ភ្នំពេញ ៖ គណៈប្រតិភូថៃដែលរួម មានសមាជិកថ្នាក់ដឹកនាំក្រុមអាវ លឿង និងអ្នកអង្គម្ចាស់១ព្រះអង្គរួមទាំង អ្នកកាសែតមួយក្រុមបានស្នើសុំឱ្យ មានការដោះលែងលោក វិរៈស៊ុម ខ្វាមឃីត និងលោកស្រី រ៉ាទ្រី ឱ្យនៅ ក្រៅឃុំ ដែលការស្នើនេះបានធ្វើឡើង ក្នុងជំនួបរវាងលោក រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ជាមួយគណៈប្រតិភូថៃនៅទីស្ដីការក្រសួង ព័ត៌មានកាលពីព្រឹកថ្ងៃទី៣១ ខែមេសា ឆ្នាំ២០១១ ។
ជាការឆ្លើយចំពោះសំណើនេះលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានឆ្លើយតបវិញភ្លាមៗថា សំណុំរឿង នេះស្ថិតនៅក្នុងដៃរបស់តុលាការរដ្ឋាភិ បាលកម្ពុជាមិនអាចលូកដៃចូលបានទេ ពីព្រោះស្ថាប័នឯករាជ្យមួយនេះ កំពុង ដំណើរការក្ដីមិនទាន់ចប់នៅឡើយទេ ។
ជាមួយគ្នានេះក្រុមគណៈប្រតិភូថៃ បានលើកឡើងស្នើសុំឱ្យកុំរាជរដ្ឋាភិបាល កម្ពុជាចាប់ខ្លួន និងឃុំខ្លួនជនជាតិថៃទាំង ២នាក់ដែលពាក់ព័ន្ធ និងរឿងនយោបាយ ឬបញ្ហាព្រំដែន ពីព្រោះបញ្ហាទាំងនោះ វាជារឿងយូរអង្វែង ។ ការស្នើឱ្យមាន ការដោះលែងលោក វិរៈស៊ុម ខ្វាមឃីត ឱ្យនៅក្រៅឃុំនេះ គឺស្របពេលដែល សាលាដំបូងរាជធានីភ្នំពេញ និងយក សំណុំរឿង វីរៈស៊ុម ខ្វាមឃីត មកជំនុំ ជម្រះនៅថ្ងៃនេះ ដោយជាប់ចោទពីបទ ប៉នចូលក្នុងតំបន់កម្ពុជាដោយគ្មានការអនុញ្ញាតតានច្បាប់ អន្ដោប្រវេសន៍ខុស ច្បាប់នឹងប្រមូលព័ត៌មានជាទម្រង់ចារ កម្មយោធាតាមក្រមព្រហ្មទណ្ឌ ។
ក្នុងជំនួបកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១ លោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ក៏បានលើកឡើងថា សូមកុំឱ្យ វិរៈស៊ុម ខ្វាមឃីត យកតុលាការជាឈ្នាននយោ បាយសម្រាប់ពួកគេ ពីព្រោះជាផ្លូវច្បាប់ រាជរដ្ឋាភិបាលកម្ពុជាមិនអាចលូកដៃ ចូលក្នុងសំណុំរឿងរបស់តុលាការបានទេ។
សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ អាជ្ញាធរកម្ពុជាបានចាប់ ឃាត់ខ្លួនជនជាតិថៃទាំង៧នាក់ដែលបានចូលមកក្នុងទឹកដីកម្ពុជាបានបញ្ជូនខ្លួន មកឃុំជាបណ្ដោះអាសន្ននៅពន្ធនាគារ ព្រៃសរ រាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោស តាមច្បាប់។ ដោយមានការស្នើសុំឱ្យដោះលែងនៅក្រៅឃុំជាបន្ដបន្ទាប់ពី សំណាក់មេធាវីការពារជនជាប់ចោទនិង មន្ដ្រីស្ថានទូតថៃនៅកម្ពុជាផងតុលាការកម្ពុជាក៏បានសម្រេចដោះលែងឱ្យនៅ ក្រៅឃុំជាបន្ដបន្ទាប់ ហើយក្រោយមក ទៀតក៏បានសម្រេចផ្ដន្ទាទោសជនជាតិ ថៃ៥នាក់ដោយម្នាក់ៗត្រូវមានទោស៩ ខែតែត្រូវព្យួរដោយឱ្យមានវត្ដមាននៅ ក្រៅឃុំហើយត្រូវបានបញ្ជារឱ្យត្រឡប់ ទៅប្រទេសថៃវិញ ដោយឡែកមានតែ ២នាក់ ប៉ុណ្ណោះដែលតុលាការកម្ពុជា សម្រេចចោទប្រកាន់បន្ថែមដោយឃុំ ខ្លួនបន្ដ ប៉ុន្ដែមានតែ វិរៈស៊ុម ខ្វាមឃីត ប៉ុណ្ណោះដែលត្រូវឃុំខ្លួននៅក្នុងពន្ធនាគារ ដោយឡែកសុំជាជំនួយការម្នាក់ទៀត ត្រូវអនុញ្ញាតឱ្យនៅក្រៅឃុំជាបណ្ដោះ អាសន្ន ។
សូមជម្រាបថា បន្ទាប់ពីការចាប់ខ្លួន លោក វិរៈស៊ុម ខ្វាមឃីត ដែលគេស្គាល់ ថា ជាមេដឹកនាំសំខាន់ម្នាក់របស់ក្រុម ជ្រុលនិយមថៃមានអាវលឿងនោះបាន ធ្វើឱ្យក្រុមជ្រុលនិយមអាវលឿងបន្ដទាមទារឱ្យមានការដោះលែងរួមទាំងការ ដាក់សំពាធទៅលើនាយករដ្ឋមន្ដ្រីថៃ អាប់ភិស៊ីត វាចាជីវ៉ា ប្រឆាំងនិងរាជ រដ្ឋាភិបាលកម្ពុជាជាបន្ដបន្ទាប់ ។ សកម្ម ភាពរបស់ក្រុមអាវលឿងថៃនេះត្រូវបានគេមើលឃើញថា ក៏ជាចំណែកមួយ ដែលធ្វើឱ្យស្ថានភាពទំនាក់ទំនងរវាង ប្រទេសទាំង២កម្ពុជា-ថៃវិលទៅរកភាព តានតឹងឡើងវិញ ។
បើទោះជាបែបនេះក្ដីគេត្រូវរង់ចាំ មើលនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១១នេះ តុលាការកម្ពុជានឹងសម្រេចផ្ដន្ទាទោស លោក វិរៈស៊ុម ខ្វាមឃីត យ៉ាងណានោះ វាជាឆន្ទានុសិទ្ធរបស់តុលាការពីព្រោះ ករណីនេះរាជរដ្ឋាភិបាលកម្ពុជាមិនអាចលូកដៃចូលក្នុងកិច្ចការរបស់តុលាការ បានឡើយ ៕
ដោយ ៖ មរតក
No comments:
Post a Comment