Tuesday, February 01, 2011

សមាគម​សិល្ប​ករ​ខ្មែរ​ធ្វើ​សន្និសីទ​រសៀល​ថ្ងៃ​នេះ​

ភ្នំ​ពេ​ញៈ សមាគម​សិល្ប​ករ​ខ្មែរ​នឹង​រៀបចំ​កម្ម​វិធី​សន្និសីទ​ព័ត៌មាន​នៅ​វេលា​ម៉ោង​២រសៀល​ថ្ងៃ​នេះ​ ​នៅ​សណ្ឋាគារ​ណា​ ​ហ្គា​វើ​ល​ ​។ ការ​រៀបចំ​សន្និសីទ​នេះ​នឹង​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​សិល្ប​ករ​ ​សិល្ប​កា​រិ​នី​ខ្មែរ​ ​ហើយ​អ្វី​ ​ដែល​នឹង​ត្រូវ​ផ្ដោត​សំខាន់​នោះ​ ​គឺ​គម្រោង​រៀបចំ​ការ​ការ​ប្រ​គុំ​ត​ន្ដ្រី​រាត្រី​ស​មោ​ស​ដ៏​ធំ​មិន​ធ្លាប់​មាន​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​ ឆ្នាំ​២០១១ ។
ការ​ប្រា​រ​ឰ​ពិធី​នេះ​ធ្លាប់​បាន​ខក​ខាន​ម្ដង​រួច​មក​ហើយ​ ​បន្ទាប់​ពី​គម្រោង​ប្រា​រ​ឰ​កាល​ពី​ចុង​ឆ្នាំ​២០១០ត្រូវ​បាន​ខក​ខាន​ ​ដោយសារ​ព្រឹត្ដិ​ការណ៍​សោក​នាដកម្ម​នៅ​លើ​ស្ពាន​ពេជ្រ​នោះ​ ​។ គម្រោង​ប្រ​គុំ​ត​ន្ដ្រី​ស​មោ​ស​នេះ​ក៏​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ ​សម្ដេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ហ៊ុន​ ​សែន​ ​ហើយ​ថវិកា​ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទ​ស្ស​នា​នឹង​ចូល​ទៅ​ក្នុង​ ​មូល​និ​ធិ​សមាគម​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សិល្ប​ករ​ ​សិល្ប​កា​រិ​នី​ដែល​ខ្វះ​ទី​ពឹង​ ​បាត់បង់​សមត្ថ​ភាព​ជា​ដើម​ ​។ តាម​ការ​ ​រំពឹង​ទុក​ ​នឹង​មាន​សិល្ប​ករ​ ​សិល្ប​កា​រិ​នី​ខ្មែរ​ចូល​រួម​សម្ដែង​រាប់​រយ​នាក់​ក្នុង​កម្ម​វិធី​មួយ​នេះ​ ​៕

ដោយ​ ៖ ​វ​ឌ្ឍ​នា​

No comments:

Post a Comment