ចេញផ្សាយនៅថ្ងៃទី៖ 16 ធ្នូ 2010
អាជ្ញាធរបានចាប់ខ្លួនមន្ត្រីសង្ស័យ ស៊ីសំណូកពុករលួយម្នាក់ទៀត ដែលជាជនសង្ស័យទី២បន្ទាប់ ពីការចាប់ខ្លួនព្រះរាជអាជ្ញា ខេត្តពោធិសាត់ ។ មន្ត្រីជាប់ពីបទស៊ីសំណូកពុករលួយ ដែលអាជ្ញាធរចាប់ខ្ញួន ឈ្មោះ នួន វណ្ណាដែលជាប្រធានពន្ធនាគារ ខេត្ត បន្ទាយមានជ័យ មានអាយុ៤៩ឆ្នាំ មានទីលំនៅនៅភូមិគាប សង្កាត់ ទឹក ថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវគេចោទពីបទ ទទួលសំណូករាប់ពាន់ដុល្លារដើម្បីដោះលែងទណ្ឌិតម្នាក់ដែលមានទោសពី បទឧក្រិដ្ឋ។ អាជ្ញាធរបានចាប់ខ្លួន ឈ្មោះនួនវណ្ណានេះ តាំង ពីថ្ងៃទី៨ធ្ន ឆ្នាំ ២០១០នោះមក។ មិនមានសេច ក្តីរាយការណ៍បញ្ជាក់ ថា ហេតុអ្វី បានជាឈ្មោះនួនវណ្ណាដែលមាន ទីលំនៅក្នងខេត្តបន្ទាយ មានជ័យ ត្រូវគេបញ្ជូនទៅដាក់ឃុំក្នងខេត្ត សៀមរាបនោះឡើយ។ ជន ជាប់ចោទ នួនវណ្ណា ជាប់ពាក់ព័ន្ធពីបទ ដោះលែងឧក្រិដ្ឋជនជាទណ្ឌិត ម្នាក់ដែលជាខ្មែរសញ្ជាតិអាមេរិក ឈ្មោះ អាឡិចសាន់ឌ័រ ព្រឿនដែល មានទោស ពីបទបង្ខាំងមនុស្សខុសច្បាប់ ។ សេចក្តីរាយការណ៍ថា ឈ្មោះនួនវណ្ណានេះ បានបដិសេធថាមិនបានទទួលលុយរាប់ពាន់ ដុល្លារនោះទេ ចំណេកឧក្រិដ្ឋ ជនឈ្មោះអាឡិចសាន់ឌ័រ ព្រឿងនោះ គឹបានរត់ចេញនៅពេលអនុញ្ញាតអោយចេញទៅព្យាបាលធ្មេញ នៅ ក្រៅគុក។សេចក្តីរាយការណ៍ពីអង្គការសិទ្ធិមនុស្ស និយាយថាទណ្ឌិត អាឡិច សាន់ឌ័រ ព្រឿង ត្រូវគេប្រទះឃើញច្រៀងខារ៉ាអូខេ នៅក្លឹប កំសាន្តមួយ ឈ្មោះ ហ្គោលថោន ក្នុងខេត្តបន្ទាយមានជ័យ។
មិនមានសេចក្តីរាយការណ៍ថាតើ អាឡិច សាន់ឌ័រ ព្រឿន ដែលគេ បានដោះលែងដោយសារតែផ្តល់ សំណូកនោះ កំពុងស្ថិតនៅទីណា ពិតប្រាកដនោះទេ។ ការចាប់ខ្លួនមន្ត្រីសង្ស័យ ប្រព្រឹត្តិអំពើពុករលួយ ស៊ីសំណូកនេះ បានធ្វើអោយមានការអបអរសាទរជាខ្លាំងពីប្រជាជន នៅខេត្តបន្ទាយមានជ័យ។
មិនមានសេចក្តីរាយការណ៍ថាតើ អាឡិច សាន់ឌ័រ ព្រឿន ដែលគេ បានដោះលែងដោយសារតែផ្តល់ សំណូកនោះ កំពុងស្ថិតនៅទីណា ពិតប្រាកដនោះទេ។ ការចាប់ខ្លួនមន្ត្រីសង្ស័យ ប្រព្រឹត្តិអំពើពុករលួយ ស៊ីសំណូកនេះ បានធ្វើអោយមានការអបអរសាទរជាខ្លាំងពីប្រជាជន នៅខេត្តបន្ទាយមានជ័យ។
No comments:
Post a Comment