Sunday, January 16, 2011

ស​ ​ខេ​ង​ ​៖ អ្នក​ណា​ធ្វើ​ ​អ្នក​ហ្នឹង​ទទួល​

ភ្នំពេញ​ ​៖ លោក​ឧបនាយក​រដ្ឋ​ ​ម​ន្ដ្រី​ និង​ជា​រដ្ឋ​ម​ន្ដ្រី​ក្រសួង​មហាផ្ទៃ​ ​ ​ស​ ​ខេ​ង​ ​បាន​ថ្លែង​ថា​ ​អ្នក​ណា​ធ្វើ​អ្វី​ខុស​ ​ ​អ្នក​នោះ​ ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ ​មុខ​ច្បាប់​ ​។ ការ​ថ្លែង​បែប​នេះ​របស់​ ​លោក​ ​ស​ ​ខេ​ង​ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ ​មាន​ការ​ចាប់​ខ្លួន​ម​ន្ដ្រី​ក្រោម​ឱវាទ​ ​ក្រសួង​មហាផ្ទៃ​ជា​ប​ន្ដ​ ​ប​ន្ទា​ប់​។

ឆ្លើយ​តប​ចំពោះ​សំណួរ​ជុំ​វិញ​ការ​ ​ចាប់​ខ្លួន​ម​ន្ដ្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​ ​លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ ស​ ​ខេ​ង​ ​ថ្លែង​ថា​ ​យើង​ទាំង​អស់​គ្នា​ត្រូវ​គោរព​ច្បាប់​ ​ធ្វើ​អ្វី​ៗ ត្រូវ​គោរព​ច្បាប់​ ​អ្នក​ណា​ធ្វើ​អ្វី​ ​ខុស​ ​អ្នក​នោះ​ត្រូវ​អនុ​វ​ត្ដ​តាម​ច្បាប់​ ​។
សូម​ជម្រាប​ថា​ ​ការ​ថ្លែង​បែប​នេះ​ ​របស់​លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ និង​ជា​ ​រដ្ឋ​ម​ន្ដ្រី​ក្រសួង​មហាផ្ទៃ​ ​ស​ ​ខេ​ង​ ​បាន​ធ្វើ​ ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ មក​រា​ ​២០១១ នៅ​ ​ ​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​ ​សាកល​វិទ្យា​ល័​យ​ស្រុក​កញ្ជ្រៀច​ ​ខេ​ត្ដ​ ​ព្រៃ​វែង​ ​។
គេ​សង្កេត​ឃើញ​ថា​ ​ក្នុង​រ​យៈ​ពេល​ ​ចុង​ក្រោយ​នេះ​ ​ម​ន្ដ្រី​ជាន់​ខ្ពស់​ចំណុះ​ ​ក្រសួង​មហាផ្ទៃ​ជា​ច្រើន​នាក់​ត្រូវ​បាន​ ​ចាប់​ឃាត់​ខ្លួន​ជា​ប​ន្ដ​បន្ទាប់​ជុំ​វិញ​ករណី​ ​ដែល​សង្ស័យ​ថា​បាន​ប្រ​ព្រឹ​ត្ដ​អំពើ​ពុក​ ​រលួយ​ ​ជួញ​ដូរ​គ្រឿង​ញៀន​ជា​ដើម​ ​ក្នុង​ ​នោះ​ ​រួម​មាន​លោក​ផ្កាយ​៣ ម៉ឹ​ក​ ​ដា​រ៉ា​ ​អគ្គ​លេខាធិការ​អាជ្ញា​ធ​រ​ជាតិ​ប្រយុទ្ធ​ ​ប្រឆាំង​គ្រឿង​ញៀន​, លោក​ហ៊ុន​ ​ហ៊ាន​ ​ស្នង​ការ​នគរបាល​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​, លោក​ឈៀ​ង​ ​សុ​ន​ ​ស្នង​ការ​រង​នគរបាល​ ​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ ​និង​ម​ន្ដ្រី​មួយ​ចំនួន​ ​ទៀត​ ​ដោយ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ ​ជា​ប​ន្ដ​បន្ទាប់​ ​។

បើ​តាម​ម​ន្ដ្រី​អង្គ​ភាព​ប្រឆាំង​អំពើ​ ​ពុក​រលួយ​ធ្លាប់​មាន​ប្រសាសន៍​ថា​ ​រាជ​ ​រ​ដ្ឋា​ភិ​បា​ល​និង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​ ​រលួយ​មិន​ទុក​ឱ​កាស​ឱ្យ​ជន​ណា​ម្នាក់​ ​ប្រ​ព្រឹ​ត្ដ​អំពើ​ពុក​រលួយ​ត​ទៅ​មុខ​ទៀត​នោះ​ ​ទេ​ ​ហើយ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​នឹង​បោស​សម្អាត​ជា​ប​ន្ដ​បន្ទាប់​ ​។ ជាក់​ ​ស្ដែង​ ​អង្គ​ភាព​មួយ​នេះ​ ​បាន​ធ្វើ​សកម្ម​ភាព​បោស​សម្អាត​ជន​ដែល​បាន​ប្រ​ព្រឹ​ត្ដ​ ​អំពើ​ពុក​រលួយ​ជា​ប​ន្ដ​បន្ទាប់​ហើយ​ដែរ​ ​ដែល​ក្រៅ​ពី​ម​ន្ដ្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ ​ផ្ទៃ​ខាង​លើ​ ​នៅ​មាន​ម​ន្ដ្រី​តុលាការ​ខេ​ត្ដ​ ​ពោធិ៍សាត់​ ​និង​បក្ខ​ពួក​មួយ​ចំនួន​ទៀត​ ​ផង​ដែរ​ ​។

ការ​ចាប់​ខ្លួន​ម​ន្ដ្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ ​ពាក់​ព័ន្ធ​នឹង​ការ​ប្រ​ព្រឹ​ត្ដ​អំពើ​ពុក​រលួយ​ ​កន្លង​មក​នេះ​ ​ត្រូវ​បាន​សាទរ​ពី​សំណាក់​ ​ប្រជា​ជន​ ​និង​ម​ន្ដ្រី​អង្គ​ការ​សង្គម​ស៊ី​វិល​ ​មួយ​ចំនួន​យ៉ាង​ខ្លាំង 
ដោយ​ ៖ ​មរតក​

No comments:

Post a Comment