៤ថ្ងៃ នៃការផ្ដក់ផ្លោងជញ្ជ្រំដាក់ប្រាសាទព្រះវិហារខ្មែរពីសំណាក់កង ទ័ពសៀម ឈ្លានពានបានស្ងប់ស្ងាត់បន្ដិចវិញហើយ បន្ទាប់ពីទទួលមេរៀនយ៉ាងជូរចត់ពី សំណាក់កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា ។ បញ្ហាដែលនៅសល់ពីការឈ្លាន ពានជាទ្រង់ទ្រាយធំរបស់សៀមនេះ គឺស្លាកស្នាមនៃការខូចខាតមួយផ្នែកនៃប្រាសាទ ព្រះវិហារ និងការប្រឈមមុខរបស់ពួកឈ្លានពានទៅនឹងទំនួលខុសត្រូវទាំងស្រុង លើការបំផ្លាញបេតិកភណ្ឌពិភពលោកមួយនេះ ។
ស ង្គ្រាមឈ្លានពានជាទ្រង់ទ្រាយធំរបស់ចោរសៀមមកលើដែនអធិបតេយ្យ កម្ពុជា ជាកំហុសឆ្គងយ៉ាងធំមួយនៃសេចក្ដីសម្រេចខាងនយោបាយរបស់នាយក រដ្ឋមន្ដ្រីថៃអាប់ភីស៊ីត ព្រោះតែគាត់ចង់វាយអែបស៊ីអបជាមួយក្រុមជ្រុលនិយម មួយក្ដាប់តូចនៅក្នុងស្រុកសៀម។ ឥឡូវនេះ ពិភពលោកទាំងមូលតាំងពីក្រុម ប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ, សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬ អាស៊ាន និងអង្គយូណេស្កូកំពុងផ្ដោតអារម្មណ៍មកលើឧក្រិដ្ឋកម្មនៃស ង្គ្រាមឈ្លាន ពានរបស់សៀមមកលើកម្ពុជាយ៉ាងយកចិត្ដទុកដាក់ ហើយវិធានការចាំបាច់ មួយចំនួនដើម្បីទប់ស្កាត់អំពើស្មោកគ្រោករបស់សៀមនេះនឹងត្រូវមាន ជាយថា ហេតុនៅពេលខាងមុខនេះ តាមសំណើរបស់ប្រទេសកម្ពុជាដែលបាននិងកំពុងរង គ្រោះក្នុងមហិច្ឆតាចោរសៀមនេះ ។
រ ដ្ឋាភិបាលក្រុងបាងកកកំពុងត្រដរខ្យល់ដោយប្រកាសបដិសេធទាំងឥត អៀន ខ្មាស មិនទទួលខុសត្រូវការបាញ់ផ្លោងរបស់ពួកគេមកលើប្រាសាទព្រះវិហារ ហើយចេះតែដោះសាផ្ដេសផ្ដាសចោទកម្ពុជាថា បានបើកការវាយប្រហារឬបាញ់ កងទ័ពឈ្លានពានរបស់ពួកគេមុន, ជួនកាលគេសារភាពដោយមិនចំពោះថា គ្រាប់ផ្លោងរបស់ពួកគេមកលើប្រាសាទព្រះវិហារ ជាការផ្លោងដោយភាន់ច្រឡំ... រហូតដល់ពេលខ្លះពួកសៀមមិនហ៊ានទាំងទទួលស្គាល់ទាហានចារកម្មរបស់ ខ្លួន ដែលកម្ពុជាចាប់ជាឈ្លើយសឹកទៀតផង ។ កិរិយាទាំងអស់នេះបង្ហាញថា សកម្មភាពយោធាដែលអាប់ភីស៊ីតប្រើប្រាស់ឈ្លានពានកម្ពុជា ជាកិរិយាប្រថុយ ប្រថានមួយគ្មានគោលដៅច្បាស់លាស់ ឬនិយាយម្យ៉ាងទៀតថា ទង្វើឈ្លានពាន របស់ក្រុងបាងកកមកលើកម្ពុជាក្នុងដំណាក់កាលចុងក្រោយនេះ ជាកិរិយាស្រពេច ស្រពិល មិនស្គាល់ខ្លួនឯង មិនស្គាល់អ្នកដទៃច្បាស់លាស់ ដែលនៅទីបំផុតត្រូវផុត ដៃផុតជើង ទ័លច្រកគ្រប់ទិសដូចនេះឯង ។
ទោះ យ៉ាងណា សង្គ្រាមដ៏មហាទុច្ចរិតអយុត្ដិធម៌របស់ក្រុងបាងកកដែលពួក អាវលឿងស្រេកឈាមនៅទីនោះជំរុញឱ្យធ្វើយ៉ាងងងឹតងងល់មកនេះ វាមិនមែនជា ការជួយលើកកម្ពស់មនសិការស្នេហាជាតិខ្មោចយក៍អីដូចក្រុមអាវលឿង ឃោសនា នោះទេ ប៉ុន្ដែវាបានធ្វើឱ្យសង្គមសៀមវឹកវរបែកបាក់កាន់តែធំឡើងៗទៅវិ ញ។ ពួកអាវលឿងស្នេហាជាតិជ្រុលនេះ ក្រោយពីរុញខ្នងពន្យុះនាយករដ្ឋមន្ដ្រីសៀម អាប់ភីស៊ីតឱ្យបាញ់បំផ្លាញប្រាសាទព្រះវិហារខ្មែរ ហើយនៅតែពុំអាចដណ្ដើមកាន់ កាប់ដីមួយដុំពីកម្ពុជា តែបែរជាបណ្ដាលឱ្យទាហានសៀមឈ្លានពានស្លាប់និង រងរបួសរដូករណែល ដែលរហូតមកទល់ពេលនេះ មិនទាន់ទាំងប្រមូលអស់នៅ ឡើយនោះ, បានគំរាមប្រមូលគ្នាឡោមព័ទ្ធវិមានរដ្ឋាភិបាលនិងមន្ទីររដ្ឋសភា ព្រមទាំងកន្លែងសំខាន់ៗមួយចំនួនទៀតនៅក្នុងក្រុងបាងកកដើម្បី ទាញទម្លាក់ អាប់ភីស៊ីតចេញពីតំណែងទៅវិញ ដែលសកម្មភាពនេះអាចកើតឡើងនៅពេល ប៉ុន្មានថ្ងៃខាងមុខទៀតនេះ ។ នេះជាទិដ្ឋភាពផ្ទៃក្នុងសៀមដែលកំពុងឈានទៅរក សង្គ្រាមប្រកាប់ប្រចាក់បង្ហូរឈាមមួយឆាកធំទៀតនៅពេលខាងមុខ ដូចក្រុមមន្ដ្រី សន្ដិសុខសៀមបានព្រមានរួចហើយថា បើក្រុមអាវលឿងថ្លើមធំហ៊ានឡោមព័ទ្ធ វិមានរដ្ឋាភិបាលដូចមុនទៀត ពួកគេក៏នឹងមិនអនុគ្រោះឱ្យដែរ ។ ឯក្រុមអាវលឿង ដ៏ក្លាហាន មិនខ្លាចគ្រាប់កាំភ្លើងរបស់សន្ដិសុខនោះបានប្រកាសហើយប្រកាស ទៀតមិនលុបចោលផែនការលុកលុយវិមានរដ្ឋាភិបាលនិងមន្ទីរសំខា ន់ៗទាំងនេះឡើយ។
លើ ទិដ្ឋភាពអន្ដរជាតិវិញ លោកអគ្គលេខាធិការសហប្រជាជាតិ លោកស្រីអគ្គ នាយកអង្គការយូណេស្កូ លោកប្រធានសមាគមអាស៊ាន និងប្រទេសជាច្រើន ទៀតបានអំពាវនាវប្រហាក់ប្រហែលគ្នាឱ្យភាគីសៀមនិងកម្ពុជាឈប់ ប្រយុទ្ធគ្នា ហើយចរចាគ្នាដោយសន្ដិវិធី ។ ការអំពាវនាវនេះត្រូវចំនឹងសុច្ឆន្ទៈរបស់កម្ពុជា ពេញទី ហើយក៏ស្របទៅនឹងសេចក្ដីជូនដំណឹងរបស់សម្ដេចនាយករដ្ឋមន្ដ្រីទៅ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី៦ កុម្ភៈនេះដែរ ។ ដូច្នេះ ភាគីកម្ពុជាក្រៅពីវាយបំបាក់ផែនការឈ្លានពានរបស់ចោរសៀមហើយ នៅទាំង សុខចិត្ដស្វែងរកដំណោះស្រាយដោយសន្ដិវិធីទៀតផងតាមរយៈសំណើ ឱ្យក្រុម យោធាការពារសន្ដិភាពអង្គការសហប្រជាជាតិមកស្ថិតនៅជាទ្រនាប់ កណ្ដាល រវាងកម្ពុជានិងថៃ ដើម្បីបញ្ចៀសការតយុទ្ធគ្នាទៅមុខទៀត ព្រោះថាមិនអាចទុក ចិត្ដនិងជឿលើការចរចាទ្វេភាគីដែលត្រូវភាគីសៀមរំលោភបំពាននោះ ឡើយ ។ ចំណែកប្រទេសថៃ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ទោះកំពុងឈ្លក់ទឹកយ៉ាងខ្លាំងក៏ដោយ ក៏ពួកគេនៅតែត្រដរស្រែកបដិសេធអន្ដរាគមន៍ពីភាគីទីបីជា និច្ច ។ សម្រែក របស់ពួកចោរសៀមនេះ នរណាក៏យល់ដែរថា វាជាសម្រែកឡាំប៉ាមិនចង់ឱ្យ អន្ដរជាតិឃើញ និងយល់ច្បាស់ពីទង្វើឈ្លានពានដ៏មហាទុច្ចរិតរបស់ពួកគេមក លើកម្ពុជា ពីព្រោះកាលបើមានដំណោះស្រាយតាមរយៈលិខិតូបករណ៍អន្ដរជាតិ ស្ដីពីព្រំដែនកម្ពុជា-ថៃ និងប្រាសាទព្រះវិហារហើយវាដូចគេចាប់បានចោរសៀម ឈ្លានពាននេះដែរ ហើយក៏មិនខុសណានឹងពេលគេដុតឆេះខ្ទមអ្នកតាហើយ ច្បាស់ជាសត្វកណ្ដុរនឹងរត់ចេញប្រសេចប្រសាចនៅកណ្ដាលវាលដូច្នេះ ដែរ ។
ទោះ យ៉ាងណា សកម្មភាពរំលោភទឹកដីកម្ពុជានិងការបាញ់ផ្លោងផ្ដក់ជញ្ជ្រំ បំផ្លាញ ប្រាសាទព្រះវិហារខ្មែរពីសំណាក់ចោរសៀមលេលាអស់នេះបានត្រូវកម្ពុ ជាធ្វើ អន្ដរជាតូបនីយកម្មរួចហើយ ។ ដូច្នេះ ទោះបីចោរសៀមរឹងរូសក្បាលរឹងធុនណា ក៏ពុំអាចធន់ទ្រាំនឹងសម្ពាធពីសំណាក់អន្ដរជាតិបានដែរ គឺនៅទីអវសាន ចោរ សៀមឈ្លានពានដែលត្រូវបាក់លោងពីការផ្ដល់មេរៀនយ៉ាងដំណំពីសំណាក់ កម្ពុជា ហើយនោះ នឹងត្រូវលន់តួសារភាពនូវទង្វើទុច្ចរិតរបស់ខ្លួននៅចំពោះមុខ សាធារណ ជនកម្ពុជា-សៀម និងប្រជាជនទូទាំងសកលលោកដោយគេចមិនបានឡើយ ៕ដោយ ៖ អាចារ្យ កេត
No comments:
Post a Comment