រាជធានីភ្នំពេញ ៖ សេចក្តីណែនាំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមដែលចុះហត្ថលេខាដោយលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៥ មករា បានជូនដំណឹងដល់គ្រប់ស្ថាប័ន ក្រសួង រដ្ឋលេខាធិការដ្ឋាន មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ អង្គការ សមាគម បណ្តាក្រុមហ៊ុន និងសាធារណជនទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា ដើម្បីរក្សា និងធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១១ ខាងមុខដោយធ្វើការណែនាំដូចតទៅ ៖
១-ហាមដាច់ខាត ៖
ក-មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំលេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ។
ខ-មិនឱ្យលេងល្បែងគ្រប់ប្រភេទដែលមានលក្ខណៈស៊ីសង។
គ-រាល់ការហែក្បួនផ្សេងៗទាំងបែបសាសនាឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់។
ក-មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំលេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ។
ខ-មិនឱ្យលេងល្បែងគ្រប់ប្រភេទដែលមានលក្ខណៈស៊ីសង។
គ-រាល់ការហែក្បួនផ្សេងៗទាំងបែបសាសនាឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់។
២-នៅគ្រប់ទីកន្លែងកំសាន្តសប្បាយនានា មន្ទីរ អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋានត្រូវរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ។ ដោយឡែក ការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដីដើម្បីដុតហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។
៣-ចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការម៉ឹងម៉ាត់បំផុតកុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។
៤-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធភូមិភាគពិសេស ត្រូវចេញបទបញ្ជាឱ្យបានម៉ឹងម៉ាត់ដល់កំលាំងរបស់ខ្លួនដើម្បីអនុវត្តមានប្រសិទ្ធភាព។
៥-គ្រប់ស្ថាប័ន អង្គភាព សាលាខណ្ឌ-សង្កាត់ ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការនិយោជិត កងកំលាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព។
៦-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញត្រូវអញ្ជើញបណ្តាសមាគមចិន វៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។
៧-ជនណាបំពានលើសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ របៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន៕
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment