Sunday, January 09, 2011

ក្រុម​អាវ​លឿង​ថៃ​មួយ​ក្រុម​មក​ភ្នំពេញ​ព្រឹក​នេះ​ដើម្បី​ពិភាក្សា​រឿង​ជនជាតិ​ថៃ​៧​នាក់​

ភ្នំពេញ​: សមាជិក​ក្រុម​អាវ​លឿង​ថៃ​៧​នាក់​សាច់ញាតិរបស់ជនជាប់ចោទបាន​មក​ដល់​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​ពិភាក្សា​ជាមួយ​​មន្ត្រី​ទូត​ថៃ​នៅ​ភ្នំពេញ​អំពី​រឿង​សុំ​ធានា ​ជនជាតិ​ថៃ​៧​នាក់​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ដើម្បី​រង់ចាំ​សវនាការ​កាត់ក្តី​ពី​សំណាក់​តុលាការ​ខ្មែរ​។​

​ជំនួប​ក្នុង​ស្ថានទូត​ថៃ​នៅ​ថ្ងៃនេះ​ត្រូវបាន​ប្រភព​ឲ្យដឹងថា​មាន​ការចូលរួម​ពី​សំ​ណាក់​ឯកអគ្គរាជទូត​ថៃ​និង​មេធាវី​ជនជាតិ​ខ្មែរ​ពីរ​នាក់​ដែល​ស្ថានទូត​ថៃ​ជ្រើសរើស​ឲ្យ​ការពារ ​ក្តី​ជនជាតិ​ថៃ​ឆ្លង​ដែល​ខុស​ច្បាប់​ទាំង​៧​នាក់​។ 

​មេធាវី​ជនជាតិខ្មែរ​គឺ​លោក​ប៉ិច វិច្ឆិកា និង​លោករ​ស់ អូន បានឲ្យដឹង​ថា​សំណុំបែបប​ទ​ដើម្បី​សុំ​ធានាខ្លួន​កូនក្តី​របស់​ខ្លួន​នឹង​ត្រូវ​ដាក់​ជូន​តុលាការ​នៅ​ថ្ងៃ​ចន្ទ័​ស្អែក​នេះ​ដោយភ្ជាប់​ជាមួយ​នូវ​លិខិតធានា ​របស់​ស្ថាន​ឯកអគ្គ​រា​ជូត​ថៃ​ផង​។ ជនជាតិ​ថៃ​ទាំងនោះ​នឹង​ត្រូវ ​ធានា​ឲ្យ​ស្នាក់នៅ​បណ្តោះអាសន្នក្នុង​ស្ថានទូត​ថៃ​នៅ​ភ្នំពេញ​។​

​ប៉ុន្តែ គេ​មិនដឹងថា ចៅក្រម​តុលាការ​រាជធានី​ភ្នំពេញ​នឹង​អនុញ្ញាត​ឲ្យ​ជនជាតិ​ថៃ​ទាំង​៧​នាក់​ស្ថិត​​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​តាម​សំណើរ​ឬ​យ៉ាងណា​នៅឡើយ​ទេ​។

បើ​យោង​តាម​លោក​កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​ សាច់ញាតិ​ជនជាតិ​ថៃ​ទាំង​៧​នាក់​រួម​ជាមួយ​មន្ត្រី​ទូត​ថៃ​ផង​ដែល​សរុប​មាន​គ្នា​១១​នាក់​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​អនុញ្ញាតឲ្យ​ចូល​សួរ​សុខទុក្ខ​ជនជាតិ​ថៃ​៧​នាក់​ម្តងទៀត​នោះ​ថ្ងៃ​ចន្ទ័​ស្អែក​នេះ​៕​

No comments:

Post a Comment