សម្តេចហេង សំរិន ប្រធានរដ្ឋសភាបានប្រគល់គ្រឿងឥស្សរៈយសជូនអ្នកតំណាងរាស្ត្រ ១១៦ នាក់នៅព្រឹកថ្ងៃសុក្រទី ២៤ ធ្នូនេះដើម្បីជាគុណបំណាច់ក្នុងការបម្រើជាតិ។ មេដាយដែលត្រូវបានបំពាក់ជូនមានចំនួន៤ប្រភេទគឺមេដាយថ្នាក់ជាតូបការ ថ្នាក់ឯករាជ្យជាតិ ថ្នាក់មុនីសារាភ័ណ្ឌ និងថ្នាក់មហាសេរីវឌ្ឍន៍។
ប៉ុន្តែ តំណាងរាស្ត្រគណបក្សសម រង្ស៊ីបានធ្វើពហិការមិនចូលប្រជុំដើម្បីទទួលយកមេដាយនោះពីរដ្ឋសភាទេ។ យ៉ាងណាក៏ដោយ អ្នកតំណាងរាស្ត្រគណបក្សសិទ្ធិមនុស្សម្នាក់គឺលោក អ៊ូ ច័ន្ទរិទ្ធ បានមានវត្តមាននិងទទួលយកមេដាយពីសម្តេចហេង សំរិន៕
No comments:
Post a Comment