នៅថ្ងៃទី២៧ខែធ្នូឆ្នាំ២០១០នេះលោកឧបនាយករដ្ឋមន្ត្រីហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ការបិទការិយាល័យឧត្តមស្នងការ សិទ្ធិមនុសអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា បានចុះកិច្ចព្រមព្រៀង លើអនុស្សារណៈយោគកល់គ្នា MOU ជាមួយរាជរដ្ឋភិបាលកម្ពុជាដែលអាចត្រូវផុតកំណត់នៅដំណាច់ ឆ្នាំ២០១១ខាងមុខនេះ។
លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថាៈមកដល់ពេលនេះនៅពុំទាន់មាន មន្ត្រីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិមកពិភាក្សា ជាមួយ រាជរដ្ឋាភិប្រទេសកម្ពុជានៅឡើយទេ។ មន្ត្រីជាន់ខ្ពសរាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានរិះគន់ក្រុមមន្ត្រី នៃអង្គការសហប្រជាជាតិថា ជាពួកអ្នកទេសចរណ៍រយៈពេលវែងនៅកម្ពុជាហើយក្រុមមន្ត្រីទាំងនេះមិន ដែលធ្វើការសហការជាមួយរាជរដ្ឋាភិបាលទេ តែជាអ្នកនាំពាក្យឱ្យគណបក្សប្រឆាំងនិងបំរើផលប្រយោជន៍ឱ្យក្រុម គណបក្សប្រឆាំងផងដែរ៕
No comments:
Post a Comment