Sunday, January 30, 2011

មន្ដ្រីឯកទេសអគ្គនាយកដ្ឋានកាំកុងត្រូលចុះ ពិនិត្យប្រេងឥន្ធនៈនៅតាមស្ថានីយ៍ក្នុង ខណ្ឌចំនួនពីនៅរាជធានីភ្នំពេញ

ស្ថានីយ៍ចែកចាយប្រេងឥន្ធនៈមួយចំនួន នៅក្នុងខណ្ឌចំនួនពីក្នុងរាជធានី ភ្នំពេញ មានខ័ណជ័យ និងខ័ណដង្កោល។ មន្ដ្រីឯកទេសផ្នែកប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូលបាន ធ្វើការត្រួតពិនិត្យជាបឋមនូវ ចំនួនអុក តាននិងសន្ទស្សន៍មួយចំនួន នៃប្រេងសាំងរថយនគ្រប់ប្រភេទ នៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១១ នេះ ដឹកនាំ ដោយលោក ឃុន ស៊ីម៉ន ប្រធានការិយាល័យអង្កេត
ការវាស់ស្ទង់កំរិតអុកតានជាលក្ខណៈបឋម។ ក្នុងការចុះត្រួតពិនិត្យនេះមន្ដ្រីឯកទេសផ្នែក ប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានប្រើប្រាស់ឧបករណ៍ OCTANE METTER Zeltex inc 101C របស់មន្ទីរពិសោធន៍ប្រេងឥន្ធនៈនៃអគ្គនាយកដ្ឋានកាំកុងត្រូល ។ គោលបំណងនៃការត្រួតពិនិត្យដល់ទីកន្លែង គឺដើម្បីធ្វើការវាយតំលៃភាពស្មោះត្រង់ ក្នុងការធ្វើអាជីវកម្មពាក់ព័ន្ធនឹងការប្រកាសកំរិតអុកតានប្រេងសាំង ព្រមទាំងសន្ទស្សន៍នៃគុណភាព សំដៅអោយការធ្វើអាជីវកម្មប្រេងឥន្ធនៈធានាអោយបាននូវការប្រកួតប្រជែង ដោយស្មោះត្រង់ ត្រឹមត្រូវ យុត្ដិធម៌ និងរួមចំណែកការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ ការពារគ្រឿង ម៉ាស៊ីន ការពារបំពុលបរិស្ថាន ដែលបណ្ដាលមកពីចំហេះប្រេងឥន្ធនៈដែលមិនត្រឹមត្រូវតាមស្ដង់ដារ ។ ជាមួយគ្នានោះផងដែរមន្ដ្រីអគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើការពន្យល់ណែនាំដល់ក្រុមហ៊ុន និងដេប៉ូ ចែកចាយដែលពាក់ព័ន្ធអោយមានកែលំអចំណុចខ្វះខាតផ្សេងៗ ដោយរាប់បញ្ចូលទាំងប្រព័ន្ធការពារសុវត្ថិភាព ជៀសវាងប្រការកើតមានជាយថាហេតុណាមួយ ។
ក្នុងការចុះអនុវត្ដន៍ការងារនេះ មន្ដ្រីអគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើការណែនាំផ្សព្វផ្សាយអំពីច្បាប់ និងបញ្ញត្ដិពាក់ព័ន្ធ ជាពិសេសច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ហើយ ព្រមទាំងធ្វើការហាមឃាត់ជាដាច់ខាត់រាល់សកម្មភាព ល្មើសនានាដែលនាំអោយប៉ះពាល់ដល់សុវត្ថិភាព និង ផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ទាំងមូល ។
អគ្គនាយកដ្ឋានកាំកុងត្រូល សូមថ្លែងអំណរគុណ និងសូមអំពាវនាវចំពោះបណ្ដាក្រុមហ៊ុន និងដេប៉ូ ចែកចាយប្រេងឥន្ធនៈនានា អោយបន្ដនូវភាពជាដៃគូល្អ និងយូរអង្វែងរវាងក្រុមហ៊ុន-ដេប៉ូចែកចាយប្រេងឥន្ធនៈ ជាមួយអ្នកប្រើប្រាស់ ។

No comments:

Post a Comment