ភ្នំពេញ នៅព្រឹកថៃ្ងទី០៩ ខែមករា ឆ្នាំ២០១១ នេះពួកអាវលឿងថៃ៧នាក់ និងសាច់ញាតិចំនួន១១នាក់ បានមកដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងបំណងជួបជាមួយមេធាវីការពារក្តីឲ្យពួក៧នាក់ ដើម្បីរកមធ្យោបាយដោះលែងបក្ខពួកគេទាំង៧នាក់ឲ្យមានសេរីភាព។
លោក Nataporn toprayoou ដែលអះអាងខ្លួនឯងថា ជាក្រុមទីប្រឹក្សាអ្នកច្បាប់របស់រាជរដ្ឋាភិបាលថៃបានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅឯសណ្ឋាគារ regent រាជធានីភ្នំពេញថា ពួកគាត់មានគ្នា៧នាក់ ក្នុងនោះមានអ្នកសារព័ត៌មានចំនួន៤នាក់ និងអ្នកច្បាប់៣នាក់ ហើយបើតាមអ្នកសារពត៌មានខ្លះនិយាយថា មានសាច់ញាតិរបស់ពួក៧នាក់ចំនួន៤នាក់ផ្សេងទៀត សរុប១១នាក់ ដែលពួកគេជាក្រុមអាវលឿង មករកវិធីដោះស្រាយជាមួយកម្ពុជា។
បើតាមលោក Nataporn toprayoou អះអាងថា លោកនឹងចូលជួបជាមួយពួក៧នាក់
នៅថៃ្ងទី១០ ខែមករាខាងមុខ ហើយលោកស្នាក់នៅកម្ពុជាចំនួន៣ថ្ងៃ។
ទោះជាយ៉ាងណាលោក ទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា នេះជារឿងច្បាប់សុទ្ធសាធ មិនមែនជារឿងនយោបាយទេ ហើយពេលនេះតុលាការកំពុងមានវិធានការតាមផ្លូវច្បាប់៕
No comments:
Post a Comment