ចេញផ្សាយនៅថ្ងៃទី៖ 16 ធ្នូ 2010
ចិនសន្យាថានឹងជួយអោយ ក្រុមហ៊ុនចិនជួយពង្រីកការ អភិវឌ្ឍន៍កម្ពុជា និងជួយអោយក្រុមហ៊ុនចិនកសាងតំបន់ សេដ្ឋកិច្ចពិសេសៗ សម្រាប់កម្ពុជា។ កម្ពុជានិងចិនបាន ជំរុញកិច្ចវិនិយោគអោយ ឡើងខ្ពស់ដល់ចំនួន២ចុច៥ពាន់ លានដុល្លារអាមេរិកទៅ ដល់ឆ្នាំ ២០១៥។ ចិនបានសន្យាថា នឹងបន្តជួយកម្ពុជាក្នងការអភិវឌ្ឍន៍ សេដ្ឋកិច្ចថែម ទៀត។ នៅប្រទេសចិនសម្តេចនជួប មេដឹកនាំចិន និងបាន ចុះហត្ថលេខា លើកិច្ច ព្រម ព្រៀងចំនួន១៣ ដើម្បីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ កិច្ច សហប្រតិបត្តិ ការណ៍ភាពជាដៃគូកិច្ច សហប្រតិ បត្តិការយុទ្ធសាស្ត្រ ច្បាស់លាស់រឹងមាំ ។ សម្តេចបានជួបជាមួយនឹងនាយករដ្ឋមន្ត្រីចិន លោកវិន ជាបាវ ប្រមាណ ៨០នាទី នៅថ្ងៃទី១៣ធ្ន។ កិច្ចព្រមព្រៀង ទាក់ទងនឹងជំនួយ របស់ចិនកសាងផ្លូវជាតិប្រវែង៣០០គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ទៅ ជុំគីរី ខេត្តកំពត និងប្រឡាយមួយខ្សែ។ កិច្ចព្រម ព្រៀងរួមទាំងកសាង ស្ពានជ្រោយចង្វារមួយទៀត និងស្ពានមួយដែល ឆ្លងកាត់តាខ្មៅនិង ទន្លេបាសាក់ និងការកសាងរោងចក្រអគ្គិសនី ប្រើឋាមពលធ្យូងថ្ម។ កម្ពុជា នឹងយកផលិតផលដំឡូងមី ចូលទៅប្រទេសចិនវិញ និងបានស្នើលើការនាំពោតចូលថែម ទៀតផងដែរ។
ក្នុងអំឡុងទស្សនកិច្ចនេះដែរ សម្តេចនិងគណៈប្រតិភូ បានគាល់ព្រះ មហាវីរៈក្សត្រនិងសម្តេចម៉ែ ដែលកំពុងគង់នៅប៉េកាំង។ ព្រះមហា វីរក្សត្រ នាពេលនោះ បានមានបន្ទូលសម្តែងការគាំទ្រសម្តេចហ៊ុន សែនបន្តធ្វើជាប្រមុខដឹកនាំរាជរដ្ឋាភិបាល រហូតដល់ព្រះអង្គអស់ ព្រះជន្ម។

No comments:
Post a Comment