Sunday, January 30, 2011

វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងការអនុវត្តន៍ច្បាប់ ដើម្បីទប់ស្កាត់ឱសថក្លែងក្លាយខេត្តព្រះសីហនុ

នាព្រឹកថ្ងៃទី ២៧, ២៨ ខែមករា ឆ្នាំ២០១១ នៅខេត្តព្រះសីហនុមានរៀបចំវគ្គ បណ្តុះបណ្តាលស្តីពីការពង្រឹងការ អនុវត្តន៍ច្បាប់ ដើម្បីស្រាវជ្រាវស៊ើបអង្កេត ឱសថក្លែងក្លាយខូចគុណភាព និងឱសថព្យាបាល ជំងឺគ្រុនចាញ់ដែល បណ្តា អោយមានភាពស៊ាំ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ាង ប៊ុនលាង ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសេដ្ឋកិច្ច និងមានការអញ្ជើញ ចូលរួម ពីឧត្តមសេនីយ៍ជាអនុប្រធាននាយកដ្ឋាន ស្នងការខេត្ត នាយការិយាល័យជំនាញរបស់នាយកដ្ឋាន លោកតំណាងគំរោងមូល និធិ FSP Mekong បារាំងនិងលោកស្រីតំណាងមជ្ឈមណ្ឌលកំចាត់ជំងឺគ្រុនចាញ់។
តាមការលើកឡើងរបស់លោកវរៈសេនីយ៍ទោ សួន ណារ៉ា នាយការិយាល័យការពារតំលៃ បរិមាណ និងគុណភាពរបស់គម្រោងមូលនិធិ AMFm បានបញ្ជាក់ថា ៖ វគ្គសិក្សានេះមានសិក្ខាកាម សរុបចំនួន៨៥នាក់ សិក្សារយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០១១ ជានាយ នាយ រងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច្ នាយកដ្ឋាន និងបណ្តាខេត្ត, ក្រុង, រាជធានី អធិការ អធិការងនគរបាលខេត្តក្រុងព្រះសីហនុ, កំពត, កោះកុង និងខេត្តកែប។ ក្រោមការបង្ហាត់បង្ហាញ ពីលោកវីរសេនីយ៍ទោ ឡុង ស្រេង នាយការិយាល័យរដ្ឋបាលរបស់នាយកដ្ឋាន និងលោកស្រី ម៉ម បូរ៉ាវាន់ ឱសថការីនៃមជ្ឈមណ្ឌលកំចាត់ជំងឺគ្រុនចាញ់ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ាង ប៊ុនលាង មានមតិក្នុងពិធីបើកវគ្គបណ្តុះបណ្តាល បានមានមតិថា ការបើកវគ្គសិក្សាថ្ងៃនេះ ក្នុងគោលបំណងពង្រឹងការអនុវត្តន៍ច្បាប់ស្តីពីការ ស្រាវជ្រាវ ការស៊ើបអង្កេតឱសថក្លែងក្លាយ ឱសថព្យាបាលជំងឺគ្រុនចាញ់បណ្តាលអោយមានភាព ស៊ាំក្រោមកិច្ចសហការរៀបចំជាមួយមជ្ឈមណ្ឌលប្រយុទ្ធជំងឺគ្រុនចាញ់ ក្រោមថវិកាឧបត្ថម្ភរបស់មូលនិធិ គ្លីនតុន មូលនិធិសកល AMFm, MOIE សហការជាមួយគម្រោង FSP Mekong បារាំង បាន ចុះហត្ថលេខាលើអនុស្សរណៈរួមគ្នាលើគម្រោងរវាងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមជ្ឈមណ្ឌលប្រឆាំងជំងឺគ្រុនចាញ់ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១០ មានរយៈពេល២ឆ្នាំ ក្នុងទឹកប្រាក់ ចំនួន សែសិបប្រាំបីម៉ឺន ពីរពាន់ប្រាំពីររយ សែសិបប្រាំមួយដុល្លារ សាមសិបសេនសហរដ្ឋអាមេរិក។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ាង ប៊ុនលាង បញ្ជាក់ថា ៖ ដើម្បីអនុវត្តអោយបានជោគជ័យនូវផែនការ សកម្មភាពនេះ ចាំបាច់ត្រូវបើកអោយមានសិក្ខាសាលា ដើម្បីអោយមន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់មានការ យល់ដឹងអំពីច្បាប់នីតិវិធី និងវិធានការស្តីពីការស៊ើបអង្កេតស្រាវជ្រាវលើឱសថក្លែងក្លាយ ពិសេសទប់ ស្កាត់អោយបានកុំអោយឱសថដែលមានភាពស៊ាំជំងឺគ្រុនចាញ់ចរាចរបានបន្តទៀត និងលួចរត់ពន្ធឱសថ ប្រភេទថ្មីទៅកាន់ប្រទេសទីបី។ នេះជាលើកទីបីហើយ បន្ទាប់ពីសិក្ខាសាលាថ្នាក់ជាតិនៅខេត្តសៀមរាប និងថ្នាក់តំបន់នៅខេត្តបាត់ដំបង។ ឆ្លងតាមរយៈវគ្គសិក្សា២ថ្ងៃកន្លងមកនេះ ក្រោមការពន្យល់បកស្រាយ យ៉ាងក្បោះក្បាយ និងបទបង្ហាញជាច្រើនរបស់ លោកវរសេនីយ៍ទោ ឡុង ស្រេង នាយការិយាល័យ រដ្ឋបាល ស្តីពីតួនាទី, សិទ្ធិ, ភារកិច្ចរបស់នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចជាមួយ និងនិតិវិធីក្នុងការ អនុវត្តច្បាប់ជុំវិញទំនិញក្លែងក្លាយ ទំនិញខូចគុណភាព ការក្លែងបន្លំ ការរំលោភបំពានលើច្បាប់ស្តីពីស្លាក សញ្ញា និមិត្តសញ្ញា សិទ្ធិប្រហាក់ប្រហែល និងកម្មសិទ្ធបញ្ញា ការប្រើប្រាស់សារធាតុគីមីផ្សំលើចំណីអាហារ ដើម្បីអោយយល់ដឹងនិងឈានទៅទប់ស្កាត់អោយបានការប្រើប្រាស់ផលិតផលក្លែងក្លាយទាំងនេះ ដែល នាំអោយប្រជាជនយើងខូចសុខភាព និងខាតបង់ថវិការាប់លានដុល្លារក្នុងមួយឆ្នាំទៅព្យាបាលជំងឺនៅ ក្រៅប្រទេសដែលជាបន្ទុកយ៉ាងធ្ងន់ធ្ងររបស់សង្គមជាតិទាំងមូល ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុក ដាក់កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ។
វគ្គបណ្តុះបណ្តាលបានបញ្ចប់នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១១ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សួន សុគន្ធ អនុប្រធាននាយកដ្ឋាន និងស្នងការរងនគរបាលខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវគ្គសិក្សាទាំងមូល និងម្ចាស់គម្រោង មូលនិធិសកល គ្លីនតុន និងគម្រោង FSP Mekong បារាំង ព្រមទាំងតំណាងមជ្ឈមណ្ឌលជំងឺគ្រុន ចាញ់រួមជាមួយគ្រូឧទ្ទេសក៍បានធ្វើអោយវគ្គនេះ ទទួលបានលទ្ធផលជោគជ័យជាបន្តបន្ទាប់តាមរយៈ សិក្ខាសាលានេះ ក្នុងនាមគណៈអធិបតីខ្ញុំសង្ឃឹមជឿជាក់ថាក្រោយពីបញ្ចប់វគ្គទៅអស់លោកទាំងអស់ នឹងទទួលបានចំណេះដឹង ចំណេះធ្វើថែមទៀតទៅអនុវត្តន៍តាមមូលដ្ឋានរបស់ខ្លួនដោយលោកឧត្តម សេនីយ៍ស្នើសុំអោយមន្រ្តីអនុវត្តន៍ ច្បាប់ទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តអោយបាន និងសហការល្អ ជាមួយអង្គភាពពាក់ពន្ធ័ ស្ថាប័នតុលាការ សុខាភិបាល សង្គមកិច្ច ពាណិជ្ជកម្ម និងប្រជាពលរដ្ឋ ដើម្បីរួម គ្នាទប់ស្កាត់ការប្រើប្រាស់ឱសថក្លែងក្លាយ និងឱសថដែលមានភាពស៊ាំ និងជំងឺគ្រុនចាញ់ និងខិតខំវែក មុខចំពោះ ជនប្រព្រឹត្តបទល្មើសដើម្បីធានាអោយសេវាសុខភាពជូនប្រជាពលរដ្ឋរបស់យើងដែលជាការ រួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយជូនប្រជា ពលរដ្ឋ ។

No comments:

Post a Comment