ព្រឹត្ដិ ការណ៍នៃសង្គ្រាមឈ្លានពានរបស់សៀមមកលើទឹកដីកម្ពុជា ឥឡូវនេះ បានឈានទៅដល់វេទិកាអង្គការសហប្រជាជាតិហើយ តាមរយៈបណ្ដឹងរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ។
នៅ ថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ខាងមុខនេះ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជា ជាតិនឹងបើកកិច្ចប្រជុំស្ដីពីសង្គ្រាមឈ្លានពានទឹកដីកម្ពុជា និងការបំផ្លាញប្រាសាទ ព្រះវិហារជាបេតិកភណ្ឌមនុស្សជាតិពីសំណាក់សៀមកំហូច ។ កិច្ចប្រជុំនេះ អង្គការសហប្រជាជាតិបានកោះហៅតំណាងចោរសៀម គឺលោករដ្ឋមន្ដ្រីការបរទេស កាស៊ីត ភិរម្យ ឱ្យចូលពន្យល់អំពីកិច្ចការឈ្លានពាននិងការបំផ្លិចបំផ្លាញប្រាសាទ ព្រះវិហារនេះដែរ រួមជាមួយតំណាងប្រទេសរងគ្រោះគឺលោករដ្ឋមន្ដ្រីការ បរទេសកម្ពុជាហោ ណាំហុង និងប្រធានសមាគមអាស៊ានគឺលោករដ្ឋមន្ដ្រី ការបរទេសឥណ្ឌូនេស៊ី ។
ទោះបី ពួកចោរសៀមកំហូចខំព្យាយាមរកវិធីគ្រប់យ៉ាងដើម្បីគេចវេះពីជំនួប ពហុភាគីក្នុងដំណោះស្រាយជម្លោះព្រំដែនយ៉ាងណាក៏មកទល់ពេលនេះ ស្ថានការណ៍ បានទុំជោរដល់កម្រិតដែលចាំបាច់ត្រូវតែចាប់ចោរឈ្លានពានមួយនេះ ឡើង បង្ហាញមុខលើវេទិកាអន្ដរជាតិ ដើម្បីឱ្យប្រជាជាតិលើពិភពលោកដឹងពីក្រយៅ ក្រឡេចក្រឡុចរបស់ចោរសៀម ។ ដូច្នេះវិវាទព្រំដែនកម្ពុជា-សៀម ក៏ដូចការ បំផ្លាញដោយសព្វាវុធរបស់ចោរសៀមទៅលើប្រាសាទព្រះវិហារនឹងត្រូវអ ន្ដរជាតិ បកអាក្រាតនៅកណ្ដាលចំណោមកិច្ចប្រជុំនេះជាប្រាកដ ដែលចោរសៀមអប លក្ខណ៍នេះ ទោះមានល្បិចស្នៀតបំភាន់ភ្នែកដ៏ប៉ិនប្រសប់ដល់កម្រិតណា ក៏នឹង មិនមានឱកាសគេចកែបានដែរ ។ បញ្ហាតំណាងចោរសៀមត្រូវកោះទៅបង្ហាញ មុខនៅអង្គប្រជុំនេះសោត គេដឹងថា តំណាងចោរនេះគ្មានអ្វីក្រៅពីស្ពាយទៅ ជាមួយនូវផែនទីចោររបស់ដែលចោរសៀមហៅថាតំបន់ដី៤,៦គីឡូម៉ែត្រក្រឡា នោះទេ, ឯរឿងចោរប្រដាប់អាវុធសៀមផ្ដក់ផ្លោងបំផ្លាញប្រាសាទព្រះវិហារវិញ តំណាងចោរសៀមឈ្មោះកាស៊ីត ភិរម្យនេះ នឹងពុំមានអ្វីក្រៅពីឆ្លើយប្រឡិម ប្រឡុំចោទកម្ពុជាថាបានដាក់តាំងជំរំយោធានៅនឹងប្រាសាទព្រះ វិហារ ហើយ បាញ់សំដៅមកលើទាហានរបស់ខ្លួន (ចោរសៀម) មុននោះឡើយ ។ ប៉ុន្ដែ លេសដោះសាវិលក្បុងដ៏សែនត្រឡប់ត្រឡិនបែបនេះ នឹងពុំអាចយកជាផ្លូវការ បានទេ ដ្បិតតំណាងអង្គការវប្បធម៌ពិភពលោក (យូណេស្កូ) ដែលប្រចាំនៅ កម្ពុជានឹងធ្វើជាសាក្សីបញ្ជាក់អំពីអវត្ដមានកងទ័ពកម្ពុជានៅ លើប្រាសាទនោះ បាន, ឯកាចោទអំពីអ្នកណាបាញ់មុនបាញ់ក្រោយ វាជារឿងបន្ទាប់បន្សំប៉ុណ្ណោះ ។ បញ្ហាសំខាន់គឺភស្ដុតាងជាច្រើននៅលើសមរភូមិបានបញ្ជាក់ថា ពួកចោរសៀម ផ្ដើមផ្ទុះសង្គ្រាមឈ្លានពានជាទ្រង់ទ្រាយធំមកលើកម្ពុជា ។
ក្នុង ដំណាក់កាលកម្ពុជាផ្ដក់ទាញកចោរសៀមទៅបង្ហាញមុខនៅលើវេទិកា ពិភពលោកនេះ បើសិនជាតំណាងចោរសៀមលោកកាស៊ីត ភិរម្យ នៅតែក្បាល រឹងបែបណាទៀតនោះ។ នៅដំណាក់កាលបន្ទាប់ កម្ពុជានឹងស្នើទៅតុលាការយុត្ដិធម៌ អន្ដរជាតិក្រុងឡាអេឱ្យជួយបកស្រាយសាលដីកាឆ្នាំ១៩៦២ ដែលតុលាការនេះ បានសម្រេចសេចក្ដីឱ្យខ្មែរឈ្នះសៀមក្នុងរឿងក្ដីប្រាសាទព្រះវិហារ នោះទៀត ។ ដល់ ពេលនោះ ចោរសៀមនឹងកាន់តែអាម៉ាស់ស្លេកមុខថែមទៀតជាមិនខាន ។ ដូច្នេះ ពួកសៀម ដែលមានសែសន្ដានចោរទុរយសសួពូជមកលើកម្ពុជាជាច្រើនតំណ មកហើយនោះ នឹងត្រូវជាប់ផុងវ័ណ្ឌករើខ្លួនមិនរួច ហើយនៅទីបំផុតត្រូវតែទទួល ស្គាល់ការពិតនិងត្រូវគោរពច្បាប់អន្ដរជាតិជាយថាហេតុ។ ដោយពុំអាចគេចវេះ ចេញពីការទទួលខុសត្រូវចំពោះទង្វើឈ្លានពាននិងសកម្មភាពបំផ្លាញស ម្បត្ដិ មនុស្សជាតិគឺ ប្រាសាទព្រះវិហារបានឡើយ ។
គេ រំពឹងថា ការបើកកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជា ជាតិ លើសំណុំរឿងសង្គ្រាមឈ្លានពានរបស់សៀមមកលើកម្ពុជាលើកនេះ វាដូចការ ចាប់ចោរខ្លុះច្រមុះខ្ទប់ដង្ហើមនៅកណ្ដាលទី និងជាប្រតិកម្មដ៏ស័ក្ដិសិទ្ធិរបស់ប្រព័ន្ធ យុត្ដិធម៌សកលដើម្បីបញ្ចប់វប្បធម៌ប្រទេសធំជាន់ឈ្លីប្រទេសតូច ដែលចោរ សៀមបាននិងកំពុងប្រព្រឹត្ដមកលើកម្ពុជាដូច្នោះដែរ ។ ព្រឹត្ដិការណ៍នេះក៏នឹងជះ ឥទ្ធិពលដល់ក្រុងបាងកកដែលអ្នកនយោបាយនៅទីនោះកំពុងតែក្រពុលមុខ នឹងភាពវឹកវរក្រឡាប់ចាក់នៃមនោគមន៍វិជ្ជានយោបាយជ្រុលនិយមជា ច្រើនក្រុមច្រើន បក្សនោះឱ្យកាន់ជ្រួលជ្រើមថប់ដង្ហើមខ្លាំងឡើងៗទៀត ។ ចាប់ពីថ្ងៃសុក្រនេះរហូត ដល់ថ្ងៃចន្ទសបា្ដហ៍ក្រោយ ក្រុមជ្រុលនិយមអាវលឿងនិងកម្លាំងរដ្ឋាភិបាលសៀម ក្រុងបាងកកនឹងតតាំងកម្លាំងបាយជាមួយគ្នាមួយឆាកទៀត ដែលក្រុមអ្នកតាម ដាននានារំពឹងថា ព្រឹត្ដិការណ៍នេះនឹងធ្វើឱ្យមានការបង្ហូរឈាមគ្នានៅកណ្ដាល ក្រុងបាងកក ដែលពិបាកនឹងចៀសឱ្យផុតណាស់ ។ នេះជារឿងដោយឡែករបស់ សង្គមសៀមដែលសម្បូរទៅដោយក្រុមជាតិនិយមជ្រុល ។
យ៉ាង ណាក៏ដោយចុះ ស្ថានការណ៍សង្គ្រាមឈ្លានពានរបស់ចោរសៀមមកលើ ទឹកដីកម្ពុជាដែលផ្ដើមតាំងពីជាង២ឆ្នាំមកហើយនេះ សម្រេចសម្រួលជាចុង ក្រោយ គឺកម្ពុជាបានចាប់ចោរនេះឡើងបង្ហាញមុខនៅលើវេទិកាអន្ដរជាតិ បានដូច បំណង ក្រោយពីកម្ពុជាអត់ធ្មត់សម្របសម្រួលនិងនិយាយស្ដាប់គ្នាលែងបាន ទៅ ហើយនោះ ។ ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីគ្រប់និន្នាការ ឋានានុក្រម ទាំងក្នុងស្រុកទាំងក្រៅស្រុក បានសម្ដែងនូវការសាមគ្គីជាធ្លុងមួយគាំទ្រពេញ ទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលនាំយកជម្លោះព្រំដែន កម្ពុជា-ថៃឡើងលើ វេទិកាអន្ដរជាតិនៅពេលនេះ ។
ជាតិ សាសន៍ខ្មែរសង្ឃឹមយ៉ាងមុតមាំថា ចលនាជាតិដ៏ឆ្អិនឆ្អៅពុះកញ្ជ្រោល ប្រកបដោយមនសិការជាតិឧត្ដុង្គឧត្ដមនិងស្មោះត្រង់នេះ កម្ពុជានឹងកាច់បំបាក់ គ្រប់កលល្បិច និងសកម្មភាពរបស់ចោរសៀមអប្រិយដ៏ព្រហើនមួយនេះបានទាំង ស្រុងនិងជាដាច់ខាតនៅគ្រាចុងក្រោយ៕
ដោយ ៖ អាចារ្យ កេត
No comments:
Post a Comment