Sunday, January 30, 2011

ទាហានកម្ពុជា​ពង្រឹង​ការ​​ការពារ​ប្រា​សាទ​តាមាន់ធំ ខណៈ​ប៊ិះ​ផ្ទុះអាវុធ​​ដោយ​សារ​ទាហាន​​​​សៀម​ប្រុង​​ដោត​ទង់ជាតិរបស់គេ

ព្រំដែន​កម្ពុជា​-ថៃ​ខេត្ត​​ឧត្តរ​មាន​ជ័យ ៖​ យោង​តាម​សេចក្តីរាយការណ៍​​​​​ពីអ្នក​ឆ្លើយ​ឆ្លង​​​ព័ត៌​មាន​​​កោះសន្តិភាព​​ថា នៅ​​​ព្រឹកថ្ងៃអាទិត្យ ​ទី​៣០ មករា នេះ ​ស្ថានភាព​យោធា​នៅ​តំបន់​ប្រាសាទ​​​តា​មាន់ធំ មាន​សភាពស្ងប់ស្ងាត់​​ធម្មតា ខុសពី​​ថ្ងៃ​​សៅរ៍ ទី​២៩ មករា ម្សិលមិញ ដែលមានសភាព​​​តានតឹង​​ហៀប​នឹង​​​ផ្ទុះអាវុធ​​ទៅហើយ ខណៈ​ទាហានសៀម​​​មួយក្រុម​មាន​​គ្នា​ប្រមាណ​​៤០​នាក់ ​បានចូល​មក​ប្រាសាទ​​តាមាន់ធំ ដើម្បី​​​​​ដោត​ទង់​ជាតិ​ថៃ កាលពី​វេលាម៉ោង​​១០ព្រឹក ។ ប៉ុន្តែ​ការ​ប្រុង​​ចូលមក​​​ដោត​ទង់ជាតិ​ថៃ ពីសំណាក់​​ទាហាន​​ថៃ មិន​ទទួលបានជោគជ័យនោះទេ ពីព្រោះ​ទា​ហាន​​កម្ពុជា​​បានរារាំង​​​​ និងដេញ​​​ឱ្យត្រឡប់​ទៅវិញ​​​នៅវេលា​ម៉ោង​​ប្រមាណ​​១រសៀល​​ថ្ងៃ​ដដែល​​​ម្សិល​មិញនេះ ។ ​
នៅពេល​​នេះ ទាហាន​​​កម្ពុជា​ត្រូវ​​បានទទួល​បទបញ្ជា​​​​យ៉ាង​តឹង​រ៉ឹង​​​មិន​ឱ្យ​មាន​​ករណីខាង​លើ​​នេះកើតឡើង​​ម្តងទៀត​នោះទេ ​មានន័យ​ថា ​បើ​ទាហាន​ថៃ​​ចូល​ត្រូវតែកំទេច ។ ទោះជាយ៉ាង​ណា​ បើទោះជា​ស្ថានភាព​យោធានៅ​តំបន់ប្រា​សាទ​​​តាមាន់ធំ មានសភាព​ស្ងប់ស្ងាត់​​​មែន ប៉ុន្តែ​​បើ​តាម​​​អ្នក​យក​ព័ត៌មាន​​​កោះសន្តិភាព បាន​បញ្ជាក់​​​​ឱ្យ​ដឹង​ដែ​រ​ថា ទាហាន​កម្ពុជា​​​នៅតែ​ត្រៀម​​ប្រុងជើង​ការណ៍ខ្ពស់​​ជានិច្ច ៕​

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment