ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំចរចាស្វែងរកដំណោះស្រាយ សន្ដិភាពរវាងភាគីជម្លោះនានានៅក្នុងប្រទេសនេប៉ាល ។ កិច្ចប្រជុំដែលគ្រោង រៀបចំធ្វើក្នុងក្រុងភ្នំពេញនាចុងខែកុម្ភៈនេះនឹងមានការចូលរួមពីភាគីជម្លោះទាំង ឡាយនៅក្នុងប្រទេសនេប៉ាលរួមមានគណបក្សធំៗបី និងគណបក្សតូចៗខ្លះទៀត។ ក្នុងជំនួបនេះ តាមគម្រោងគឺសម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំ ដោយផ្ទាល់ ដោយពុំមានការសម្របសម្រួលពីប្រទេសមហាអំណាចណាមួយ ឡើយ ។ នេះអាចចាត់ទុកជាប្រវត្ដិសាស្ដ្រដ៏អស្ចារ្យមួយដែលមិនធ្លាប់មាននៅ ក្នុងប្រទេសកម្ពុជា ។ កម្ពុជាធ្លាប់តែហែកហួរដាច់ដោចដោយសង្គ្រាមរាប់ ទសវត្សរ៍ បានក្លាយជាប្រទេសមានសុខសន្ដិភាពបរិបូរណ៍ហើយបានក្លាយជាគម្រូ ផ្ដល់បទពិសោធន៍ដល់ប្រទេសដទៃ ។
គោលនយោបាយឈ្នះៗរបស់សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន បានប្រែក្លាយ កម្ពុជាដែលមានជម្លោះរ៉ាំរ៉ៃជាច្រើនទសវត្សរ៍ឱ្យទៅជាប្រទេសឯករាជ្យពេញ លេញ មានសុខសន្ដិភាពបរិបូរ ដោយពុំមានគ្រូបាចារ្យមហាអំណាចណា ដោយ រាប់ទាំងអង្គការសហប្រជាជាតិដែលបានចំណាយថវិកាជាង២ពាន់លានដុល្លារផង អាចនាំសន្ដិភាពពេញលេញជូនកម្ពុជានៅទសវត្សរ៍ទី៩០ កន្លងមកនេះទេ ។ ជោគ ជ័យដ៏មហាធំធេងរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចហ៊ុន សែន នេះ សោតក៏បង្កើនបាននូវកងវិស្វកម្មជាតិខ្មែរជំនាញខាងដោះគ្រាប់មីននិងសង់ សំណង់ហេដ្ឋារចនាសម្ព័ន្ធនានារាប់រយនាក់ចេញទៅបម្រើនិងកសាងសន្ដិភាព នៅបណ្ដាប្រទេសជាច្រើនរួចមកហើយ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ ដោយសារមើលឃើញនូវបទពិសោធន៍ដ៏កម្រតែល្អប្រពៃនេះហើយ បានជាអគ្គ លេខាធិការអចិន្ដ្រៃយ៍នៃសន្និសីទអន្ដរជាតិរបស់គណបក្សនយោបាយអាស៊ី ហៅ កាត់តាមភាសាអង់គ្លេសថា អាយខាប់ និងក្រុមអ្នកប្រជាធិបតេយ្យនិយម កណ្ដាលអន្ដរជាតិអាស៊ី-បាស៊ីហ្វិក ហៅកាត់តាមភាសា អង់គ្លេសថា ខាត់ឌី បាន សម្រេចចិត្ដជ្រើសរើសយកកម្ពុជាជាកន្លែងជួបចរចាស្វែងរកដំណោះស្រាយ នយោបាយឱ្យប្រទេសនេប៉ាល ។
យើងអាចនិយាយបាយថា នេះជាព្រឹត្ដិការណ៍ដ៏ធំធេងមួយរបស់ប្រទេសនិង ប្រជាពលរដ្ឋខ្មែរ ដែលកម្ពុជាត្រូវគេជ្រើសយកធ្វើជាគ្រូបាធ្យាយក្នុងការចែក រំលែកបទពិសោធន៍របស់ខ្លួនឱ្យដល់ប្រទេសដទៃដើម្បីរំលត់ភ្លើងសង្គ្រាមនៅ ក្នុងប្រទេស ក៏ដូចជាបទពិសោធន៍នៃការដោះមីនដែលបង្កប់នៅក្រោមដីក្នុង សម័យសង្គ្រាម ។ មិនមែនតែប្រទេសនេប៉ាល់មួយនេះទេ, កាលថ្ងៃទី១៩ មករា ២០១១ រដ្ឋមន្ដ្រីការបរទេសកូឡំប៊ីលោកស្រីម៉ែរី អាន់ជើឡា ហុលហ្គិន ក្នុងអំឡុង ពេលនៅបំពេញទស្សនកិច្ចក្នុងកម្ពុជា ក៏បានព្រលយចង់បានមេរៀនបទពិសោធន៍ ពីកម្ពុជាចំពោះបញ្ហាដោះស្រាយសន្ដិភាពនៅក្នុងប្រទេសរបស់លោកស្រីដែរ ។ បើសិនជាពុំមានអ្វីប្រែប្រួលទេ នៅចុងខែកុម្ភៈនេះ ប្រទេសនេប៉ាល់ដែលកំពុង មានវិបត្ដិផ្នែកនយោបាយយ៉ាងជ្រៅ នឹងប្រើប្រាស់ទឹកដីកម្ពុជាលើកដំបូងបង្អស់ ដើម្បីស្រង់យកបទពិសោធន៍ចរចាស្វែងរកសន្ដិភាពឱ្យប្រទេសរបស់ខ្លួន ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាពិតជាបានពង្រីកពង្រឹងអត្ដភាពឱ្យ មានកិត្ដិយសនៅលើឆាកអន្ដរជាតិជាខ្លាំង បន្ទាប់ពីប្រទេសនេះបានអនុវត្ដយ៉ាង ជោគជ័យនៃនយោបាយឈ្នះៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដោយបានបង្រួបបង្រួមភាគីជម្លោះទាំងឡាយឱ្យចូលមករួបរួមជាកម្លាំងឯកភាពជាតិក្នុងនាមជាខ្មែរដូចគ្នា, មានកាតព្វកិច្ចនិងការទទួលផលស្មើគ្នានៅក្នុង ប្រទេសកម្ពុជាឯករាជ្យ សន្ដិភាព សេរីភាព និងសុភមង្គល ។
ក្រោយការរំដោះជាតិពីរបបខ្មែរក្រហមប្រល័យពូជសាសន៍គម្រប់៣២ឆ្នាំ និង ក្នុងពលីកម្មដ៏ពោរពេញទៅដោយការលំបាកស្មុគស្មាញក្នុងនយោបាយកសាងនិង ថែរក្សាសន្ដិភាពពាក់កណ្ដាលសង្គ្រាមក្នុងរយៈពេលមុននិងជាបន្ដបន្ទាប់មកនេះ មេដឹកនាំចលនារំដោះជាតិ៧មករា ដែលគេស្គាល់យ៉ាងច្បាស់គឺគណបក្ស ប្រជាជនកម្ពុជាសព្វថ្ងៃ ចេះតែច្រូតកាត់ប្រមូលផលជាបណ្ដើរៗពីការតស៊ូដក ពិសោធន៍ក្នុងការងារជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ រហូតឈានដល់ធ្វើជាគម្រូ សម្រាប់សន្ដិភាពរបស់ប្រទេសមួយចំនួនដូចនៅពេលនេះ។ នេះជាមោទនភាព គួរឱ្យកោតស្ញប់ស្ញែងក្រៃលែង ។ ក្នុងដំណើរនេះ គេមានជំនឿយ៉ាងមុតមាំថា ទៅអនាគតកាល ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុន សែន នឹងក្លាយជា ឥស្សរជនសន្ដិភាពពិភពលោកមុនដំបូងបង្អស់របស់កម្ពុជា ដែលមុនៗនេះក្នុង ពង្សាវតារកម្ពុជាមានត្រឹមតែព្រះបិតាឯករាជ្យនិងសន្ដិភាពជាតិតែប៉ុណ្ណោះ ។
អាស្រ័យហេតុនេះហើយបានជាប្រជាពលរដ្ឋខ្មែរបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដែលជ្រើសរើសសម្ដេចហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៃព្រះរាជា ណាចក្រកម្ពុជានោះ ជាសេចក្ដីសម្រេចចិត្ដដ៏ត្រឹមត្រូវបំផុត ដូចដែលការស្ទង់ ប្រជាមតិរបស់វិទ្យាស្ថានសាធារណរដ្ឋអន្ដរជាតិ (IRI) របស់សហរដ្ឋអាមេរិក ដែលបង្ហាញលទ្ធផលថ្មីៗនេះថា ប្រជាពលរដ្ឋប្រមាណជាង៧៦ភាគរយ និយាយថា កម្ពុជាកំពុងដើរត្រង់ផ្លូវប្រជាធិបតេយ្យនោះ ពិតជាត្រឹមត្រូវយ៉ាងប្រត្យក្សដែល ពុំអាចនរណាប្រកែកបានឡើយ៕
ដោយ ៖ អាចារ្យ កេត
No comments:
Post a Comment