ពិធីបើកអង្គមហាសន្និបាត លើកទី៦ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី ICAPP ត្រូវធ្វើឡើង នៅម៉ោង ៩ ព្រឹក ថ្ងៃទី២ធ្នូ ឆ្នាំ២០១០ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានមហាសន្និបាត រួមទាំងនាយករដ្ឋមន្ត្រី អតីតប្រមុខរដ្ឋ និងថ្នាក់ដឹកនាំគណបក្សនយោបាយប្រហែល ១០០ គណបក្ស ដែលមាននិន្នាការផ្សេងៗគ្នា មកពីប្រទេសប្រហែល ៦០។
ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី៦នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឡើងថ្លែងសន្ទរកថា មុននឹងសុន្ទរកថាអបអរសាទររបស់លោក Jose De Venecia Jr. ប្រធានស្ថាបនិក និងជាសហប្រធាននៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPP។ ក្នុងពិធីនោះ ក៏មានសារលិខិតអបអរសាទររបស់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ជាមួយនឹងសុន្ទរកថាអបអរសាទររបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអតីតប្រមុខរដ្ឋ និងអតីតប្រមុខរដ្ឋាភិបាលជាច្រើនរូបផ្សេងទៀត។
មហាសន្និបាត លើកទី៦ របស់ ICAPP ត្រូវប្រារព្ធឡើង ក្រោមប្រធានបទ ស្វែងរកអនាគតកាន់តែប្រសើរសម្រាប់តំបន់អាស៊ី ដែលផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ច ថាមពល និងបរិស្ថាន។ ក្នុងនោះ ក៏មានសិក្ខាសាលាសំខាន់ពីរ ដែលពិភាក្សាលើបញ្ហាស្ត្រីជាអ្នកនយោបាយ អ្នកដឹកនាំនយោបាយវ័យក្មេង ព្រមទាំងសន្និបាត ស្តីពី សុវត្ថិភាពបរិស្ថានពិភពលោក ដែលមានការពិភាក្សាលើប្រធានបទសេដ្ឋកិច្ច ថាមពល និងបរិស្ថាន ជាដើម។
កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP ( International Conference of Asian Political Parties ) លើកទី៦ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១០។
មេដឹកនាំគណបក្សនយោបាយចំនួន ៨៩ គណបក្ស មកពី ៥៧ ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាសមាជិក ICAPP បានចូលរួមក្នុងមហាសន្និបាតនេះ។ មហាសន្និបាត ICAPP ជាព្រឹត្តិការណ៍តែមួយគត់ក្នុងពិភពលោក ជាវេទិកាបើកចំហរ សម្រាប់គ្រប់គណបក្សនយោបាយ ដែលមាននិន្នាការផ្ទុយគ្នា និងជាច្រកនយោបាយមួយ សម្រាប់ដោះស្រាយជម្លោះនានាដោយសន្តិវិធី ដូចជា ជម្លោះនៅឧបទ្វីបកូរ៉េ និងជម្លោះនៅអាហ្គានីស្ថាន ជាដើម។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា មហាសន្និបាត ICAPP ដែលបានរៀបចំនៅថ្ងៃទី២ធ្នូ នាពេលនេះ មិនមែនជាការចៃដន្យទេ តែជាការរៀបចំ ត្រូវនឹងថ្ងៃខួបលើកទី៣២ ឆ្នាំ នៃការបង្កើតរណសិរ្ស២ធ្នូ ឆ្នាំ១៩៧៨ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម៕
( រូបថត៖ ខែម សុវណ្ណរា

No comments:
Post a Comment