Sunday, January 16, 2011

ថៃ​អាវ​លឿង​ចោទ​មេ​ដឹកនាំ​ថៃ​ថា​ ​បាន​លាភ​ពី​រឿង​ព្រំ​ដែន​

ក្រុម​ថៃ​អាវ​លឿង​ ​បាន​បង្កើន​ការ​ចោទ​ប្រកាន់​ ​ដល់​ម​ន្ត្រី​ដឹកនាំ​រ​ដ្ឋា​ភិ​បា​ល​ថៃ​ ​ថា​បាន​ទទួល​ផល​ចំណេញ​ ​ក្នុង​រឿង​ព្រំ​ប្រទល់​ដែន​ ​ដែល​កិច្ច​ការ​នោះ​ហើយ​ ​បាន​ធ្វើ​អោ​យ​មាន​ភាព​យឺត​យ៉ាវ​ ​ក្នុង​កិច្ច​ប្រឹង​ប្រែង​រក​ការ​ជួយ​ដោះ​លែង​ថៃ​ ​ទាំង​៧ ដែល​កម្ពុ​ជា​បាន​ចាប់​ខ្លួ​ន​។​
នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​លោក​អាប់​ភិ​ស៊ី​ត​ ​បាន​ថ្លែង​តប​ ​តាម​រ​យៈ​ក្រុម​អ្នក​សារ​ព័ត៌មាន​ ​កាល​ពី​ម្សិល​មិ​ញ​ថា​ ​រ​ដ្ឋា​ភិ​បា​ល​ថៃ​ ​សង្ឃឹម​ថា​ថៃ​ទាំង​៧ នឹង​ត្រូវ​បាន​គេ​អនុញ្ញាត​ ​អោ​យ​រស់​នៅ​ក្រៅ​ឃុំ​ទាំង​អស់​ ​នា​ពេល​ឆា​ប់ៗ​នេះ​។​ ​នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​បាន​ប្រាប់​ទៅ​អគ្គ​មេ​បញ្ជាការ​កង​ទ័ព​ ​ជើងគោ​ក​ថៃ​ ​លោក​ប្រា​យុទ្ធ​ចា​ន់​អូ​ចា​ ​អោ​យ​រក្សា​ភាព​អត់​ធ្មត់​ ​នៅ​គ្រា​ដែល​ថៃ​អាវ​លឿង​ ​បាន​រិះ​គន់​ខ្លាំ​ងៗ​ ​ដល់​មេ​ដឹកនាំ​យោធា​ថៃ​នោះ​។​ ​កាល​ពី​ម្សិល​មិ​ញ​ ​រដ្ឋ​ម​ន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ​ ​លោក​ប្រា​វិ​ត​វង្ស​ស៊ូ​វុន​ ​បាន​ថ្លែង​បដិសេធ​ ​ជុំ​វិញ​ការ​ចោទ​របស់​ថៃ​អាវ​លឿង​ទាំង​នោះ​ ​និង​គំរាម​រក​ការ​ប្រើ​វិធាន​ការណ៍​តាម​ផ្លូវ​ច្បាប់​ ​ចំពោះ​អ្នក​ចោទ​ទាំង​នោះ​ទៀ​ត​។​
រដ្ឋ​ម​ន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ​ ​បាន​និយាយ​ថា​ ​ការ​បង្កើន​ការ​ចោទ​ប្រកាន់​ ​ដែល​ធ្វើ​ដោយ​គ្មាន​ភ​ស្តុ​តាង​ ​នឹង​ខូច​ឈ្មោះ​មនុស្ស​ដ​ទៃ​។

ដោយ​ ៖ វិទ្យុនគរវត្ត

No comments:

Post a Comment