ឯកឧត្ដម MADHAV KUMAR NEPAL នាយករដ្ឋមន្ដ្រីនេប៉ាល់ មានប្រសាសន៍សំដែង នូវការរីករាយដោយបានអញ្ជើញមក កាន់ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងមហាសន្និបាត លើកទី៦ នៃសន្និសីទអន្ដរជាតិ នៃគណបក្សនយោបាយនៅអាស៊ី នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។ ក្នុងជំនួបសំដែងការគួរសម ចំពោះសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជា ណាចក្រកម្ពុជា នៅវិមាន សន្ដិភាពគណៈរដ្ឋមន្ដ្រី ល្ងាចថ្ងៃទី២ខែធ្នូឆ្នាំ២០១០ ឯកឧត្ដមនាយករដ្ឋមន្ដ្រីនៃសាធារណៈរដ្ឋ នេប៉ាល់បានមានប្រសាសន៍បញ្ជាក់ថា មហាន្និបាត ICAPP លើកទី៦នេះ មានសារៈ សំខាន់ខ្លាំងណាស់ ក្នុងការចែករំលែកនិងផ្លាស់ប្ដូរបទពិសោធន៍ រវាងគណបក្សនិងគណបក្ស ទាំងអស់ ដែលមានវត្ដមានអញ្ជើញចូលរួម។ តាមរយៈឯកឧត្តម អ៊ាង សុផល្លែត ជំនួយ ការសម្តេចតេជោនាយករដ្ឋមន្រ្តីបានឲ្យដឹងថាៈ នៅក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្ដម នាយករដ្ឋមន្ដ្រី នៃប្រទេសនេប៉ាល់ មានប្រសាសន៍គោរពអញ្ជើញ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេស នេប៉ាល់ផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍សម្តែងនូវការស្វាគមន៍ សារជាថ្មីម្ដងទៀត ជូនចំពោះឯកឧត្ដម MADHAV KUMAR NEPAL ដែលបានឆ្លើយតបតាមការអញ្ជើញ មកចូលរួមមហាសន្និ បាតលើកទី៦ របស់ ICAPP ។ ទាក់ទិនទៅនិងការគោរពអញ្ជើញ របស់ឯកឧត្ដមនាយករដ្ឋមន្ដ្រី សម្ដេចតេជោ មានប្រសាសន៍ថា នៅក្នុងពេលវេលាដ៏ សមស្រប សម្ដេចនឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសនេប៉ាល់ ហើយសំរាប់ដំណើរទស្សនកិច្ចនៅពេលនោះ សម្ដេចនឹងអញ្ជើញទៅ ទស្សនកិច្ចទីកន្លែង ដែលព្រះពុទ្ធព្រះបរមគ្រួ ព្រះសមនគោត្ដមនៃយើង ព្រះអង្គទ្រង់ប្រសូត្រផងដែរ។
No comments:
Post a Comment