អង្គមហាសន្និបាត លើកទី៦ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី ICAPP ត្រូវបានប្រារព្ធធ្វើឡើង នាម៉ោង៩ ព្រឹក ថ្ងៃទី២ធ្នូ ឆ្នាំ២០១០ នៅវិមានសន្តិភាព ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រធាន មហាសន្និបាត រួមទាំងនាយករដ្ឋមន្ត្រី អតីតប្រមុខរដ្ឋ និងថ្នាក់ដឹកនាំគណបក្សនយោបាយ ប្រហែល ១០០ គណបក្ស ដែលមាននិន្នាការផ្សេងៗគ្នា មកពីប្រទេសក្នុងទ្វីបអាស៊ី។
មហាសន្និបាត លើកទី៦ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី ICAPP ត្រូវប្រារព្ធឡើងក្រោមប្រធានបទ ស្វែងរកអនាគតកាន់តែប្រសើរសម្រាប់តំបន់អាស៊ី ដែល ផ្តោតជាសំខាន់លើបញ្ហាសេដ្ឋកិច្ច ថាមពល និងបរិស្ថាន។
មានប្រសាសសន៍ទៅកាន់គណៈប្រតិភូគណបក្សនយោបាយ និងស្ថាប័នសង្កេតការណ៍ អន្តរជាតិក្នុងសុន្ទរកថាបើកពិធីមហាសន្និបាត ICAPP លើកទី៦នេះ សម្តេចតេជោ បាន លើក ឡើងថា យើងបានរួមគ្នា ក្នុងការកាត់បន្ថយការ អភិវឌ្ឍនៅក្នុងតំបន់ ដើម្បីធានាឲ្យបាន នូវការ អភិវឌ្ឍចំគោលដៅពិតប្រាកដផ្នែកសេដ្ឋកិច្ចនៅ អាស៊ី ដែលប្រការនេះនឹងបើកឡើង នូវកាលា នុវត្តនភាព និងជាភាពថ្មីថែមទៀត សម្រាប់ ការអភិវឌ្ឍ ក៏ប៉ុន្តែយើងត្រូវតែទទួល ស្គាល់ថា ជារួមតំបន់អាស៊ីទាំងមូលនៅតែបន្តស្ថិតនៅក្នុងភាពទទួលភាពទន់ខ្សោយនៅ ឡើយ ដោយសារតែមានការគ្របដណ្ដប់ នៃភាពក្រីក្រ និងភាពទន់ខ្សោយនៅមូលដ្ឋាន សម្រាប់ការអភិវឌ្ឍ នៅតាមបណ្ដាប្រទេសមួយចំនួនធំនៅក្នុងតំបន់របស់យើង។ សម្ដេច នាយករដ្ឋមន្ត្រីបានថ្លែងបន្ថែមទៀតថា ក្នុងន័យនេះ ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ ក្នុង ចំណោមបណ្ដាប្រទេសនៅក្នុងតំបន់គឺត្រូវតែជា កិច្ចការដ៏សំខាន់បំផុតមួយ ដែលយើងត្រូវ ព្រួតដៃគ្នាដោះស្រាយទាំងអស់គ្នា។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា មហាសន្និបាត ICAPP ដែលបានរៀបចំនៅថ្ងៃទី២ធ្នូ នាពេលនេះ មិនមែនជាការចៃដន្យទេ តែជាការរៀបចំ ត្រូវនឹង ថ្ងៃខួបលើកទី៣២ ឆ្នាំ នៃការបង្កើតរណសិរ្ស២ធ្នូ ឆ្នាំ១៩៧៨ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរ ក្រហម។
ដោយឡែកឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានថ្លែងសុន្ទរ កថាចូលរួមអបអរ សាទរតាមប្រព័ន្ធ ViDEO Conference ផងដែរ។ ឯកឧត្តម បាន គីមូនបានលើកសរសើរដល់ការបង្កើតឲ្យមានកម្មវិធីនេះឡើង (ICAPP) និងដើម្បីលើកកម្ពស់ស្រ្តី និងយុវជនជំនាន់ក្រោយ ក្នុងការចូលរួមអភិវឌ្ឍ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូល រួមធ្វើនយោបាយ។
ឯកឧត្តម បាន គីមូន បានសម្ដែងក្ដីរំលែកទុក្ខ ចំពោះប្រជាជន និងប្រទេសកម្ពុជា ដែល ប្រជាពលរដ្ឋកម្ពុជា បានស្លាប់បាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុស្លាប់មនុស្សនៅលើស្ពានពេជ្រ ក្នុងអំឡុង ពេលមានប្រារព្ធពិធីបុណ្យអុំទូកកន្លងទៅនេះ។
ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានថ្លែងជូនពរឲ្យកិច្ច ប្រជុំ ICAPP ដែលលោកចាត់ទុកថាជាច្រកមួយសម្រាប់ជួយដោះស្រាយ ជម្លោះនានាក្នុងពិភពលោក ដំណើរការទៅប្រកបដោយភាពរលូន និងទទួលបានជោគជ័យ។
ឯកឧត្តម Jose De Venecia Jr. ប្រធាន ស្ថាបនិក និងជាសហប្រធាននៃគណៈ កម្មាធិការ អចិន្ត្រៃយ៍របស់ ICAPP ឯកឧត្តមគីម អ៊ូយុង ដែលជាសហប្រធាន ICAPPនេះដែរបានមាន ប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណបក្សប្រជាជន កម្ពុជា ក្នុងការរៀបចំ សន្និសីទ ICAPPលើកទី៦ នេះ។
មហាសន្និបាត ICAPP លើកទី៦ ដែលប្រារព្ធធ្វើនៅរាជធានីភ្នំពេញ ដែលត្រូវបានចាត់ទុក ជាព្រឹត្តិការណ៍តែមួយគត់ក្នុងពិភពលោក ជាវេទិកាបើកចំហរ សម្រាប់គ្រប់គណបក្ស នយោបាយ ដែលមាននិន្នាការផ្ទុយគ្នា និងជាច្រកនយោបាយមួយ សម្រាប់ដោះស្រាយ ជម្លោះនានាដោយសន្តិវិធី ដូចជា ជម្លោះនៅឧបទ្វីបកូរ៉េ និងជម្លោះនៅអាហ្គានីស្ថាន ជាដើម មានមេដឹកនាំគណបក្សនយោបាយចំនួន ៨៩ គណបក្ស មកពី ៥៧ ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាសមាជិក ICAPP បានចូលរួមក្នុងមហាសន្និបាតនេះ។
គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ីនប៉ិចបានទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំ មហាសន្និបាតសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP ( International Conference of Asian Political Parties ) លើកទី៦ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១០។ ក្នុងនោះក៏មានសិក្ខាសាលាសំខាន់ពីរ ដែលពិភាក្សាលើបញ្ហាស្ត្រីជា អ្នកនយោបាយ អ្នកដឹកនាំនយោបាយវ័យក្មេង ព្រមទាំងសន្និបាត ស្តីពីសុវត្ថិភាព បរិស្ថានពិភពលោក ដែលមានការពិភាក្សាលើប្រធានបទសេដ្ឋកិច្ច ថាមពល និងបរិស្ថាន ជាដើម។
( រូបថត៖ ខែម សុវណ្ណរា)
No comments:
Post a Comment