Tuesday, February 15, 2011

ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហ ប្រជាជាតិ អំពាវនាវឱ្យកម្ដុជា-សៀម ឈប់បាញ់គ្នា ជាអចិន្ដ្រៃយ៍


ប្រធានក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ នៅយប់ ថ្ងៃ ច័ន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០១១ (ម៉ោងនៅកម្ពុជា) បានអំពាវនាវឱ្យប្រទេសទាំងពីរ កម្ពុជា-សៀម ត្រូវឈប់បាញ់គ្នាជាអចិន្ដ្រៃយ៍ ពាក់ព័ន្ធនឹងជម្លោះព្រំដែន ដែលទៅដល់ការប្រយុទ្ធគ្នា រយៈពេល ៤ថ្ងៃកន្លងទៅ  

ការអំពាវនាវរបស់ប្រធានក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិខាងលើនេះ បានធ្វើឡើងបន្ទាប់ពី កិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខ អង្គការប្រជាជាតិបានបញ្ចប់ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-សៀម ដែលមានវត្ដមាន ប្រមុខការទូតទាំងពីរ និង ប្រធានអាស៊ាន គឺរដ្ឋមន្ដ្រីការបរទេស ឥណ្ឌូណេស៊ី ដែលបានអានសុន្ទរកថា រៀងៗខ្លួន នៅក្នុងកិច្ចប្រជុំនោះ

យោងតាមសេចក្ដីរាយការណ៍ ព័ត៌មានពីសហរដ្ឋអាមេរិក បានឱ្យដឹងថា ក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការសហប្រជាជាតិ បានអំពាវនាវ ដល់ប្រេសិតរបស់ប្រទេសទាំងពីរ ដែលមានវត្ដមានក្នុងកិច្ចប្រជុំនោះ ត្រូវប្រតិបត្ដិឱ្យបាននូវការឈប់បាញ់គ្នាជាអចិន្ដ្រៃយ៍ បន្ទាប់ពីកងទ័ពប្រទេសទាំងពីរ បានប្រយុទ្ធគ្នា កាលពីរសៀលថ្ងៃទី ខែកុម្ភៈ ដល់ព្រឹកព្រលឹមស្រាងៗ ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០១១ ដែលការប្រយុទ្ធគ្នានោះ បង្កឡើងដោយពួកសៀមឈ្លានពាន

No comments:

Post a Comment