ឯកឧត្តម កង ហ៊ាង អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា នេះបង្ហាញឲ្យឃើញពីការ យកចិត្ត ទុកដាក់ខ្ពស់ បំផុតរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ ដ៏ឈ្លាសវៃ ដែលបានយកចិត្តទុកដាក់សុខទុក្ខ របស់ប្រជាពលរដ្ឋទាំង មូលគ្រប់កាលៈទេសៈ។ ជាក់ស្តែងបន្ទាប់ពីមាន ឧបទ្ទវហេតុដែលបានកើតឡើងនៅលើស្ពានពេជ្រនេះ សម្តេចបានឈរ និងដោះស្រាយសភាពការណ៏ដល់បានចប់ សព្វគ្រប់ រហូតមកដល់ពេលនេះអំណោយ ដែលបានមកពីសប្បុរសជននានា ត្រូវបានបញ្ជូនជាបន្ត បន្ទាប់ដល់ដៃ ក្រុមគ្រួសារជនរងគ្រោះ ហើយនៅ ថ្ងៃនេះដែរតាមរយៈឯកឧត្តម ស្វាយ ស៊ីថា ក៏បាននាំយកថវិកាមូលនិធិ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលទទួលបានពីសប្បុរសជននានាក្នុង និងក្រៅប្រទេសមកចែកជូនដល់ គ្រួសារសពជន រងគ្រោះ បន្ថែមទៀត ក្រៅអំពីថវិកាដែលក្រុមគ្រួសារជនរងគ្រោះទទួលបានពីមូលនិធិនានា ដូចជា កាកបាទ ក្រហម មូលនិធិទូរទស្សន៍បាយ័ន មូលនិធិទូរទស្សន៍ CTN ជាដើម។ល ។
ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី ក៏បានពាំនាំមកនូវការផ្តាំសួរសុខទុក្ខពី សំណាក់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកជំទាវបណ្ឌិត ប៊ុន រ៉ានី និងឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកជំទាវ ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសពផងដែរ។ ឯកឧត្តមបានបួងសួង សូមឲ្យវិញ្ញាណខ័ន្តអ្នកដែលបាត់បង់ជីវិតទៅហើយនោះបានទៅកាន់សុគតិភព ឯកឧត្តមបានបន្ថែម ទៀតថា ការបាត់បង់ក្រុមគ្រួសារ សាច់ញាត្តិណាដែល ជាទីស្រឡាញ់របស់ខ្លួននោះ គឺមានការឈឺចាប់ យ៉ាងខ្លាំង។ ឯកឧត្តមក៏បានអះអាងផងដែរថា ឧបទ្ទហេតុដែលបាន កើតឡើងនោះ គឺពុំមាននរណាម្នាក់ ចង់ឲ្យមានការកើតឡើងនោះទេ ហើយក៏មិនមែនជាភេរវកម្មអ្វីនោះដែរ អ្វីដែល បានកើតឡើង នោះគឺជាការផ្អើលរត់ជាន់គ្នា ដែលបណ្តាលឲ្យមានការដួលលើគ្នាហើយមានការថប់ដង្ហើមស្លាប់ និង រង របួស។ ដែលមិនដូចជាជនខិលខូចមួយចំនួនបាននិយាយបំផ្លើសសភាពការណ៏ដើម្បីកេងយក ចំណេញ ផ្នែក នយោបាយ។ ដូចដែលបងប្អូនបានឃើញ ស្រាប់បន្ទាប់ពីមានឧបទ្ទវហេតុភ្លាមនោះ សម្តេចក៏ចាត់វិធាន ការបន្ទាន់ ជាច្រើនដើម្បីដោះស្រាយបញ្ហាចំពោះមុខនិងជាបន្តបន្ទាប់។ បញ្ហាចំពោះ មុខដែលដោះស្រាយ នោះគឺបញ្ហាអ្នកដែល រងរបួសដែលត្រូវចាត់វិធានការបញ្ជូនទៅគ្រប់មន្ទីរពេទ្យនានា ដើម្បីធ្វើការសង្គ្រោះ បន្ទាន់ដោយប្រើគ្រប់កម្លាំង និងគ្រប់មធ្យោបាយ ហើយមកទល់បច្ចុប្បន្ន នេះក៏ នៅមានជន រងគ្រោះ មួយចំនួនទៀតដែលកំពុងបន្តការព្យាបាល ចំពោះការព្យាបាលនេះទៀតសោត គឺសម្តេចនាយក រដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងច្បាស់ថាជាបន្ទុករបស់រាជរដ្ឋាភិបាល ដោយធ្វើយ៉ាង ណាឲ្យជន រងគ្រោះ ទាំងនោះបានជាសះស្បើយ។ ចំណែកឯអ្នកដែលបានបាត់បង់ជីវិត សម្តេចក៏ បានចាត់ចែងឲ្យខេត្ត និង ក្រសួងសង្គមកិច្ចធ្វើការដឹកជញ្ជូនដល់ក្រុមគ្រួសារទាំងអស់ដល់មូលដ្ឋាន។ បន្ថែមលើនេះ ទៅទៀត សម្តេចក៏បានឧបត្ថម្ភថវិកាចំពោះគ្រួសារសពនីមួយៗ៥លានរៀលផងដែរ ។
ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុមគ្រួសារសព ទាំងអស់សូមឲ្យប្រើប្រាស់ថវិកាទាំងនេះ ដើម្បីលើកកំពស់ ជីវភាពរបស់បង ប្អូនទាំងអស់ មួយវិញទៀត សូមឲ្យប្រជាពលរដ្ឋទាំងអស់ទុកដាក់ថវិកា ទាំងអស់ ឲ្យមានសុវត្ថភាពត្រឹមត្រូវ បើមិនដូច នេះទេសូមយកថវិកានេះទៅផ្ញើទុកនៅក្នុងធនាគារ ដែលជាកន្លែង មានសុវត្ថិភាពបំផុត ហើយមិនមានការខាតបង់ទេ ហើយថែមទាំងទទួលបានការប្រាក់ថែមទៀតផង។
ទន្ទឹមនឹងនេះដែរឯកឧត្តមក៏បានផ្តាំផ្ញើរដល់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស គណបក្សខេត្ត គណបក្សស្រុក ទាំងអស់បន្តជួយរក្សា ការពារសុវត្ថិភាពដល់ក្រុម គ្រួសារជន រងគ្រោះ ឲ្យមានសុវត្ថភាពផងដែរ។
No comments:
Post a Comment