Sunday, January 30, 2011

ក្រុមគណៈកម្មការព្រំដែនថៃមួយក្រុមលួចឆ្មក់ មកពិនិត្យបង្គោលព្រំដែន លេខ៤៣ លេខ ៤៥ លេខ ៤៦

តាមសេចក្តីរាយការណ៏ពី ព្រំដែនបានអោយដឹងថា កាលពីម្សិលមិញ ម៉ោង៩និង ៤៥នាទី ថ្ងៃសៅរ៏ទី២៩ខែមករា ឆ្នាំ២០១១។ មានក្រុមគណៈកម្មការព្រំដែន ថៃមួយក្រុមមានគ្នាចំនួន២៣នាក់ បានមកពិនិត្យបង្គោលព្រំដែន លេខ៤៣ លេខ ៤៥ លេខ ៤៦ ដោយឯកតោភាគ្គី មានរយៈពេល ជិតមួយម៉ោង ទើបចេញទៅវិញ គឺនៅម៉ោង ១០និង ៤៥នាទី។
ក្នុងការលួចឆ្មក់មកពិនិត្យបង្គោលព្រំដែន របស់ភាគ្គីថែដោយឯកតោភាគ្គី តាំ២៣នាក់នោះ មានមន្ត្រី ក្រសួងការបរទេសថៃផងដែរ តែមិនមានសេចក្តីរាយការណ៏ ថា មានមន្រ្តី ខាងកម្ពុជាណាម្នាក់ បានចូលរួមក្នុងការចុះពិនិត្យបង្គោលព្រំដែននោះនៅឡើយទេ។

No comments:

Post a Comment