សិល្បករសិល្បការនីកម្ពុជាថៃបានសម្តែងសិល្បៈរួមគ្នាកាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ២០១០ នៅសាលមហោស្រពចតុមុខ។ ការសម្តែងនេះបានត្រូវគេពណ៌នាជាការធ្វើឡើងដើម្បីអបអរសាទរនៃចំណងការទូត រវាងប្រទេសជិតខាងទាំងពីគម្រប់ខួប៦០ឆ្នាំ។ ប៉ុន្តែមានការកត់សំគាល់ថាព្រឹត្តិការណ៍នេះបានកើតឡើងខណៈដែលស្ថានភាពនយោបាយ និង យោធា រវាងប្រទេសទាំងពីរបានធូរស្រាលទៅវិញចាប់ពីដើមខែធ្នូមកនេះ។ក្នុងពីធីនេះ ភាគីកម្ពុជាមានលោក ឃឹម សារិទ្ធ រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រ កម្ពុជា។ ឯខាងភាគីថៃមានមានលោក និភីត ឥន្ត្រសម្បត្តិ រដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ប្រទេសថៃ លោក ប្រាសាស ប្រាសាវីនីឆ័យ(Pra sas prasavini chit) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា។ ថ្លែងប្រាប់ ទៅកាន់អ្នកចូលរួមមុនពេលការ សម្តែងចាប់ផ្តើមលោករដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃនិយាយថា ក្នុងនាម ប្រជាពលរដ្ឋថៃលោកសម្តែងសេចក្តីសោមមនស្សយ៉ាងក្រៃលែងដែលមានឱកាស បានធ្វើដំណើរមកចូលរួមក្នុងពិធីអបអរសាទរខួលលើកទី ៦០ នៃការបង្កើតទំនាក់ ទំនងការទូតរវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជាដែលនឹងមកដល់នៅថ្ងៃអាទិត្យទី១៩ ខែធ្នូ ឆ្នាំ២០១០នេះ។ លោកបានបន្តថា ព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា គឺជាមិត្តជិតខាងដែលមានភាពស្និទ្ធស្នាលគ្នាអស់កាលជាយូរលង់មកហើយ។ ប្រជាជននៃប្រទេសទាំងពីមានទំនាក់ទំនងគ្នាយ៉ាងល្អប្រសើរ ជាពិសេសក្នុងផ្នែកវប្បធម៌ប្រពៃណី និងភាពជឿនលឿនផ្នែកព្រះពុទ្ធសាសនាដែលជាចំណងចងភ្ជាប់ឲ្យពលរដ្ឋនៃប្រទេសទាំងពីមានភាពស្និទ្ធស្នាលនឹងគ្នា។ លោកជឿជាក់ថាការសម្តែងសិល្បៈ ក្នុងថ្ងៃនេះនឹងបង្កើតនូវភាពការពង្រកិច្ចសហប្រតិបត្តិ ការយ៉ាងជិតស្និទ្ធរវាងប្រជាជាតិទាំងពីរលើគ្រប់វិស័យហើយនេះវាក៏ ស្តែងឲ្យឃើញនូវសេចក្តីស្រឡាញ់សាមគ្គីភាពនិងការយោគយល់គ្នារវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។
ចំណែកលោករដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា លោកបានថ្លែងថាការមកចូលរួមសម្តែងរួមគ្នានៃសិល្បៈប្រទេសទាំងពីរ នេះនាំឲ្យប្រទេសយើងកាន់តែមានភាពស្និទ្ធស្នាលក្នុងនាមជាអ្នកជិតខាងល្អ។ លោកបានបន្តថា ចំណងមិត្តភាពនិងចំណងការទូតនៃប្រទេសទាំងពី មានភាពល្អប្រសើរដែលក្នុងនេះនឹងមានទាំងសិល្បៈជាចំណែកចូលរួមផង។
គួរបញ្ជាក់ថា ក្នុងការសម្តែងសិល្បៈវប្បធម៌រួមគ្នានេះខាងក្រសួងវប្បធម៌ថៃបានលើកយកល្ខោនខោលរឿងរាមកេរ្ត៍ និងរបាំទើបបង្កើតថ្មីមួយ ដែលមាន ឈ្មោះថា របាំ៤ភូមិភាគថៃ។ ចំណែកខាងកម្ពុជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកយករបាំអប្សារា, របាំក្ងោកពោធិសាត់, របាំសុវណ្ណមច្ឆា, របាំគោះអង្រែ, របាំបេះក្រវាញ។
កាលពីខែមុនក្រុមសិល្បករកម្ពុជាបានធ្វើដំណើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ សម្តែងរួមគ្នាជាមួយសិល្បករថៃម្តងមកហើយ។ ក្រៅពីនាំសិល្បករមកសម្តែងនៅកម្ពុជា ថៃក៏បានស្នើសុំមកកម្ពុជាក្នុងការរៀបចំប្រគុំតន្ត្រីរួមគ្នានៅតំបន់ព្រំដែនច្រកចាំយាមខេត្តកោះកុងផងដែរ។
កម្ពុជា ថៃ មានការល្អក់កករផ្នែកការទូតនិងការតឹងតែងខ្លាំងខាងយោធា ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ២០០៨ បន្ទាប់ថៃបានបញ្ជូនទាហានចូលមកលុកលុយក្នុងទឹកដីកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារ។ ប៉ុន្តែស្ថានភាពនយោបាយនិងយោធាបាន
ធូរស្រាលទៅវិញបន្ទាប់ពីជំនួប ៤ ដងរវាងនាយករដ្ឋមន្ត្រីប្រទេស និង វត្តមានទាហានថៃនៅវត្តកែវសិក្ខាគីរីស្វារៈបញ្ចប់៕
No comments:
Post a Comment