Sunday, January 09, 2011

ក្រុមលោករ៉ុង ឈុនទៅដល់បង្គោលព្រំដែនលេខ 131.1 ដោយគ្មានការរាំង

ព្រៃវែង​ ​: ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលដឹកនាំដោយលោករ៉ុង ឈុនបានទៅដល់គោលដៅ ហើយនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៩មករានេះពោលគឺបានទៅដល់ចំណុចបង្គោល ព្រំដែនលេខ 131.1 ស្តិតនៅក្នុងភូមិម៉ឺនជ័យឃុំក្របៅស្រុកកំចាយមាខេត្តព្រៃវែង។

បង្គោលព្រំដែនលេខ 131,1 នេះស្ថិតនៅត្រើយម្ខាងម្នាក់រវាងបង្គោលព្រំដែនលេខ 131.2 ដែលស្ថិតក្នុងទឹកដីវៀតណាមខណ្ឌ័ដោយទន្លេមានជ័យ។ គ្មានការរារាំងពីសំណាក់ អាជ្ញាធរទេ ផ្ទុយទៅវិញ ប៉ូលិសព្រំដែនបាននាំផ្លូវរហូតទៅដល់គោលដៅដែលក្រុម លោករ៉ុង ឈុនចង់មើល។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានសមាជិក១៩នាក់បានចេញដំណើរកាលពីព្រឹក
ព្រលឹមថ្ងៃអាទិត្យនេះឆ្ពោះទៅខេត្តព្រៃវែងដើម្បីពិនិត្យមើលបង្គោលព្រំដែនជាមួយ​វៀតណាមក្រែងលោមានការបាត់បង់ទឹកដីខ្មែរ។ 

នៅមិនទាន់មានការសន្និដ្ឋានអ្វីពីក្រុមនេះនៅឡើយទេពេលទៅដល់ភ្លាមៗ។ ប៉ុន្តែ លោកវ៉ា គឹមហុងមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនរបស់រដ្ឋាភិបាលបានអះអាងនៅថ្ងៃ ម្សិលមិញថា លោកមិនឲ្យតម្លៃដល់បញ្ហានេះទេពីព្រោះពួកគេសុទ្ធតែគ្មានជំនាញ ខាងកិច្ចការព្រំដែនឡើយ៕

No comments:

Post a Comment