ទោះបីជាប្រមុខជាន់ខ្ពស់ការទូតខ្មែរនិងថៃបានជួបគ្នាថ្មីៗនេះ ហើយស្ថានការណ៍នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីបានវិលមករកស្ថានភាពល្អប្រសើរបណ្តើៗហើយក៏ដោយ ក៏កិច្ចការព្រំដែនរវាងប្រទេសទាំងពីរនៅតែជាប់ទ្រឹងមួយកន្លែង។
លោកឧបនាកយករដ្ឋមន្ត្រីហោណាំហុងនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានៅព្រឹកថ្ងៃទី២៧ធ្ន ឆ្នាំ២០១០បានមានប្រសាសន៍ឱ្យដឹងថា មកដល់ពេលនេះគណៈកម្មការចម្រុះកិច្ចការព្រំដែននៃ ប្រទេសកម្ពុជានិងថៃនៅពុំទាន់មានជំនួបជាមួយគ្នាលើកិច្ចការព្រំដែននៅឡើយទេ។
លោកឧបនាយករដ្ឋមន្ត្រីបន្តថាៈគណៈកម្មការព្រំដែននៃប្រទេសទាំងពីរជួបពិភាក្សាគ្នាបានលុះត្រាតែសភាឬរាជរដ្ឋាភិបាលថៃអនុម័ត្តលើកំណត់ហេតុពិធីសារសំខាន់ចំនួន៣នៃព្រំដែនដែល គណៈកម្មការព្រំដែនប្រទេសទាំងពីរបានប្រជុំជាមួយគ្នារួចហើយមកនោះ។ លោកឧបនាយក រដ្ឋមន្ត្រីហោ ណាំហុងបន្តថាគណៈកម្មការកិច្ចការព្រំដែនប្រទេសទាំងពីរប្រជុំបានដរាបណា មានការអនុម័ត្តលើកំណត់ហេតុនោះរួចសិន ៕
No comments:
Post a Comment