ព្រះរាជាណាក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
រាជរដ្ឋាភិបាល
ឯកឧត្តម Douglas Broderick
ប្រធានសម្របសម្រួល UNDP
ភ្នំពេញ
ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១១
ជាថ្មីម្តងទៀត ខ្ញុំមានកិត្តិយសសូមថ្លែងអំណរគុណចំពោះការអញ្ជើញមកជួបខ្ញុំកាលពីថ្ងៃច័ន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ ២០១១ ទាក់ទិនទៅនឹងរឿង វិវាទព្រំដែននៅតំបន់ប្រាសាទព្រះវិហារ និងជំរាប ជូននូវការវិវត្តទាក់ទិននឹងព្រឹត្តិការណ៍ដែលបានកើតឡើង ចាប់តាំងពីកិច្ចប្រជុំលើកមុនមក ។
ស្ថានការណ៍យោធាក្នុងអំឡុងពេល ៤ថ្ងៃ នៃការវាយប្រហារផ្ទួនៗគ្នា ចាប់ពីថ្ងៃទី៤ ដល់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១១ ទាហាន ថៃបានប្រើកាំភ្លើងធំ និងទ័ពថ្មើរជើង ជុំវិញតំបន់ប្រាសាទ ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងច្រើន និងយ៉ាងធ្ងន់ធ្ងរ ដូចមានរៀបរាប់ពិស្តារខាងក្រោម ដែលសមនឹងពាក្យថា “សង្រ្គាមពិត” ដូចដែលបាន ថ្លែងដោយ សម្តេចតេជោ ហ៊ុន សែន។
បើទោះបីជា ពុំមានការវាយប្រហារជាលក្ខណៈទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី៧ខែកុម្ភៈក៏ដោយ ប៉ុន្តែសភាព-ការណ៍នៅតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំងនៅឡើយ ដែលនឹងអាចកើតមាន ជាការវាយប្រហារ សារជាថ្មីគ្រប់ពេលវេលា ជាពិសេសនៅពេលដែលថៃ បានបន្តបន្ថែម កំលាំងទ័ពនៅតាមបណ្តោយព្រំដែន។
ទិដ្ឋភាពមនុស្សធម៌ទាហាន ៣នាក់ និងប៉ូលីស ម្នាក់ ត្រូវបានសំលាប់ទាហាន ២១នាក់ រងរបួស
ជនស៊ីវិល ២នាក់ ត្រូវបានសំលាប់ជនស៊ីវិល ៥០នាក់ បានរងរបួសជនស៊ីវិល ៣.០០០គ្រួសារ ត្រូវបានជំលៀសទៅ ជំរុំជនភៀសខ្លួន ៣កន្លែង ដែលមានចំនួនមនុស្សសរុបប្រហែល១០.០០០នាក់ (៧០ភាគរយ ជាស្រ្តី)។
អ្វីដែលជាក្តីបារម្ភនោះគឺ៖
• ការប្រើប្រាស់អាវុធ ដែលមិនគោរពច្បាប់ ដោយទាហានថៃ ដូចជា អាវុធចង្កោម និង អាវុធគីមី។
• មេរោគ ដែលឆ្លងតាមគ្រាប់បែកចង្កោម (M42 និង M46) ដែលជះឥទ្ឋិពលយ៉ាងខ្លាំងនៅតំបន់ ស្វាយជ្រុំដែលស្ថិតនៅក្នុងតំបន់អភិរក្ស និងភូមិធម្មជាតិដែលជាភូមិទើបបង្កើតថ្មីដែលមានចំងាយ ២០ គីឡូម៉ែត និងជាទីដែលប្រជាជនមកពីតំបន់ជិតប្រាសាទបានតាំងលំនៅថ្មី។
• ការយក ទីតាំងរស់នៅរបស់ជនស៊ីវិល និងទីអារាម ធ្វើជាគោលដៅនៃការវាយប្រហារ។
ទាហានថៃចំនួនប្រាំនាក់ ត្រូវបានចាប់ខ្លួនដោយ កម្ពុជា។ ទាហានទាំងប្រាំនាក់នេះ បានទទួលនូវប្រព្រឹត្តិ-
កម្មដោយមនុស្សធម៌ និងស្របទៅតាម អនុសញ្ញាក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ស្តីពី ប្រព្រឹត្តិកម្មលើ ឈ្លើយសឹក ហើយបន្ទាប់មកត្រូវបានដោះលែងជាបន្ទាន់ ។
ទិដ្ឋភាពវប្បធម៌ទន្ទឹមនឹងនេះដែរ ការវាយប្រហារបានបណ្តាលឲ្យមានការខូចខាតដូចខាងក្រោម៖
• ការខូចខាតគោបុរៈទាំងប្រាំ នៃប្រាសាទព្រះវិហារ ដែលបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោក
• ការខូចខាតស្កាកសញ្ញាសំគាល់ដែលដាក់នៅប្រាសាទ ដែលសរសេរថា “សម្បត្តិវប្បធម៌ ស្ថិតក្រោមកិច្ចការពារពិសេស” (យោងទៅលើ មាត្រា១៧ នៃ អនុសញ្ញាក្រុងឡាអេ ឆ្នាំ ១៩៥៤ ស្តីពី កិច្ចការពារសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ)។
• ការខូចខាតយ៉ាងធ្ងន់ធ្ងរ ទៅលើវត្ត កែវសិក្ខាគិរីស្វារៈ ដែលជាគោលដៅវាយប្រហារទីមួយ នាថ្ងៃ
ទី៤ ខែកុម្ភៈ។
ការចាត់វិធានការដោយកម្ពុជា ចាប់តាំងពីការវាយប្រហារ ថ្ងៃ៤ ខែកុម្ភៈឆ្នាំ២០១១
នាថ្ងៃទី៥ ខែកុម្ភៈ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានសរសេរលិខិតទៅកាន់ ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីអំពីស្ថានការណ៍ផ្ទុះអាវុធ។
នាថ្ងៃទី៦ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសារលិខិតទៅកាន់ ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីស្នើសុំធ្វើការកោះប្រជុំជាបន្ទាន់ ក្នុងគោលបំណងដើម្បីបញ្ឈប់ការឈ្លានពានរបស់ថៃ និងស្នើសុំឲ្យលិខិតនេះផ្សព្វផ្សាយជាលិខិតផ្លូវការ។
នាថ្ងៃទី៧ ខែកុម្ភៈ ខ្ញុំបានសរសេរលិខិតមួយច្បាប់ ទៅកាន់អគ្គនាយកអង្គការយូណេស្កូ (លោកជំទាវ Irina Bokova) ដើម្បីស្នើឲ្យអង្គការយូណេស្កូរៀបចំបញ្ជូនបេសកកម្មវាយតម្លៃ និងជូនដំណឹងទៅដល់ សមាជិកនៃគណៈកម្មាធិការប្រតិបត្តិនៃអង្គការយូណេស្កូ អំពីមហន្តរាយ យ៉ាងធ្ងន់ធ្ងរមក លើប្រាសាទ។ លោកជំទាវបានបញ្ជាក់បង្ហាញជាបន្តបន្ទាប់ពីការគាំទ្ររបស់លោកជំទាវលើសំណើនេះ ហើយកិច្ចពិភាក្សានឹងបន្តធ្វើ ដើម្បីរៀបចំបេសកកម្មនេះ។
នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១១ ខ្ញុំក៏បានសរសេរលិខិត ទៅប្រធានគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក ដើម្បីស្នើសុំឲ្យបញ្ជូនប្រេសិតពិសេសមកប្រាសាទព្រះវិហារ។
នាថ្ងៃទី៨ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន ជម្រាបតាមទូរស័ព្ទទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីស្នើឲ្យអង្គការ សហប្រជាជាតិ បញ្ជូនអ្នកសង្កេតការយោធា ឬកងរក្សាសន្តិសុខ មកសង្រ្គោះប្រាសាទព្រះវិហារ ពីការខូចខាត ផ្សេងៗ ទៀត និងដើម្បីធានានូវសន្តិសុខ និងសុវត្ថិភាពទៅដល់បេសកកម្ម របស់អ្នកជំនាញការ និងដើម្បីបង្កើន ទំនុកចិត្ត រវាងភាគីទាំងពីរ ដែលថា កម្ពុជាមិនបាន ប្រើប្រាស់ប្រាសាទធ្វើជាមូលដ្ឋានយោធានោះទេ។ សម្តេចតេជោ ក៏បានថ្លែងទៀតថា ការដោះស្រាយបញ្ហាជាលក្ខណៈទ្វេភាគី លែងធ្វើបានតទៅទៀតហើយ។
នាថ្ងៃទី៧ ខែកុម្ភៈ ខ្ញុំបានជំរាបតាមទូរស័ព្ទទៅកាន់ លោកជំទាវ Irina Bokova អគ្គនាយក អង្គការយូណេស្កូ ដើម្បីតាមដានលើលិខិតរបស់ខ្ញុំដែលបានស្នើសុំឲ្យអង្គការយូណេស្កូ បញ្ជូនបេសកកម្មវាយតម្លៃ ជាមួយ នឹងអ្នកសង្កេតការយោធាក្នុងការជួយផ្តល់សុវត្ថិភាព និង ជូនដំណឹងដល់សមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបសអង្គការ យូណេស្កូពីមហន្តរាយ ដ៏ធ្ងន់ធ្ងររបស់ប្រាសាទ។ លោកជំទាវបានបញ្ជាក់ជាបន្តបន្ទាប់ពីការគាំទ្រលើសំណើនេះ ហើយត្រូវពិភាក្សាលើបញ្ហាដែលមាន ជាប្រចាំ ។
នាថ្ងៃទី៨ ខែកុម្ភៈ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានជួបជាមួយ ឯកឧត្តម បណ្ឌិត Marty Natalagawa ប្រធាននៃរដ្ឋមន្រ្តីការបរទេសសមាគមអាស៊ាន ដើម្បីពិភាក្សា ទៅលើស្ថាន-
ការណ៍ តានតឹង និង បង្ហាញពីការគាំទ្ររបស់កម្ពុជា លើជំនួយរបស់សមាគមអាស៊ាន ក្នុងការដោះស្រាយ ស្ថានការណ៍។
នាថ្ងៃទី៩ ខែកុម្ភៈ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានចេញនូវសេចក្តី ថ្លែងការណ៍មួយជំទាស់ទៅលើការចោទប្រកាន់របស់ថៃ ដែលថា កម្ពុជាបានប្រើប្រាស់ ប្រាសាទព្រះវិហារធ្វើជាមូលដ្ឋានយោធាដ៏រឹងមាំ ដើម្បីវាយប្រហារលើទាហានថៃ។
ខ្ញុំ សូមសំដែងនូវការកោតសរសើរ យ៉ាងខ្លាំង ចំពោះឯកឧត្តម ដែលនឹងអាចពាំនាំនូវ សភាពការណ៍វិវត្តន៍ ថ្មីៗទាំងនេះ ទៅកាន់អគ្គលេខានៃអង្គការសហប្រជាជាតិ និង ទៅកាន់ទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ដែលធ្វើការនៅក្នុងប្រទេសកម្ពុជា។
សូម ឯកឧត្តម ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។
ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
សុខ អាន
No comments:
Post a Comment