Sunday, January 16, 2011

វគ្គ​ប​ណ្តុះ​ប​ណ្តា​ល​អ្នក​និ​ពន្ធ​ជំនាន់​ទី​២៧ នឹង​ធ្វើ​ឡើង​ក្នុង​ខែ​កុ​ម្ភះ​ខាង​មុខ​នេះ​

សមាគម​អ្នក​និ​ពន្ធ​ខ្មែរ​ ​នឹង​មាន​បើក​វគ្គ​ប​ណ្តុះ​ប​ណ្តា​ល​អ្នក​និ​ពន្ធ​ ​ជំនាន់​ទី​២៧ ដែល​នឹង​ធ្វើ​ឡើង​ ​ក្នុង​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ត​ទៅ​។​
តាម​ការ​ជូន​ដំណឹង​ ​របស់​សមាគម​អ្នក​និ​ពន្ធ​ខ្មែរ​ ​បាន​ឲ្យ​ដឹង​ថា​ ​វគ្គ​ប​ណ្តុះ​ប​ណ្តា​ល​អ្នក​និ​ពន្ធ​ ​ជំនាន់​ទី​២៧នេះ​ ​គឺ​មាន​រ​យៈ​ពេល​៣ខែ​ ​ចាប់​ពី​ថ្ងៃ​ទី​៧ខែ​កុម្ភៈ​ ដល់​ថ្ងៃ​ទី​២៨ ខែ​មេ​សា​ ​ឆ្នាំ​២០១១។
មុខ​វិជ្ជា​ដែល​ត្រូវ​មាន​ ​នៅ​ក្នុង​វគ្គ​ប​ណ្តុះ​ប​ណ្តា​ល​នោះ​ ​មាន​ទី​១ ប្រលោមលោក​ ​ទី​២ កំណាព្យ​និង​ទំនុក​ច្រៀង​ ​និង​ទី​៣ សេ​ណា​រី​យ៉ូ​ភាព​យ​ន្ត​។​ ​វគ្គ​ប​ណ្តុះ​ប​ណ្តា​ល​នេះ​ ​គឺ​សម្រាប់​តែ​ការ​ចូល​រួម​ ​របស់​សិក្ខា​កាម​ ​តែ​៥០នាក់​ប៉ុណ្ណោះ​។
ប្រសិនបើ​មាន​ការ​ចាប់​អារ​ម្ម​ណ៏​ ​ចូល​រួម​ក្នុង​វគ្គ​ប​ណ្តុះ​ប​ណ្តា​ល​នេះ​ ​សូម​ទាក់ទង​បំពេញ​បែប​បទ​សុំ​ចូល​រៀន​ ​នៅ​ទី​ស្នា​ក់​ការ​ ​សមាគម​អ្នក​និ​ពន្ធ​ខ្មែរ​ ​ដែល​មាន​អាសយដ្ឋាន​ ​ក្នុង​វត្ត​បុ​ទុ​ម​វ​ត្តី​ រាជ​ធានី​ភ្នំពេញ​ ​និង​តាម​ទូរស័ព្ទ​លេខ​ ​០១១ ៨៦៥ ៨០៨ / ០២៣ ៣០៥ ៣៥៩ / ០៩៧ ៩៨ ៣៩ ១៦៤ / ០១១ ៨៧៧ ៤៧៨ ។

ដោយ​ ៖ យុង ខេមរា

No comments:

Post a Comment