ភ្នំពេញ ៖ សម្ពន្ធភាពអ្នកប្រជាធិបតេយ្យ ដែលគណបក្សសិទ្ធិមនុស្ស និង គណបក្សសម រង្ស៊ី គ្រោងបង្កើតដើម្បី ដណ្ដើមជ័យជម្នះលើគណបក្សប្រជាជនកម្ពុជានោះ បានដើរដល់ផ្លូវទ័លច្រក ខណៈដែលគណបក្សប្រឆាំងទាំង២នេះ បានសម្ដែងនូវគំនិតផ្ទុយគ្នាពីគោល ការណ៍មួយចំនួនក្នុងការចងសម្ពន្ធភាព នឹងគ្នាដែលការបរាជ័យនេះកើតឡើង នៅពេលដែលក្រុមដឹកនាំគណបក្សទាំង២មានគំនិតផ្ទុយគ្នាអំពីការបែងចែកអំណាចក្នុងសម្ពន្ធភាពថ្មីនោះ។
ខណៈការជាប់គាំងអស់ពេលជាយូរ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិ មនុស្សបានសរសេរលិខិតរំលឹកទៅលោក សម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី អំពី ការជជែករកច្រកបង្រួបបង្រួមគ្នា ជា ការឆ្លើយតបលោក សម រង្ស៊ី បានសរ សេរលិខិតបញ្ជាក់អំពីរូបមន្ដ សម្រាប់ ការរួបរួមគ្នានោះ ៖
១-រក្សាឈ្មោះគណបក្សសម រង្ស៊ី ជា គណបក្សរួមហើយឈ្មោះនេះនឹងផ្លាស់ ប្ដូរនៅពេលលទ្ធផលនៃការបោះឆ្នោត នាពេលខាងមុខ ដែលយើងទទួលបាន យ៉ាងតិច១ភាគ៣នៃអាសនៈរដ្ឋសភា ទាំងមូល ។
២-ផ្ដល់សិទ្ធិជូនថ្នាក់ដឹកនាំគណបក្ស សិទ្ធិមនុស្ស នូវតួនាទីជាអនុប្រធាន និង អគ្គលេខាធិការរងរួមទាំងតំណែងផ្សេងៗ ទៀតក្នុងរចនាសម្ព័ន្ធគណបក្សចំនួន១ ភាគ៤(អាសនៈ១ភាគ៤នេះគិតទៅតាម សមាមាត្រនៃសន្លឹកឆ្នោតដែលគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបាន ទទួលក្នុងពេលបោះឆ្នោតជាតិឆ្នាំ២០០៨) ។
លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្សបានមានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយដោយ ចាត់ទុកការសន្យាផ្ដល់តំណែងរបស់ លោក សម រង្ស៊ី គឺជាបំណងចង់ឱ្យ គណបក្សសិទ្ធិមនុស្សរំលាយខ្លួនចូលជា មួយគណបក្សសម រង្ស៊ី ដោយលោក បញ្ជាក់ថា គោលបំណងនៃការបង្រួប បង្រួមគ្នា គឺដើម្បីបង្កើតជាចលនាធំ មួយយកឈ្នះគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលដូចនេះ បើយើងជ្រកនៅផ្ទះតូច គឺយើងនៅតែ ចាញ់ដដែល ។
លោក កឹម សុខា បានបន្ដទៀតថា ការរួបរួមដែលគ្រាន់តែដើម្បីបែងចែក អំណាចគ្នាអង្គុយនៅក្រោមស្លាកឈ្មោះ បុគ្គល ឬបក្សពួកដោយមិនមានការកែ ទម្រង់ឱ្យមានលក្ខណៈប្រជាធិបតេយ្យទេ នោះ ការរួបរួមមិនត្រឹមតែមិនទទួល បានជ័យជម្នះលើគណបក្សកាន់អំណាច វា ថែមទាំងបង្កឱ្យមានការបែកបាក់គ្នា ទៅវិញជាមិនខាន ។
ជាមួយគ្នានេះលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បាន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ផ្សាយជាភាសាខ្មែរថា គណបក្សសម រង្ស៊ី ទុកពេលឱ្យគណបក្សសិទ្ធិមនុស្ស ចំនួន៣ខែ ដើម្បីពិចារណាក្នុងការផ្ដល់ តួនាទីមួយចំនួន ដូចដែលលោកប្រធាន សម រង្ស៊ី បានសរសេរលិខិតកន្លងមក ។
គេសង្កេតឃើញថា គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានបង្កើត ក្រុមការងារដើម្បីពិភាក្សារកច្រករួប រួមគ្នាបង្កើតបក្សថ្មីមួយ ដើម្បីប្រជែង រកសន្លឹកឆ្នោតជាមួយគណបក្សប្រជា ជនកម្ពុជា ប៉ុន្ដែការផ្ដួចផ្ដើមគំនិតនេះ ត្រូវបានអ្នកវិភាគនយោបាយមួយចំនួន មើលឃើញថា មិនអាចទៅរួចនោះទេ តាំងពីដំបូងមក ពីព្រោះថ្នាក់ដឹកនាំ និង មន្ដ្រីជាន់ខ្ពស់នៃគណបក្សទាំង២មាន គំនិតផ្ទុយគ្នា ដោយម្ខាងៗដណ្ដើមគ្នា ចង់ធ្វើធំនៅក្នុងបក្ស ដែលផ្ទុយពីអ្វីដែល ពួកគេតែងតែអះអាងថា មិនគិតពីផល ប្រយោជន៍ អំណាច បុណ្យស័ក្ដិនោះ ជាក់ ស្ដែងការផ្ដួចផ្ដើមគំនិតរួបរួមគ្នានោះ គឺ ត្រូវបរាជ័យមែន បន្ទាប់ពីគណពក្សទាំង ពីរបែងចែកអំណាចគ្នាមិនត្រូវ ។
ជុំវិញការបង្រួបបង្រួមរបស់គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នេះ លោកបណ្ឌិត ជៀម យាប មន្ដ្រីជាន់ ខ្ពស់គណបក្សប្រជាជនកម្ពុជា ធ្លាប់មាន ប្រសាសន៍ថា គណបក្សទាំងពីរគ្មាន ចំណុចណាមួយដែលអាចរួបរួមគ្នាបាន នោះទេ ពីព្រោះថ្នាក់ដឹកនាំគណបក្សទាំង ពីរ មានគំនិតផ្ទុយគ្នាដោយចង់បានផល ប្រយោជន៍ និងចំណេញតែរៀងៗខ្លួន។ លោកបន្ដថា បើទោះបីជាគណបក្សទាំង ពីរបញ្ចូលគ្នាជាគណបក្សតែមួយក៏មិន អាចយកឈ្នះគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចទាំង៣ បានដែរ ពីព្រោះសម្ដេចទាំង៣ គឺ សម្ដេច ជា ស៊ីម, សម្ដេច ហ៊ុន សែន និងសម្ដេច ហេង សំរិន ប្រៀបបាន ជញ្ជាំង ឬប្លាំងដាសដ៏រឹងមាំ ដែលគ្មាន អ្នកណាអាចយកឈ្នះ ឬផ្ដួលរំលំបាន៕
ដោយ ៖ មរតក
No comments:
Post a Comment