នារសៀលថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ ២០១០ នៅទីស្តីការគណៈរដ្ឋមន្រ្តីមានបើកកិច្ចប្រជុំលើកទី៦ នៃគណៈ កម្មាធិការជាតិបណ្តុះបណ្តាលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អានឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជា ប្រធានគណៈកម្មាធិការជាតិ បណ្តុះបណ្តាល ដើម្បីធ្វើការត្រួតពិនិត្យវាយតម្លៃការងារដែល សម្រេចបាន និងលើកទិសដៅសម្រាប់ ពេលខាងមុខ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក ជាពិសេសក្រោមការគាំទ្រ និងចង្អុលបង្ហាញដ៏ ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណៈកម្មាធិការបណ្តុះបណ្តាល សម្រេចនូវ សមិទ្ធផលគួរជាទីមោទនៈជាអាទិ៍ ក្នុងរយៈពេល៥ឆ្នាំកន្លងមក (២០០៥-២០១០) គណៈកម្មាធិការ ជាតិបានធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញផ្សេង រួមមាន ផ្នែកកសិកម្ម ឧស្សាហកម្ម និង បច្ចេកវិទ្យា ជូនប្រជាពលរដ្ឋនៅតាមឃុំចំនួន ២១០ឃុំ ដែលក្រីក្រជាងគេ ក្នុង ចំណោមខេត្តចំនួន ៧ ដោយមាន សិក្ខាកាមចូលរួមចំនួន ១៦១.៣៨៩ នាក់ ក្នុងនោះមានស្រ្តី ៥៨,០៧% លើគម្រោងបណ្តុះបណ្តាល ១២០.០០០ នាក់។ អ្នកដែលទទួលបានការ បណ្តុះ បណ្តាលមានការងារធ្វើប្រមាណពី ៦៥% ទៅ ៧២% ធ្វើឲ្យចំណូលកើនឡើងពី ៩៥.៨៥០ រៀល(ប្រមាណ ២៤,៧ ដុល្លារ) ដល់ជិត ២០ ម៉ឺនរៀល (ប្រមាណ ៤៩ ដុល្លារអាមេរិក) គឺកើនស្មើនឹង ៩៨% លើចំណូលមូលដ្ឋានក្នុងរយៈពេល ៦ខែ ក្រោយការបណ្តុះបណ្តាល។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ដែលកំពុងទាមទារឲ្យមានកំលាំងពលកម្មជំនាញខាង វិស័យ កសិកម្ម ឧស្សាហកម្ម និងសេវាកម្ម នៅរាជធានីភ្នំពេញ សៀមរាប និងព្រះសីហនុ ដែល ជាប៉ូល ទេសចរណ៍របស់ជាតិ ព្រមទាំងខេត្តមួយចំនួនទៀត ដូចជា ស្វាយរៀង កោះកុង កំពង់ ចាម តាកែវ ដែល ជាតំបន់សេដ្ឋកិច្ចពិសេស កាលពីថ្ងៃទី២៧ ខែមេសា ឆ្នំា២០១០ នៅក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជនលើកទី១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យ គណៈកម្មាធិការ ជាតិបណ្តុះបណ្តាល ធ្វើការសម្របសម្រួលបង្កើតផែនការ និងអាហារូបករណ៍ថ្មីសម្រាប់ធ្វើការ បណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់កម្មករ កម្មការនី ដើម្បីផ្តល់ឱកាសកាន់តែទូលាយ ក្នុងការទទួល បាននូវការងារ និងប្រាក់ ចំណូល។
លើសពីនេះ ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលគណៈកម្មាធិការ ជាតិ បណ្តុះបណ្តាល បានទទួលថវិកាចំនួន ២៧,៥២ លានដុល្លារអាមេរិក ក្នុងនោះរួមមាន ទឹកប្រាក់ជំនួយ ឥតសំណងរបស់ADB ចំនួន ២៤លានដុល្លារ និងថវិកាបដិភាគរបស់ រាជ រដ្ឋាភិបាល សម្រាប់រយៈពេល ៥ ឆ្នាំ (២០១០-២០១៥) លើគម្រោងពង្រឹងវិស័យអប់រំ បណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(STVET) សម្រាប់អនុវត្ត លើ២៣ខេត្ត និងរាជធានី។ កន្លងមកគណៈកម្មាធិការជាតិបណ្តុះបណ្តាល ក៏ទទួលបានកញ្ចប់ថវិកា ២,៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងសាកល្បងលើបច្ចេកទេស ក្រោយប្រមូលផល និងកម្មវិធីស្ពានចម្លងបន្តជំនាញចាប់ពីឆ្នំា២០០៩ ដល់ ឆ្នាំ២០១២ ហើយជា លទ្ធផលបណ្តុះបណ្តាលបាន ៩៣៩ នាក់ លើផែនការ ៣.០០០ នាក់ សម្រាប់បច្ចេកទេស ក្រោយ ប្រមូលផល និងបណ្តុះបណ្តាលបាន ៣៩៩ នាក់ លើគម្រោង ៧០០ នាក់ សម្រាប់កម្មវិធីស្ពាន ចម្លង បន្តជំនាញ។
អង្គប្រជុំនៃគណៈកម្មាធិការជាតិបណ្តុះបណ្តាល ក៏បានធ្វើការពិនិត្យផងដែរទៅលើរបាយការណ៍ លទ្ធផលការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ របាយការណ៍វាយតម្លៃ ស្ថានភាពអប់រំ បណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងលើកទិសដៅកែលំអរ គុណភាព ដើម្បីឆ្លើយតបតាមតម្រូវការ ទីផ្សារការងារ ផែនការបណ្តុះបណ្តាលកម្មករ កម្មការនី ក្រោមគម្រោងមូលនិធិពិសេស របស់សម្តេច តេជោនាយករដ្ឋមន្រ្តី សេចក្តីរាយការណ៍អំពីលទ្ធផលនៃការសាងសង់វិទ្យាស្ថាន ពហុបច្ចេកទេស សម្តេចតេជោ ហ៊ុន សែន ភូមិភាគតាកែវ និងសេចក្តីព្រាងសារាចរណែនាំរបស់ រាជរដ្ឋាភិបាល ស្តីពីការលើកកំពស់គុណភាព និងប្រសិទ្ធភាព នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ឯកឧត្តម ពេជ្រ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ ឲ្យដឹងផងដែរថា គោលបំណងនៃសារាចរ គឺជម្រុញឲ្យបង្កើនសមត្ថភាពកម្មករ កម្មការនីឲ្យកាន់ តែប្រសើរឡើងទាំងចំណេះដឹង ជំនាញ ឥរិយាបថ និងសីលធម៌វិជ្ជាជីវៈ។
ក្នុងឱកាសនេះដែរ អង្គប្រជុំបានពិភាក្សាផងដែរទៅលើគម្រោងនៃការកំណត់ក្របខ័ណ្ឌ គុណវុឌ្ឍិ ជាតិសម្រាប់វិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដោយគ្រោងនឹងកំណត់កំរិកទាំង៨ សម្រាប់ វិស័យនេះ ពោលគឺពីកំរិតវិញ្ញាបនប័ត្រវិជ្ជាជីវៈកំរិតមូលដ្ឋានដល់កំរិតបណ្ឌិត។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត សុខ អាន បានណែនាំឲ្យជម្រុញការ បណ្តុះបណ្តាល បន្ថែមអំពីការកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដែលផលិតបានជូនប្រជាពលរដ្ឋ ដែលមានកំលាំង ៦០% កំពុងបំរើការងារលើវិស័យកសិកម្ម។ ទីភ្នាក់ងារជាតិមុខរបរ និងការងារត្រូវបង្កើន ទំនាក់ទំនង ជាមួយស្ថាប័នរដ្ឋនានា ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងផ្នែកឯកជន ដើម្បីប្រមូល និងផ្តល់ ព័ត៌មានតាមបណ្តាញឃោសនានានាអំពីតម្រូវការនៃទីផ្សារការងារ និងអំពីមន្ត្រីជំនាញ និងកំលាំង ពលកម្មជំនាញដែលមាន ធ្វើយ៉ាងណាឲ្យទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្លាយជាមជ្ឈមណ្ឌល មួយសម្រាប់ប្រឹក្សា និងស្វែងរកការងារជូនប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តីបានចាត់ទុកគម្រោងពង្រឹងវិស័យបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ(STVET) ជាការងារគន្លឹះមួយសម្រាប់ជម្រុញការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលទាមទារឲ្យមានការសហការគ្នាអនុវត្តឲ្យបានល្អ។
No comments:
New comments are not allowed.