប្រទេសសមាជិក អាស៊ានឆ្នាំ២០១២។
កន្លងមកមានការពិភាក្សាជាច្រើនលើករបស់អ្នកជំនាញ ដើម្បីធ្វើស្ពានអាកាស ។ ខ្លះថាធ្វើនៅត្រង់ ផ្លូវកែង ពទ្យលោកសង្ឃ ខ្លះថាធ្វើនៅកែងត្រង់ផ្លូវចូលទួលគោក ខ្លះថាធ្វើនៅត្រង់ក្តាន់២។ឥឡូវនេះសាលាក្រុង បានសំរេច យកត្រង់ពេទ្យលោកសង្ឃ តែមិនដឹងថារដ្ឋាភិបាលយល់ព្រមដែរឬទេ។
No comments:
Post a Comment