Sunday, January 30, 2011

អធិការនគរបាលខ័ណ្ឌ សែន សុខ និងធ្វើសន្និសីទ បង្ហាញមុខបណ្តាញចែកចាយ និងប្រើប្រាស គ្រឿងញៀនចំនួន១០នាក់ស្អែកនេះ

លោក វរៈសេនីទោ ម៉ក់ ហ៊ុង អធិការនគរបាលខ័ណ្ឌ សែន សុខ បានប្រាប cambn អោយដឹងថា លោកនិងធ្វើ សន្និសីទការសែត បង្ហាញមុខជនសង្ស័យ បណ្តាញចែកចាយ និងប្រើប្រាសគ្រឿងញៀន ចំនួន ១០នាក់ នៅថ្ងែស្អែត វេលាម៉ោង២ រសៀល ថ្ងៃទី ៣១ ខែកមរាឆ្នាំ២០១១ ។
សូមជំរាបថា កាលពីម្សិលមិញ នគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចនគរបាលខ័ណ្ឌ សែនសុខនិងមានការចូលរួមពី ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រាប បណ្តាញចែកចាយ គ្រឿងញៀន និងចាប់បានជនសង្ស័យ ចំនួន ១០នាក់ ហើយក្នុងនោះ ប្រុស ៧ ស្រី ៣ ក្នុងទឹកដីខណ្ឌសែនសុខ ។
លោកឧត្ដមសេនីយ៍ បែន រ័ត្ន ស្នងការរង នគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងនគរបាលរបស់លោកកំពុងបន្ដស្រាវជ្រាវ និងបង្រាបជនសង្ស័យដែលពាក់ព័ន្ធ នឹងការចែកចាយ គ្រឿងញៀន ទូរទាំង៩ខ័ណ្ឌ ក្នុងរាជធានីភ្នំពេញ រួមទាំងតាមរកមេខ្លោង របស់ពួកគេបន្តទៀត ដើម្បីអោយមានសន្តិសុខ និងសណ្តាបធ្នាប់ល្អជូនប្រជាពលរដ្ឋ។

No comments:

Post a Comment