កង ទ័ពសៀមបានសាកល្បងផ្សងព្រេងក្នុងសង្គ្រាមឈ្លានពានកម្ពុជាម្ដង ទៀត ហើយចាប់ពីថ្ងៃទី ៤ កុម្ភៈ រហូតមកទល់ពេលនេះ ហើយបានរងនូវការតបតមិន ទាន់ពេញទំហឹងពីកងយោធពលខេមរភូមិន្ទ តែបានធ្វើឱ្យកងទ័ពសៀមខ្ចាត់ខ្ចាយ បាក់ស្បាតនៅសមរភូមិជាច្រើនកន្លែង ។ ស្ថិតនៅចំពោះមុខនៃសង្គ្រាមឈ្លាន ពានរបស់ចោរសៀមឥតសាសនានេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើលិខិតជូន ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិរួចហើយ ដែលក្រុមប្រឹក្សាអង្គការ សហប្រជាជាតិចាំបាច់ត្រូវកោះប្រជុំសម្រេចដាក់របៀបវារៈដ៏ក្ដៅ គគុកនេះ ដើម្បី ចាត់វិធានការទប់ស្កាត់ទង្វើឈ្លានពានដ៏កម្រោលរបស់ពួកសៀមលើ ទឹកដីអធិប តេយ្យកម្ពុជានិងសម្បត្ដិបេតិកភណ្ឌមនុស្សជាតិ ។
ការ លើកទ័ពវាយលុយឈ្លានពានកម្ពុជានិងការផ្លោងកាំភ្លើងធំបំផ្លាញវ ត្ដកែវ សិក្ខាគីរីស្វរៈ ពិសេសប្រាសាទព្រះវិហាររបស់កម្ពុជា ដែលទើបចុះបញ្ជីជាបេតិក ភណ្ឌពិភពលោកនេះ ជាសង្គ្រាមឧក្រិដ្ឋមួយដែលផ្ដើមចេញពីនយោបាយអនុត្ដរ ភាពដ៏ចង្រៃឧត្បាតរបស់ក្រុមអ្នកនយោបាយជ្រុលនិយមមួយក្ដាប់នៅ បាងកក នាំមុខដោយអាប់ភីស៊ីតនាយករដ្ឋមន្ដ្រីលើកបន្ដុបរបស់សៀមដែល ឃុបឃិត ជាមួយក្រុមអាវលឿងនិងក្រុមអាមាត្យទុយ៌សរបស់ស្ដេចសៀមបច្ចុប្បន្ន ។ គេ អាចនិយាយមួយបែបទៀតថា ការធ្វើសង្គ្រាមដ៏ប្រថុយប្រថានរបស់ក្រុម អាប់ភីស៊ីតមកលើកម្ពុជានៅពេលនេះ គឺបានបង្ហាញនូវមហិច្ឆតាអំណាចឥត កោះត្រើយក្នុងការបន្ដក្ដោបក្ដាប់ក្រុងបាងកក នៅពេលអាណត្ដិបោះឆ្នោតជា សកលនៅពេលខាងមុខ ដោយពួកនេះច្បាមយកប្រាសាទព្រះវិហារកម្ពុជា ធ្វើជា ចំណាប់ខ្មាំងនយោបាយនៃសង្គ្រាមហែកហួរកាប់សម្លាប់គ្នាដើម្បី អំណាចរបស់ ក្រុមអ្នកនយោបាយទុច្ចរិតទាំងនោះ ។
ស ង្គ្រាមឈ្លានពានកម្ពុជានេះផ្ទុះឡើងនៅចំថ្ងៃឱសានវាទរបស់ ក្រុមអាវលឿង ដែលដាក់សម្ពាធទៅលើអាប់ភីស៊ីតចំនួន៣ចំណុច ដែលចំណុចទីបីគឺរដ្ឋាភិបាល ក្រុងបាងកកត្រូវប្រើយោធាដើម្បីបណ្ដេញពលរដ្ឋកម្ពុជាចេញពីទឹកដី ខ្មែរនៅតំបន់ ប្រាសាទព្រះវិហារ ។ ពុំនោះសោត ក្រុមអាវលឿងគម្រាមលើកគ្នាជាច្រើនពាន់ នាក់ឡោមព័ទ្ធវិមានរដ្ឋាភិបាលដើម្បីទាក់កអាប់ភីស៊ីតអូសចេញ ពីកៅអីនាយក រដ្ឋមន្ដ្រី ។ ដូច្នេះ អាប់ភីស៊ីតនេះ ជាមេខ្លោងនៃសង្គ្រាមឈ្លានពានកម្ពុជា, ឯពួក អាវលឿងជាឈ្មួញសង្គ្រាមឈ្លានពានកម្ពុជានាបច្ចុប្បន្នកាល ។ ឥឡូវនេះ លទ្ធផល នៃការបំផ្ទុះសង្គ្រាមឈ្លានពានដ៏យង់ឃ្នងនេះ គឺយុទ្ធជនសៀមរាប់សិបនាក់បាន ស្លាប់នៅលើសមរភូមិ រាប់រយនាក់ផ្សេងទៀតបានរងរបួសហូរឈាមរដូករណែល នៅពេញមន្ទីរពេទ្យសៀម ក្នុងប៉ុន្មានថ្ងៃជាបន្ដបន្ទាប់មកនេះ ។ តាមប្រភពពី សមរភូមិប្រាសាទព្រះវិហារបានឱ្យដឹងថា ទាហានសៀមវង្វេងសមរភូមិ វង្វេង ព្រៃរត់ចោលគ្នាយ៉ាងទាន់ហន់ត្រឡប់ក្រោយវិញនៅរៀងរាល់លើក ប្រយុទ្ធ ។ ដូច្នេះ យុទ្ធោបករណ៍ដ៏ទំនើបៗនិងយុទ្ធជនដ៏ឡូយឆាយរបស់សៀមពេលនេះគឺបាន ភ្លក្ស រសជាតិនៃការតបតការពារខ្លួនរបស់កម្ពុជាបានយ៉ាងល្អប្រពៃហើយ ។ នេះហើយ ជាទង្វើឈ្លានពានដែលចាំបាច់ត្រូវតែរងការព្រមានយ៉ាងដំណំដូច្នេះ ។ និយាយ ដោយខ្លី គឺក្នុងរយៈពេល៤ថ្ងៃតទល់នឹងសង្គ្រាមឈ្លានពានពីសំណាក់ចោរសៀម ហនេយ្យុំ នេះ យុទ្ធជនដ៏អង់អាចក្លាហានរបស់កម្ពុជា បានធ្វើម្ចាស់ការដណ្ដើម ប្រៀបលើចោរឈ្លានពាននៅគ្រប់សមរភូមិដូចជានៅតាថាវ, ចាក់ច្រែង, វាល ឥន្ទ្រីយ៍, ភ្នំទ្រព្យ, អូរតាស៊ីម និងពីមុខវត្ដកែវសិក្ខាគីរីស្វរៈជាដើម ។ ពេលនេះ ក្រុមចោរឈ្លានពានកំពុងបន្ដប្រមូលសាកសពបណ្ដើរ ផ្លោងដាក់ប្រាសាទ ព្រះវិហារបណ្ដើរតាមនិស្ស័យជាចោរឈ្លានពានបាក់ទ័ពតែប៉ុណ្ណោះ ។
ឋិត នៅចំពោះមុខនៃការបង្កមហន្ដរាយដល់ប្រាសាទព្រះវិហារពីសំណាក់ ពួក ចោរសៀមវង្វេងសាវតារនេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតដល់ក្រុម ប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិជាបន្ដបន្ទាប់ ដោយរាប់ទាំងការជួបប្រជុំ រវាងលោកហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេសជាមួយ បណ្ដាស្ថានទូតជាសមាជិកអចិន្ដ្រៃយ៍នៃក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ រួចហើយ ដើម្បីឱ្យអង្គការកំពូលមួយនេះជួយធ្វើអន្ដរាគមន៍និងធ្វើជា សាក្សីក្នុង សង្គ្រាមឈ្លានពាននិងការបំផ្លិចបំផ្លាញ បេតិកភណ្ឌពិភពលោកពីសំណាក់ចោរ សៀមដ៏មហាយង់ឃ្នងនេះ ។ យោងលិខិតនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រាថ្នា ឱ្យក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបញ្ជូនកម្លាំងស ន្ដិសុខរបស់ខ្លួនចូល មកពង្រាយនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនរហូតដល់ដំណោះស្រាយ ព្រំដែន នៃប្រទេសទាំងពីរត្រូវដោះស្រាយបញ្ចប់ជាស្ថាពរ ។ លិខិតរបស់ប្រមុខរាជរដ្ឋា ភិបាលកម្ពុជាផ្ញើជូនអង្គការសហប្រជាជាតិនេះ ដូចកម្ពុជាចាប់វែកមុខចោរ សៀមឈ្លានពានឱ្យសកលលោកដឹងផងដែរ ។ ដូច្នេះសង្គ្រាមឈ្លានពានរបស់ចោរ សៀមមកលើកម្ពុជាពេលនេះ មិនត្រឹមតែបាក់ទ័ពនៅសមរភូមិទេ តែថែមទាំង ត្រូវជាប់ឈ្មោះជាចោរឈ្លានពានកម្ពុជានាសតវត្សរ៍ទី២១ទៀតផង ។
យើង រំពឹងថា ការផ្សងព្រេងប្រើប្រាស់ទ័ពឈ្លានពានកម្ពុជារបស់ពួកចោរសៀម ដ៏លីលាក្នុងគ្រានេះ នឹងត្រូវបរាជ័យយ៉ាងអាម៉ាស់បំផុត ទាំងនៅលើសមរភូមិ ប្រយុទ្ធដោយវីរកងទ័ពដ៏អង់អាចក្លាហាន ទាំងនៅលើវេទិកានយោបាយអន្ដរជាតិ ដោយសារនយោបាយការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ផល វិបាកដែលជា បច្ច័យនៃបរាជ័យនេះ គឺលោកនាយករដ្ឋមន្ដ្រីចោរសៀមឈ្មោះអាប់ភីស៊ីតក្ដី ក្រុមអាវលឿងដែលជាអាមាត្យរបស់ហ្លួងក្ដី នឹងត្រូវរលាយរលំផែនការលេប ត្របាក់ទឹកដីកម្ពុជាជាយថាហេតុ ។ ដោយសារតែសមរភូមិឈ្លានពានកម្ពុជា ត្រូវបរាជ័យហើយ នុ៎ះការបោះឆ្នោតសកលនៅពេលខាងមុខនេះ ក៏ពួកចោរ ឈ្លានពានអស់នេះ នឹងត្រូវបរាជ័យផុតពូជលើសង្វៀននយោបាយជាអហោសិកម្ម យ៉ាងទាន់ហន់ដែរ ។ យើងមានជំនឿមុតមាំយ៉ាងនេះ ៕ដោយ ៖ អាចារ្យ កេត
No comments:
Post a Comment