អនុប្រធានសភាវៀតណាម លោក ង្វៀន ឌឹក គៀន (Nguyen Duc Kien) នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ២៦ ដល់ ២៩ ធ្នូនេះ។ នេះបើយោងតាមការប្រកាសឲ្យដឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិនៅថ្ងៃសុក្រនេះ។
ក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូសាភាវៀតណាមនឹងជួបសវនាការជាមួយសម្តេចមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិកម្ពុជា ជួបជាមួយឯកឧត្តម ងួន ញ៉ឹល អនុប្រធានទី១រដ្ឋសភា និងជួបជាមួយឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ព្រមទាំងឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញផងដែរ។
គណៈប្រតិភូក៏នឹងអញ្ជើញទៅទស្សនាប្រាសាទនានាក្នុងខេត្តសៀមរាបផងដែរ៕
No comments:
Post a Comment