Sunday, January 16, 2011

ថៃ​ប្រគល់​ពិរុទ្ធ​ជន​ខ្មែរ​១៩៩ នាក់​

ពិរុទ្ធ​ជន​ខ្មែរ​ ​ចំនួន​១៩៩នាក់​ ​ត្រូវ​អាជ្ញា​ធ​រ​ថៃ​ ​ប្រគល់​មក​កម្ពុ​ជា​វិញ​ ​កាល​ពី​ម្សិល​មិ​ញ​ ​នៅ​គ្រា​ដែល​នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​បាន​សន្យា​ចំពោះ​ប្រជា​ជន​ខ្លួន​ឯង​ថា​ ​នឹង​ប្រឹង​ប្រែង​ធ្វើ​កិច្ច​ការ​គ្រប់​បែប​យ៉ាង​ ​ដើម្បី​រក​ការ​ដោះ​លែង​ថៃ​៧នាក់​ ​ដែល​កម្ពុ​ជា​បាន​ចាប់​ខ្លួន​ ​ជាង​២ស​ប្តា​ហ៍​កន្លង​មក​នេះ​។​
កាសែត​បាងកក​ប៉ុស្តិ៍​ ​បាន​អោ​យ​ដឹង​ថា​ ​ពិរុទ្ធ​ជន​ទាំង​១៩៩ ដែល​រួម​មាន​ ​បុរស​១២០នាក់​ ​ស្ត្រី​៦១នាក់​ ​និង​កុមារ​១៨នាក់​ ​ត្រូវ​គេ​ចាប់​ខ្លួន​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់​ ​ចូល​ក្នុង​ប្រទេស​ថៃ​។​ ​អ្នក​ទាំង​១៩៩ នាក់​នេះ​ ​ត្រូវ​គេ​ប្រគល់​មក​អោ​យ​កម្ពុ​ជា​វិញ​ ​តាម​ច្រក​អារញ្ញ​ប្រា​ថេ​ត​ ​ទល់​មុខ​ ​ច្រក​ប៉ោយ​ប៉ែ​ត​ ​ប្រទេស​កម្ពុ​ជា​។​ ​ប៉ូ​លី​ស​ថៃ​និយាយ​ថា​ ​គេ​មិន​បាន​កាត់​ទោស​ ​អ្នក​ទាំង​១៩៩នាក់​ ​នៅ​ឯ​តុលាការ​នោះ​ទេ​។​ ​ទោះបី​ការ​ប្រគល់​ខ្មែរ​ ​ទាំង​១៩៩ បាន​ជួន​គ្នា​នឹង​រឿង​ដែល​ថៃ​កំពុង​ប្រឹង​ប្រែង​រក​ការ​ដោះ​លែង​ថៃ​ទាំង​៧មក​វិញ​ ​នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​លោក​អាប់​ភី​ស៊ី​ត​ ​វេចា​ជី​វ៉ា​ ​ការ​បញ្ជូន​ពិរុទ្ធ​ជន​ជាតិ​ខ្មែរ​ ​ទាំង​១៩៩នាក់​ ​មក​វិញ​នេះ​ ​គឺ​មិន​ជាប់​ទាក់ទង​នឹង​រឿង​ថៃ​ទាំង​៧នាក់​ ​ដែល​កម្ពុ​ជា​ ​បាន​ចាប់​នោះ​ដែ​រ​។​
សូម​ជំ​រាប​ថា​ ​កាល​ពី​ក្នុង​ស​ប្តា​ហ៍​នេះ​ដែរ​ ​ថៃ​ក៏​បាន​ប្រគល់​ពិរុទ្ធ​ជន​ខ្មែរ​ ​ចំនួន​១០នាក់​ ​អោ​យ​វិល​ត្រ​ឡប់​មក​កម្ពុ​ជា​វិញ​ដែ​រ​។ 

ដោយ​ ៖ វិទ្យុនគរវត្ត

No comments:

Post a Comment